Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី

(VOVWORLD) - ការតាំងពិព័រណ៍មួយដែលមានឈ្មោះថា Soul Energy (ថាមពលព្រលឹង)របស់វិចិត្រករជនជាតិវៀតណាម ឈ្មោះ Henry Le នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅ Arsenale Nord ទីក្រុង Venice ប្រទេសអ៊ីតាលី។

ជាលើកដំបូងនៅប្រទេសអ៊ីតាលី Arsenale Nord - Venice បានរៀបចំការតាំងពិព័រណ៍ទោល ដែលមានចំណងជើងថា Soul Energy របស់វិចិត្រករជនជាតិវៀតណាមឈ្មោះ Henry Le។ ព្រឹត្តិការណ៍នេះដំណើរការស្របគ្នាជាមួយនឹងការតាំងពិព័រណ៌វណ្ណកម្មឈ្នះចុងក្រោយនៃពានរង្វាន់សិល្បៈ Laguna លើកទី ១៤ និងទី ១៥។

កម្មវិធីតាំងពិព័រណ៍ដែលរៀបចំដោយអ្នកអភិរក្សស្រី Chiara Canali ផ្សព្វផ្សាយដោយ MoCA Italia និងស្ទូឌីយោ Arte Laguna ដោយបង្ហាញអំពីគំនូរទំហ៊ំធំចំនួន ៤០ និងរូបចម្លាក់ធ្វើពីដែកដែលមានទំហ៊ុំដូចទំហ៊ុំមនុស្សពិតអញ្ជឹង។

ឈ្មោះពិតរបស់ Henry Le គឺ Le Huu Hieu។ គាត់គឺជាវិចិត្រករ visual artist ដែលកំពុងរស់នៅក្នុងទីក្រុងហាណូយ។ Le Huu Hieu ធ្លាប់ធ្វើការជាស្ថាបត្យករអស់រយៈពេលជាង ១០ ឆ្នាំមកហើយ បន្ទាប់មកប្តូរមកធ្វើជា វិចិត្រករ visual artist ១០ ឆ្នាំនេះ។

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 1វិចិត្រករ Henry Le

វិចិត្រករវ័យក្មេងរូបនេះទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការគូរគំនូរ៖ ការតាំងពិពណ៌ ទោល៖ “ពាក់” ក្នុងឆ្នាំ ២០១៤ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម; ចូលរួមក្នុងការតាំងពិពណ៌សិល្បៈជាតិនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិឆ្នាំ ២០១៥; នៅឆ្នាំ ២០១៦ លោកបានចូលរួម Art Basel Miami ជាមួយគម្រោងសិល្បៈ Contemporary Art Projects USA; នៅឆ្នាំ ២០១៧ លោកបានចូលរួមក្នុងព្រឹត្តិការណ៍ Florence Biennale លើកទី ១១ នៅ Fortezza da Basso – Florence, អ៊ីតាលី។

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 2អ្នកអភិរក្ស Chiara Canali (នៅកោយ ឆ្វេង)

អ្នកអភិរក្ស Chiara Canali បានវាយតម្លៃថា “ស្នាដៃរបស់ Henry Le មានលក្ខណៈវិសេសវិសាលពីប្រភពដើមនិងការគ្រប់គ្រងខ្លួនឯងយ៉ាងខ្លាំង ដែលអាចជួយឲ្យលោកបង្ហាញយ៉ាងច្បាស់ពីការបញ្ចេញមតិនិងគំនិតពោរពេញដោយអត្តសញ្ញាណ។ សិល្បៈសម្រាប់ Henry Le មិនត្រឹមតែជាការបញ្ចេញថាមពលនិងបំណងប្រាថ្នាប៉ុណ្ណោះទេ ថែមទាំងជាការស្វែងរកសម្ភារៈច្នៃប្រឌិតថ្មីៗទៀតផង។

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 3ដឹកជញ្ជូនវណ្ណកម្មទៅកាន់ពិព័រណ៍

សំណាងដែរក្នុងដំណើរច្នៃប្រឌិតរបស់ខ្លួន លោកតែងតែរកឃើញសម្ភារៈច្នៃប្រឌិតដែលត្រឹមត្រូវ ហើយលោកក៏ចែករំលែកដោយស្មោះត្រង់ថា នោះគឺជានិស្ស័យ ជំនាញនិងចក្ខុវិស័យដែលអំឡុងពេលជាស្ថាបត្យករ បានផ្តល់ឱ្យលោក។ ដូច្នេះ Herry ចាប់អារម្មណ៍ជាមួយនឹងបទពិសោធន៍ សម្ភារៈជាក់ស្តែងហើយកំពុងស្វែងរកឥតឈប់ឈរនូវសំភារៈដែលមានតែមួយនិងឯកត្តជន។

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 4អ្នកទស្សនាតម្រង់ជួរទស្សនាពិព័រណ៍នេះដោយឥតគិតថ្លៃ

ការតាំងពិព័រណ៍ដែលមានចំណងជើងថា Soul Energy សំដៅលើថាមពលដែលកំពុងរីកសាយភាយនៅក្នុងព្រលឹងរបស់ Henry ដែលជាកត្តាសំខាន់ដែលអនុញ្ញាតឱ្យលោកនាំពិភពខាងក្នុងរបស់ខ្លួន ចូលទៅក្នុងស្នាដៃសិល្បៈដោយបញ្ចូលនូវអារម្មណ៍ ចង្វាក់ភ្លេងនិងជីវិតឯកជន។

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 5
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 6

The Humans គឺជាការរួមបញ្ចូលគ្នារវាងគំនូរនិងរូបចម្លាក់ដែលធ្វើពីដែកជាមួយនឹងគ្រោងឆ្អឹងតំណាងឱ្យកម្មករឲ ដែលបានលេចឡើងជាការចាប់កំណើតនៃ “ព្រលឹង” ដែលរត់គេចពីរាងកាយ ដោយលំហូរថាមពលសុទ្ធ។

ថាមពលនិងកម្លាំងដែលបានបញ្ជូនទៅគំនូរនិងរូបចម្លាក់យ៉ាងរស់រវើកដោយអារម្មណ៍បូព៌ាដ៏ខ្លាំងក្លា ត្រូវបានបង្កើតឡើងវិញនៅទីនេះ ដែលជាកន្លែង បទពិសោធន៍ សិល្បៈអារម្មណ៍ សាសនាត្រូវបានលាយបញ្ចូលគ្នាដោយក្រមសីលធម៌និងសោភ័ណភាព។

ស្នាដៃខ្លះដាក់តាំងបង្ហាញនៅឯពិព័រណ៍ថាមពលព្រលឹង៖ 

Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 7
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 8
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 9
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 10
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 11
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 12
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 13
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 14
Henry Le - វិចិត្រករជនជាតិវៀតណាមដំបូងគេដែលមានពិព័រណ៍ទោលនៅអ៊ីតាលី - ảnh 15

ប្រតិកម្មទៅវិញ

ផ្សេងៗ