Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក

(VOVWORLD) - ទស្សនាវដ្ដីទេសចរណ៍ CN Traveler ទើបនឹងបានជ្រើស រើសវាលស្រែ កាំជណ្ដើរ Mu Cang Chai របស់វៀតណាមចូលក្នុង “ជម្រើសកំពូលទីកន្លែង ដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក”។
Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 1

  វាលស្រែកាំជណ្ដើរ Mu Cang Chai នៅខេត្ត Yen Bai មានភាពល្បីល្បាញ លើបណ្ដាញសង្គម Instagram អាស្រ័យដោយរូបថតគួរអោយចាប់អារម្មណ៍ យ៉ាងខ្លាំង។ វាលស្រែកាំជណ្ដើរនេះប្រែក្លាយពីពណ៌ខៀវទៅពណ៌លឿងក្នុងរដូវស្រូវ ទុំនាខែតុលាជារៀងរាល់ឆ្នាំ។

Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 2

        ក្នុងជម្រើសកំពូលនេះក៏មាន ពន្លឺពណ៌បៃតងដ៏សន្ធោស នៅប្រទេស កាណាដា។ ភ្ញៀវទេសចរអាចគយគន់បាតុភូតនេះនៅតាមតំបន់ជិតបំផុតនឹងប៉ូល ខាងជើងនិងប៉ូលខាងត្បូងដូចជាតំបន់ Alaska Greenland ហ្វាំងឡង់ ន័រវេស និងកាណាដា។ ពេលវេលាល្អបំផុតដើម្បីគយគន់ពន្លឺពណ៌បៃតងដ៏សន្ធោសនេះ គឺនានិទាឃរដូវឬសិសិររដូវ។

Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 3

       ខ្ពង់រាប Scotland ក៏ជាទីកន្លែងចម្រុះពណ៌ផងដែរ។ តំបន់ភ្នំភាគពាយព្យ ប្រទេសនេះមានភាពល្បីល្បាញដោយប្រាសាទនិងឆ្នេរសមុទ្ររហោស្ថានដូចនៅក្នុងរឿងនិទានមួយដែរ។ ភ្ញៀវទេសចរគប្បីមកទស្សនាទីនេះក្នុងខែឧសភានិង ខែមិថុនា ពេលដែលមានអាកាសធាតុត្រជាក់ស្រួលបំផុតក្នុងមួយឆ្នាំ។

Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 4

       ព្រៃឫស្សី Arashiyama នៅជប៉ុនក៏មានវត្តមានក្នុងជម្រើសកំពូលនេះដែរ។ ស្ថិតនៅជាយទីក្រុង Kyoto ព្រៃឫស្សីនេះមានបរិយាកាសស្ងៀមស្ងាត់ដ៏ខុសប្លែក ទាំងស្រុងបើធៀបនឹងភាពអ៊ូអរនៅក្នុងទីក្រុង។ ពេលវេលេល្អបំផុតដើម្បីមក ទស្សនាទីនេះគឺនាពេលព្រឹកព្រលឹម។

Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 5

       ជាមួយកោះជាង១ពាន់នៅសមុទ្រឥណ្ឌា Maldives ជាគោលដៅទេស ចរណ៍ត្រូពិចគួរអោយទាក់ទាញនិងមានពណ៌ឆើតបំផុតលើពិភពលោក។ នៅ ប្រទេសកោះនេះមានកន្លែងមុជទឹកនិងរមណីយដ្ឋានសម្រាកលំហែកាយល្អប្រណីតជាច្រើន។

Mu Cang Chai ត្រូវបានរៀបចំណាត់ក្នុងចំណោមជម្រើសកំពូលទីកន្លែងដ៏មានពណ៌សម្បុរឆើតបំផុតលើពិភពលោក - ảnh 6

      ទីកន្លែងផ្សេងៗទៀតដែលត្រូវបានរៀបចំណាត់ក្នុងជម្រើសកំពូលទីកន្លែងដ៏មានពណ៌ឆើតបំផុតលើពិភពលោក រួមមានបឹង Blue នៅ Iceland សមុទ្រមរណ តំបន់ Provence នៅបារាំង ប្រជុំកោះ Lofoten នៅន័រវេស ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ