Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣

(VOVWORLD) - Mu Cang Chai ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long របស់វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣។

យោងតាមមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍ វៀតណាម) រមណីយដ្ឋាន Mu Cang Chai (ខេត្ត Yen Bai) និងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ទើបតែត្រូវបានទស្សនាវដ្ដីទេសចរណ៍អន្តរជាតិ Condé Nast Traveler បោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចំនួនពីរក្នុងចំណោមគោល ដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតនៃពិភពលោក។
បញ្ជីនេះមានរមណីយដ្ឋានល្បីៗចំនួន ៤០ កន្លែង ជុំវិញពិភពលោក ដែលជ្រើស រើសដោយទស្សនាវដ្ដីទេសចរណ៍ Condé Nast Traveler ដោយផ្អែកលើទេសភាពដ៏ ស្រស់បំព្រងនៃគោលដៅទាំងនេះ។
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 1
Mu Cang Chai ត្រូវបានគេស្គាល់ដល់ជាកន្លែងដែលមានវាលស្រែកាំជណ្ដើរដ៏ស្រស់ត្រកាល។ (រូបថត៖ Vietnamnet)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 2
ទួលភ្នំ ស្ពុកបាយដំណើប (ឃុំ La Pan Tan) ជាទីកន្លែងដ៏ល្បីល្បាញបំផុតនៅ Mu Cang Chai។ (រូបថត៖ FB Le Viet Khanh)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 3
Mu Cang Chai ល្បីឈ្មោះដោយរូបថតគួរឱ្យចាប់អារម្មណ៍ដែលបានបង្ហោះលើបណ្ដាញសង្គម។ (រូបថត៖ The 6 Studio) 
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 4
យៈពេលចន្លោះពីខែកញ្ញាដល់ខែតុលា ក៏ជាពេលវេលាដែល វាលស្រែកាំ ជណ្ដើរទាំងអស់នៅ Mu Cang Chai ចាប់ផ្តើមប្រែខ្លួនក្លាយទៅពណ៌មាស នៃរដូវស្រូវទុំ។ (រូបថត៖ vietnamtourism.gov.vn)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 5
មិនត្រឹមតែទាក់ទាញមនុស្សដោយរដូវស្រូវទុំពណ៌មាសដ៏គួរឲ្យទាក់ភ្នែក ប៉ុណ្ណោះទេ Mu Cang Chai ក៏មានភាពទាក់ទាញដោយទេសភាពដ៏រ៉ូម៉ែនទិកនៃរដូវទឹកឡើង (ចាប់ពីខែឧសភាដល់ខែមិថុនា)។ (រូបថត៖ baotainguyenmoitruong.vn)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 6
ក្រៅពីវាលស្រែកាំជណ្ដើរដ៏គួរឱ្យចាប់អារម្មណ៍ Mu Cang Chai ក៏ទាក់ទាញ ភ្ញៀវទេសចរដោយពណ៌ក្រហមក្រសនៃផ្កា to day នៅពេលរីកស្គុះស្គាយ (ប្រហែលចុងខែធ្នូ) ។ (រូបថត៖ toquoc.vn)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 7
ចំណែកឯឈូងសមុទ្រ Ha Long ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) បោះឆ្នោតជ្រើសរើស ជាទីកន្លែងមួយក្នុង ចំណោមទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ (រូបថត៖ vietnamtourism.gov.vn)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 8
ឈូងសមុទ្រ Ha Long ត្រូវបានប្រៀបប្រដូចជាស្នាដៃសិល្បៈដ៏ប្រណិតនៃ ធម្មជាតិ។ (រូបថត៖ Shutterstock / Andy Tran)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 9
 ឈូងសមុទ្រ Ha Long មានកោះទាំងធំនិងតូចរាប់ពាន់ ជាមួយនឹងទេសភាពដ៏ ស្រស់បំព្រង ទឹកពណ៌ខៀវបរិសុទ្ធដូចត្បូងថ្ម និងសណ្ឋានដីថ្មកំបោរគួរឲ្យចាប់ អារម្មណ៍។ (រូបថត៖ Pham Huy Trung) 
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 10
បច្ចុប្បន្ននេះ ឈូងសមុទ្រ Ha Long ក៏មានផលិតផលទេសចរណ៍គួរឱ្យចាប់ អារម្មណ៍ជាច្រើន ដែលជួយសម្រួលដល់ភ្ញៀវទេសចរ ក្នុងការគយគន់ឈូងសមុទ្រ Ha Long ពីខាងលើដោយឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រ។ (រូបថត៖ dulichhalong.com.vn)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 11
ដើម្បីមើលឃើញឲ្យកាន់តែច្បាស់ ភ្ញៀវទេសចរជាច្រើនជ្រើសរើសចាកចេញ ពីនាវាធំ ជិះទូកឬស្សីចែវដោយអ្នកស្រុកទៅទស្សនារូងភ្នំនិងស្វែងយល់ពីប្រព័ន្ធរុក្ខជាតិ ពិសេសនៅលើឈូងសមុទ្រ...
(រូបភាព៖ Truong Giang/VOV)
Mu Cang Chai និង ឈូងសមុទ្រ Ha Long ជាប់បញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងលើពិភពលោកក្នុងឆ្នាំ ២០២៣ - ảnh 12
ការទស្សនាទេសភាពថ្ងៃអស្តង្គត គឺជាបទពិសោធន៍ដែលអ្នកមិនគួររំលង ប្រសិនបើមានឱកាសមក ដល់ Ha Long នៅពេលរដូវស្លឹកឈើជ្រុះ។ (រូបថត៖ Truong Giang/VOV)

ប្រតិកម្មទៅវិញ

ផ្សេងៗ