Mu Cang Chai - រមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ស្រស់ស្អាតបំផុត លើពិភពលោក
VOV -  
(VOVWORLD) - រួមជាមួយឈូងសមុទ្រ Ha Long នោះ គឺ Mu Cang Chai ក៏ធ្លាប់ទទួលបានកិត្តិ យសស្ថិតនៅក្នុងបញ្ជីឈ្មោះគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន៥០ កន្លែងទូទាំងពិភពលោក ដែលត្រូវបានជ្រើសរើសដោយគេហទំព័រទេសចរណ៍ CnTraveller។
Mu Cang Chai ជាស្រុកព្រៃភ្នំមួយនៅខេត្ត Yen Bai ដែលស្ថិតនៅជើងភ្នំ Hoang Lien Son។ ទីនេះមានចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ហើយត្រូវឆ្លងកាត់ចំណោត Khau Pha ដែលជាចំណោតមួយក្នុងចំណោមចំណោតស្អាតនិងពិបាកទៅបំផុតនៅតំបន់ភាគពាយព្យវៀតណាម។
Mu Cang Chai ល្បីល្បាញអាស្រ័យដោយមានវាលស្រែកាំជណ្ដើរដ៏ស្រស់បំព្រងគួរអោយទាក់ភ្នែកនៅក្នុងរដូវទឹកឡើងឬរដូវស្រូវទុំ។
ល្បីល្បាញបំផុតនោះគឺស្រែកាំជណ្ដើរនៅឃុំ La Pan Tan ឃុំ Che Cu Nha និងឃុំ Ze Xu Phinh។
រហូតមកដល់សព្វថ្ងៃនេះ ប្រជាជននៅទីនេះនៅតែរក្សាបាននូវទំនៀមទំលាប់ ពិធីការ និងជំនឿក្នុងការធ្វើស្រែកាំជណ្ដើរ។
ទេសភាពធម្មជាតិដ៏រហោស្ថាននៅ Mu Cang Chai។
ទេសភាពនៅទីនេះស្អាតបំផុតនៅក្នុងរដូវទឹកឡើង (ពីខែមេសាដល់ខែឧសភា) និងរដូវស្រូវទុំ (ពីខែកញ្ញាដល់ខែតុលា)។
ក្នុងរដូវស្រូវដើមឆ្នាំ ប្រជាជនតែងតែដាំស្រូវនៅវាលស្រែក្រោមដោយសារវាលស្រែលើមិនមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចទេ។
រដូវស្រូវស្នូលចាប់ផ្ដើមក្នុងចន្លោះពីខែកញ្ញាដល់ខែតុលា ដោយទទួលបានទិន្នផលមិនតិចជាងតំបន់វាលទំនាបទេ។
មកដល់ Mu Cang Chai លោកអ្នកនឹងមានឱកាសស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។
កុមារលេងនៅលើវាលស្រែ។
ប្រជាជននៅទីនេះសាមញ្ញនិងរួសរាយរាក់ទាក់ណាស់៕
VOV