Nghe An បានបញ្ចប់ការរៀបចំកម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ "
(VOVWORLD) - កម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់" នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២១ ខែសីហា ដោយវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ។
កម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ " (រូបថត៖ vov.vn) |
នេះគឺជាកម្មវិធីវប្បធម៌និងសិល្បៈពិសេសមួយដែលមានអត្ថន័យដ៏សំខាន់ខាងនយោបាយ ដើម្បីលើកតម្កើងតម្លៃអមតៈនៃមរតកសាសន៍របស់លោកប្រធាន ហូជីមិញក្នុងបុព្វហេតុកសាងសង្គមនិយមនិងពង្រឹងធ្លុងមហាសាមគ្គីជាតិផង ដែរ។ លោក Nguyen Trung Thao ប្រធានការិយាល័យទទួលបន្ទុកការចាត់តាំងនិងរដ្ឋបាលនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Nghe An បានឲ្យដឹងថា៖
«ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Nghe An បានសហការរៀបចំការផលិត និងចុះផ្សាយបទយកការណ៍មួយចំនួនក្នុងកម្មវិធី ព្រមទាំងរៀបចំការផលិតឈុតវីដេអូបដើម្បីផ្សព្វផ្សាយពាណជ្ជកម្មតាមរលក NTV និងគេហទំព័រព័ត៌មានអេឡិចត្រូនិចស្តីពីកម្មវិធី“ពោរពេញទៅដោយសេចក្តីស្រឡាញ់”របស់វិទ្យុសម្លេងវៀតណាម (VOV) ដែលរៀបចំឡើងនៅខេត្ត Nghe An។ ទន្ទឹមនឹងនេះ ស្ថានីយ៍នេះក៏រៀបចំផែនការនឹងផ្សាយផ្ទាល់កម្មវិធីទាំងនេះនៅលើបុស្តិ៍ NTV ផងដែរ។»
លោកស្រី Quach Thi Cuong នាយិការរងនៃមន្ទីរវប្បធម៌និងកីឡាខេត្ត Nghe An បានឲ្យដឹងថា៖
« មន្ទីរបានបញ្ជាណែនាំឱ្យកេរិ៍្តដំណែលជាតិពិសេស Kim Lien សហការជាមួយ គណៈកម្មការរៀបចំកម្មវិធី ព្រមទាំងរៀបចំឲ្យបានល្អបំផុតដើម្បីឆ្លើយតបនឹងតម្រូវការពីស្ពានផ្សាយសម្លេងនិងទូរទស្សន៍ជាផ្ទាល់ផងដែរ។ រហូតមកដល់ពេលនេះអ្វីៗក៏ត្រូវបានត្រៀមរួចជាស្រេចហើយ ដើម្បីបំពេញភារកិច្ចតាមតម្រូវការរបស់គណៈកម្មការរៀបចំកម្មវិធីផងដែរ»៕