Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម

(VOVWORLD) - ឆ្នាំ ២០២៣ ជាខួប ២០ ឆ្នាំចាប់តាំងពីតន្ត្រីព្រះរាជទ្រព្យ Hue ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍និងផ្ទាល់មាត់របស់មនុស្សជាតិ។
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 1
មកដល់ទីក្រុង Hue ដ៏រ៉ូម៉ង់ទិក ភ្ញៀវទេសចរនឹងមានឱកាសគយគន់ទេសភាពដ៏ស្រស់ត្រកាល បរិវេណកេរ្តិ៍ដំណែលដែលមានអាយុកាលរាប់ពាន់ឆ្នាំ ស្វែងយល់ពីវប្បធម៌ដ៏វិសេសវិសាលនៃអតីតរាជធានី។ រូបថត៖ Le Huy Hoang Hai
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 2
លក្ខណៈវប្បធម៌ដ៏លេចធ្លោមួយរបស់ Hue គឺតន្ត្រីព្រះរាជទ្រព្យ។ រូបថត៖ Hue Royal Court Music
តន្ត្រីព្រះរាជទ្រព្យគឺជាប្រភេទតន្ត្រីដែលមានប្រវត្តិសាស្ត្រកាលពីសម័យសក្តិភូមិ សម្រាប់សម្ដែងក្នុងព្រះបរមរាជវាំងនៅថ្ងៃបុណ្យ។ ប្រភេទតន្ត្រីនេះមានទំនុកច្រៀងដ៏ប្រណិត និងចង្វាក់ដ៏ថ្លៃថ្នូ រួមចំណែកបង្កើតបរិយាកាសឧឡារិកសម្រាប់ពិធីការនានា។ នេះក៏ជានិមិត្តរូបនៃភាពរុងរឿងរបស់រាជវង្សផងដែរ។
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 3
ក្រុមសម្ដែងតន្ត្រីព្រះរាជទ្រព្យនៅក្នុងព្រះបមរាជវាំង Hue កាលពីអតីតកាល។
រូបថតឯកសារ៖ toquoc.vn
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 4
Nha Nhac ត្រូវបានបង្កើតឡើងតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែរហូតដល់រាជកាល Nguyen ទើប Nha Nhac មានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងព្រះរាជពិធី និងសកម្មភាពនានាក្នុងព្រះបមរាជវាំង។ រូបថតឯកសារ៖ VNP
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 5
ខុសពីប្រភេទតន្ត្រីប្រពៃណីនៅវៀតណាម Nha Nhac ត្រូវបានអង្គការយូណេស្កូវាយតម្លៃថា ជាប្រភេទតន្ត្រីតែមួយគត់ដែលឈានដល់លំដាប់ថ្នាក់ជាតិ។ រូបថតឯកសារ៖ កាសែត Dan Viet
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 6
នៅចុងឆ្នាំ ២០០៣ យូណេស្កូបានទទួលស្គាល់ Nha Nhac ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់មនុស្សជាតិ។ រូបថត៖ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 7
នេះជាកិត្តិយសនិងមោទនភាពដ៏ធំធេងសម្រាប់ទីក្រុង Hue ក៏ដូចជាប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនោះ កិត្តិយសនេះក៏រួមចំណែកបង្កើតភាពទាក់ទាញ និងលក្ខណៈពិសេសដោយឡែកសម្រាប់វិស័យទេសចរណ៍នៃទីក្រុង Hue បុរមបុរាណនិងរ៉ូម៉ង់ទិក។ រូបថត៖ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 8
នាយប់ថ្ងៃទី ១៧ ខែមិថុនា នៅទីលាន Ngo Mon ក្នុងព្រះបមរាជវាំង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានប្រារព្ធពិធីរំលឹកខួប ៣០ ឆ្នាំ ចាប់តាំងពីកេរ្តិ៍ដំណែលអតីតរាជធានី Hue (១៩៩៣ - ២០២៣) និង ២០ ឆ្នាំ ចាប់តាំងពី Nha Nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម (២០០៣ - ២០២៣) ត្រូវបានអង្គការយូណេស្កូលើកតម្កើងជាបេតិកភណ្ឌពិភពលោក។ រូបថត៖ VOV
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 9
រូបថត៖ VOV
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 10
Nha Nhac នាសព្វថ្ងៃ ត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue សម្ដែងនៅក្នុងរោងមហោស្រព Duyet Thi Duong ដើម្បីបម្រើភ្ញៀវទេសចរ។
រូបថត៖ VOV
Nha nhac - តន្ត្រីព្រះរាជទ្រព្យវៀតណាម - ảnh 11
Duyet Thi Duong - រោងមហោស្រពសិល្បៈប្រពៃណីនៅក្នុងបរិវេណព្រះបរមរាជវាំង Hue។ រូបថត៖ toquoc.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ