The 7th Atelier - លំហវប្បធម៌ សិល្បៈថ្មីនៅទីក្រុងហាណូយ
(VOVWORLD) - The 7th Atelier - ទីកន្លែង ដែលពោរពេញទៅដោយ ពណ៌ខៀវស្រងាត់នៅចំកណ្ដាលទីក្រុងហាណូយ ហើយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីជាមួយនឹងគោលបំណងជំរុញឧស្សាហកម្មវប្បធម៌របស់វៀតណាម ដែលទើបតែត្រូវបានបើកសម្ពោធនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
មានទីតាំងស្ថិតនៅផ្ទះលេខ ១២១ ផ្លូវ ៨/៣ The 7th Atelierមិនត្រឹមតែជាលំហសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាបណ្ណាល័យដែលមានសៀវភៅរាប់ពាន់ក្បាលស្ដីពីអក្សរសាស្ត្រ សិល្បៈ វិចិត្រសិល្បៈ ស្ថាបត្យកម្ម...; សួនច្បារតូចមួយ កន្លែងធ្វើការរួមគ្នា និងបន្ទប់ពិសោធន៍ធ្វើម្ហូប…
|
ស្ថាបនិក The 7th Atelier បានឆ្ពោះទៅរកការអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតពីប្រវត្តិវប្បធម៌ និងបញ្ញា។
|
The 7th Atelier ត្រូវបានវិនិយោគ និងយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីបង្កើតកន្លែងច្នៃប្រឌិតទំនើប ពោរពេញទៅដោយផាសុខភាព ប៉ុន្តែក៏នៅស្និទ្ធិស្នាលជាមួយធម្មជាតិ និងពោរពេញទៅដោយពណ៌ចម្រុះ។
|
បណ្ណាល័យ នៅ The 7th Atelier គឺជាកន្លែងផ្គត់ផ្គង់ឯកសារអំពីផ្នែកឧស្សាហកម្មវប្បធម៌។
|
ជាពិសេសសម្រាប់បុគ្គល/សហគ្រាសដែលកំពុងប្រតិបត្តិការក្នុងផ្នែកឧស្សាហកម្មម្ហូបអាហារ និងការរចនាឧស្សាហកម្មនោះ The 7th Atelier បានផ្តល់ឧបករណ៍សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលដូចជា៖ មន្ទីរពិសោធន៍ចំណីអាហារ ម៉ាស៊ីនព្រីន 3D ឧបករណ៍ថតផលិតផល...
|
The 7th Atelier ក៏ជាកន្លែង ដែលបានប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់ ណែនាំផលិតផល ទាក់ទាញការវិនិយោគ សិក្ខាសាលា និងពិពណ៌ សំដៅរួមចំណែកកសាងសហគមន៍ធុរកិច្ចប្រកបដោយភាពច្នៃប្រឌិត និងរីកចម្រើនយ៉ាងខ្លាំងក្លា។
|
អ្វីៗគ្រប់បែបយ៉ាងត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដោយសារម្ចាស់លំហទីតាំងនេះ មានបំណងចង់នាំ The 7th Atelier ឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ស្វាហាប់របស់រដ្ឋធានី។ លោកស្រី Nguyen Thi Quy Phuong ស្ថាបនិក The 7th Atelier បានថ្លែងដូច្នេះ ក្នុងពិធីបើកសម្ពោធ។
|
The 7th Atelier ក៏ជាក្លាយជាកន្លែង ដែលប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់ ណែនាំផលិតផលឧស្សាហកម្មវប្បធម៌ ពន្លឿនវិនិយោគ សិក្ខាសាលា ពិព័រណ៍ និងព្រឹត្តិការណ៍ម្ហូបអាហារវៀតណាម និងពិភពលោក។
|
ក្នុងឱកាសបើកសម្ពោធនោះ The 7th Atelier បានបើកទ្វារទទួលភ្ញៀវអញ្ជើញមកទស្សនាពិភពសិល្បៈរបស់វិចិត្រករ Ta Huy Long ជារៀងរាល់រសៀលថ្ងៃសៅរ៍ ចាប់ផ្តើមពីថ្ងៃទី ១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
|
អញ្ជើញមកពិភពសិល្បៈនេះ មហាជននឹងទទួលបានបទពិសោធន៍ជាច្រើន
ជាមួយស្នាដៃចម្លាក់ប្រមាណ ៤០ ផងដែរ៕
|