Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤

(VOVWORLD) - ទស្សនាវដ្ដីទេសចរណ៍អាមេរិកដ៏ល្បីល្បាញ Travel+Leisure ថ្មីៗនេះបានស្នើថា Thua Thien Hue ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរមិនគួររំលងនៅពេលមកដល់អាស៊ីនៅឆ្នាំ ២០២៤។

អ្នកជំនាញរបស់ Travel+Leisure បានធ្វើអត្ថាធិប្បាយថា Thua Thien Hue គឺជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ នៅពេលមកទស្សនាប្រទេសវៀតណាម។ តោះ ចូលរួមជាមួយ VOV5 គយគន់សម្រស់ដ៏បុរមបុរាណ និងសុខសាសន្ត្រនៃទីក្រុង Hue តាមរយៈរូបថតរបស់អ្នកនិពន្ធ Le Huy Hoang Hai៖

Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 1
Hue ត្រូវបានគេចាត់ទុកថាជា "គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការលំហែកាយ" នៅពេលមកទស្សនាប្រទេសវៀតណាម ដោយពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរកំសាន្តគឺចាប់ពីខែមករាដល់ខែមេសា។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 2
ស្ពាន Truong Tien ឆ្លងកាត់ទន្លេ Huong ដ៏រ៉ូមែនទិក។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 3
អ្នកជំនាញទេសចរណ៍ផ្ដល់ដំបូន្មានថា ភ្ញៀវទេសចរគួរមកទស្សនាព្រះបរមរាជវាំង Hue ស្វែងយល់អំពីវិមានតម្កល់សពស្តេចនៃរាជកាល Nguyen និងវត្តអារ៉ាមដ៏បុរមបុរាណ។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 4
ខ្លោងទ្វារ Ngo Mon គឺជាខ្លោងទ្វារធំជាងគេក្នុងចំណោមខ្លោងទ្វារទាំងបួននៃព្រះបរមរាជវាំង Hue។ ព្រះបរមរាជវាំង Hue គឺជាកេរ្តិ៍ដំណែលមួយស្ថិតនៅក្នុងតំបន់កេរ្តិ៍
ដំណែលអតីតរាជធានី Hue (បេតិកភ័ណ្ឌនៃរាជកាល Nguyen) ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 5
ខ្លោងទ្វារ Hien Nhon ស្ថិតនៅខាងកើតព្រះបរមរាជវាំង Hue។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 6
ជាវិមានតម្កល់សពមួយក្នុងចំណោមវិមានតម្កល់សពទាំង ៧ ដែល ត្រូវបានសាងសង់ក្នុងរាជកាល Nguyen វិមានតម្កល់សពស្ដេច Minh Mang គឺជាគោលដៅ
ទេសចរណ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 7
វិមានតម្កល់សពស្ដេច Minh Mang ចាប់អារម្មណ៍ជាមួយនឹងស្ថាបត្យកម្ម
ប្រពៃណីបុរាណ ដែលពោរពេញទៅដោយអត្តសញ្ញាណនៃលទ្ធិខុងជឺនិយម។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 8
វិមានតម្កល់សពស្ដេច Khai Dinh ដែលជាវិមានតម្កល់សពចុងក្រោយនៃរាជកាល Nguyen រក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈជាច្រើន ហើយជាលទ្ធ
ផលនៃការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មអាស៊ី អឺរ៉ុប វៀតណាមបុរាណ និងទំនើប។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 9
វិមានតម្កល់សពស្ដេច Khai Dinh គឺជាស្នាដៃកំពូលនៃសិល្បៈដំឡើងរូបរាងដោយប៉សឺឡែន និងកញ្ចក់ ដែលត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ល្អប្រណិតនិងស្អាត
ឆើតឆាយ។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 10
សង្វៀន Ho Quyen ដែលជាកន្លែងរៀបចំការប្រយុទ្ធដំរី និងខ្លា ក្នុងរាជកាល Nguyen ក៏ជាកេរ្តិ៍ដំណែលដ៏ពិសេសនៅក្នុងអតីតរាជធានីផងដែរ។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 11
វត្ត Thien Mu (ត្រូវបានគេស្គាល់ថា វត្ត Linh Mu) គឺជាវត្តមួយក្នុងចំណោមវត្តបុរាណជាងគេនៅ Hue ដែលស្ថិតតាមមាត់ទន្លេ Huong។
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 12
Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤ - ảnh 13
ការជិះទូកលើទន្លេ Huong ស្តាប់ចម្រៀង Hue និងគយគន់ទេសភាពធម្មជាតិដ៏រ៉ូមែនទិកតាមមាត់ច្រាំងទន្លេក៏ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលមកដល់ខេត្ត Thua Thien Hue។

ប្រតិកម្មទៅវិញ

ផ្សេងៗ