Van Long - មណ្ឌល Ramsar ទី ៩ របស់វៀតណាម
(VOVWORLD) -នាព្រឹកថ្ងៃទី ២២ ខែឧសភា ក្រសួងធនធាននិងបរិស្ថានវៀតណាមបានប្រគល់ប័ណ្ណទទួលស្គាល់មណ្ឌលអភិរក្យធម្មជាតិដីសើម Van Long ខេត្ត Ninh Binh ជាមណ្ឌល Ramsar ទី ២៣៦០ របស់ពិភពលោក ហើយជាមណ្ឌល Ramsar ទី ៩ របស់វៀតណាម។
ពិធីប្រគល់បណ័ណ្ណទទួលស្គាស់ត្រូវបានរៀបចំឡើងចំទៅនឹងទិវា ជីវចម្រុះអន្តរជាតិ គឺមានអត្ថន័យរក្សា និងអភិរក្សមណ្ឌលអភិរក្យធម្មជាតិដីសើម Van Long
|
ដោយមានចំងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីក្រុងហាណូយនោះ Van Long គឺជាមណ្ឌលអភិរក្យធម្មជាតិដីសើមដ៏ធំបំផុតនៅតំបន់រាលសន្ត Bac Bo ខៅស្រុក Gia Vien ខេត្ត Ninh Binh
|
Van Long បានក្លាយទៅជាគោលដៅទេសចរណ៍កាលពីឆ្នាំ ១៩៩៨
|
មណ្ឌលអេកូទេសចរណ៍ Van Long មានផ្ទៃដីធម្មជាតិចំនួន ២.៧៣៤ ហិកតា ដែលជាកន្លែងរក្សានូវលក្ខណៈជាមូលដ្ឋាន ស្ទើរតែទាំងស្រុងនៃតំបន់ដីសើមធម្មជាតិ។ នេះគឺជាតំបដីសើមបំផុតនៅវាលសណ្ដ Bac Boដែលព័ទ្ធជុំវិញដោយទន្លេចំនួន ៣ គឺទន្លេគឺ ទន្លេ Day ទន្លេ Hoang Long និងទន្លេ Boi
|
កន្លែងនេះបានជាប់កំណត់ត្រាចំនួន ២ របស់មជ្ឈមណ្ឌលសៀវភៅកំណត់ត្រាវៀតណាមឆ្នាំ២០១០ នោះគឺ "កន្លែងដែលមានសត្វ Trachypithecus Delacouri ច្រើនបំផុត និងជា "កន្លែងធម្មជាតិធំបំផុត"
|
ពិតណាស់ថា Van Long គឺជាទីកន្លែង ដែលមានទេសភាពដ៏ស្រស់បំព្រង ហើយត្រូវបានប្រសិទ្ធិនាមជា "Ha Long ដែលគ្មានរលក " ដែលមានល្អាងស្រស់ស្អាតប្រមាណ ១០០។ លើសពីនេះទៅទៀត Van Long មានសោភ័ណភាពហាក់ដូចជាផ្ទាំងគំនូដ៏អស្ចារ្យយ៉ាងខ្លាំង។
|
មណ្ឌលនេះមានប្រព័ន្ធអេកូចម្រុះ។ ទីនេះមិនត្រឹមតែមានប្រព័ន្ធអេកូដីសើម និងភ្នំថ្មកំបោរ ប៉ុណ្ណោះទេ ថែមទាំងមាន ប្រព័ន្ធអេកូភ្នំដី ដីសកិកម្ម ព្រៃ និងចំការទៀតផង
|
នេះគឺជាទីជម្រករបស់សត្វ រុក្ខជាតិ ហើយជាកន្លែងរកចំណីរបស់ត្រី បក្សី និងកុក
|
មជ្ឈដ្ឋានអ្នកទេសចរភាគខាងជើងវៀតណាមបានវាយតម្លៃជាំគោលដៅទេសចរណ៍ដ៏វិសេសវិសាល គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរមគពីបារាំង កូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងត្រូវបានជ្រើសរើសជាមណ្ឌលទេសចរដ៏ធំមួយក្នុងផែនការមេស្ដីពី ការអភិវឌ្ឍ ទេសចរណ៍នៅខេត្ត Ninh Binh ។ |