កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤

(VOVWORLD) - វៀតណាមមានកោះស្អាតៗជាច្រើនដែលអ្នកទេសចរណាក៏ចង់ទៅទស្សនា។

កោះ Co To (កូតូ)

Co To គឺជាកោះដ៏ស្រស់ស្អាតមួយនៅក្នុងខេត្ត Quang Ninh។ នៅ Co To អ្នកនឹងឃើញឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទឹកសមុទ្រពណ៌ខៀវថ្លា និងអាកាសធាតុត្រជាក់ស្រួល។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 1

ខ្សែផ្លូវនៅកណ្តាលសមុទ្រពណ៌ខៀវថ្លានៅកោះ Co To ។ រូបថត៖ Tran Nam

មកកាន់ Co To ភ្ញៀវទេសចរអាចស្វែងយល់ពីទីតាំងសំខាន់ៗដូចជា បង្គោលសើន វត្ត Truc Lam និងកេរ្តិ៍ដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 2

ដើម្បីគយគន់ទេសភាព Co To ទាំងមូល ភ្ញៀវទេសចរណ៍អាចឡើងកំពូលបង្គោលសើន Co To ដែលមានកម្ពស់ ១០២ ម៉ែត្រ។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 3

បន្ទាប់ពីបណ្តាញអគ្គិសនីជាតិត្រូវបានដំឡើងក្នុងឆ្នាំ ២ឥ០១៣  កោះ Co To កំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងជាមួយនឹងគម្រោងកែលម្អទីក្រុង វិថីដើរថ្មើរជើងវិសេសវិសាល និងសេវាកម្មភោជនាហារចម្រុះ ដើម្បីបម្រើភ្ញៀវទេសចរ។

កោះ Ly Son (លីសុន)

កោះ Ly Son គឺជាស្រុកកោះមួយក្នុងខេត្ត Quang Ngai ដែលល្បីល្បាញដោយធម្មជាតិស្រស់បំព្រង និងលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើន។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 4

រូបថត៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

ជាមួយនឹងឆ្នេរខ្សាច់ស្រស់ស្អាត និងទឹកពណ៌ខៀវ កោះ Ly Son គឺជារមណីយដ្ឋានដ៏ល្អសម្រាប់អ្នកស្រឡាញសមុទ្រ។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 5

ជ្រុងមួយនៃកោះ Be ដែលនៅតែរក្សាបានលក្ខណៈធម្មជាតិ របស់ Ly Son។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 6

រណ្ដៅភ្នំភ្លើងបុរាណនៅលើកោះ Ly Son គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍។

Cu Lao Cham

Cu Lao Cham គឺជាប្រជុំកោះដ៏ល្បីល្បាញមួយ មានទីតាំងនៅទីក្រុង Hoi An ខេត្ត Quang Nam ។ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៩ Cu Lao Cham ត្រូវបាន UNESCO ទទួលស្គាល់ជាមណ្ឌលទុកបំរុងជីវៈចម្រុះពិភពលោក។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 7

ភ្ញៀវទេសចរណ៍មកកាន់ Cu Lao Cham អាចរីករាយជាមួយនឹងសកម្មភាពចម្រុះ ដូចជាហែលទឹក មុជទឹកមើលផ្កាថ្មនៅ Eo Gio, Bai Xep, Bai Ong ឬទស្សនាអណ្តូងទឹកអាយុ ២០០ ឆ្នាំរបស់ជនជាតិចាម ទស្សនាវត្ត Hai Tang។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 8

ភ្ញៀវទេសចរណ៍អាចពិសោធន៍ការមុជទឹក និងមើលផ្កាថ្ម។

កោះ Nam Du (ណាមឌូ)

កោះ Nam Du មានទីតាំងស្ថិតនៅឃុំចំនួនពីរគឺ An Son និង Nam Du នៃស្រុក Kien Hai ខេត្ត Kien Giang។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 9

រូបថត៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

ទឹកសមុទ្រនៅកោះ Nam Du គឺឆ្វង់ថ្លា អ្នកអាចមើលឃើញផ្កាថ្ម និងហ្វូងត្រីនៅខាងក្រោម។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 10

រូបថត៖ TTXVN

ដូច្នេះហើយ ភ្ញៀវទេសចរណ៍ទៅកោះ Nam Du ចូលចិត្តការមុជទឹក ឬជួលទូកទៅលេងសមុទ្រ ដើម្បីទស្សនាទ្រុងជិញ្ជឹមត្រី។

កោះ Diep Son (ឌៀបសើន)

កោះ Diep Son គឺជាកោះមួយនៅឈូងសមុទ្រ Van Phong ខេត្ត Khanh Hoa។ នេះជាកន្លែងទេសចរណ៍ដ៏ពេញនិយម ព្រោះមានផ្លូវឆ្លងសមុទ្រដ៏ពិសេសដោយឡែក។

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 11

មកដល់កោះ Diep Son អ្នកទេសចរអាចដើរពីកោះមួយទៅកោះមួយ ឬដើរលេងស្វែងយល់ទេសភាពលើកោះ។   

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 12

រុបថត៖ laodong.vn

កោះដែលអ្នកមិនអាចរំលងក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៤ - ảnh 13

រុបថត៖ laodong.vn

កោះ Diep Son គឺជាកន្លែងថតរូប Check-in ដែលពេញនិយមបំផុតសម្រាប់យុវវ័យ ដោយមានទេសភាពប្លែកៗជាច្រើន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ