កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai

(VOVWORLD) -ក្នុងវប្បធម៌របស់ក្រុមជនជាតិ Thai កន្សែង Pieu បានបង្កប់នូវអត្ថន័យនៃជីវភាពរស់នៅ និងជំនឿយ៉ាងជ្រាលជ្រៅ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 1

ក្នុងឈុតសំលៀកបំពាក់នារីជនជាតិ Thai កន្សែង Pieu គឺជារបស់របរដែលមិនអាចខ្វះបាន ដែលត្រូវបានប្រើក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀតវាក៏ជាចំណុចលេចធ្លោមួយដើម្បី លើកស្ទួយសម្រស់របស់នារីជនជាតិ Thai។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 2

នៅពេលទៅព្រៃនិងធ្វើស្រែចំការ ស្ត្រីជនជាតិថៃក៏ប្រើកន្សែង Pieu ដើម្បីការពារសក់

ហើយជួយសម្រួលដល់ការធ្វើស្រែចចំការផងដែរ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 3

នៅពេលស្លៀកសំលៀកបំពាក់បែបបុរាណស្ត្រីជនជាតិ Thai តែងតែពាក់កន្សែង Pieu ដើម្បីបង្កើនភាពស្រស់ស្អាត។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 4

កន្សែង Pieu ត្រូវបានស្ត្រីជនជាតិ Thai ត្បាញ។  កន្សែង Pieu ត្រូវបានជ្រលក់ជាមួយពណ៌ធ្លះ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 5

អំបោសសម្រាប់ប៉ាក់កន្សែង Pieu គឺជាអំបោសសូត្រ ដែលត្រូវបានជ្រលក់ពណ៌ខៀវក្រហមស្វាយលឿង។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 6

ក្បូរក្បាច់នៅលើកន្សែង Pieu ត្រូវបានគេប៉ាក់យ៉ាងប៉ិនប្រសប់។ ពណ៌នៅលើកន្សែង Pieu ជានិមិត្តរូបនៃភាពស្មោះត្រង់រវាងភរិយានិងស្វាមីផងដែរ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 7

នៅពេលស្ត្រីជនជាតិ Thai រៀបការនោះ ជាធម្មតា នាងត្រូវរៀបចំកន្សែង Pieu ប្រមាណ ២០-៣០ ដើម្បីជូនសាច់ញាតិខាងប្ដីរបស់នាង។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 8

កន្សែង Pieu នីមួយៗអាចត្រូវបានគេចាត់ទុកថាជារឿងរ៉ាវមួយ ដែលបានបង្ហាញតាមរយៈក្បូរក្បាច់ និងពណ៌ដើម្បីបង្ហាញពីអារម្មណ៍និងបុគ្គលិកលក្ខណៈរបស់ស្ត្រីគ្រប់រូប។

 
កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 9

កន្សែង Pieu របស់ជនជាតិ Thai ខ្មៅនិងសក៏មានភាពខុសគ្នាដែរ។ជនជាតិ Thai ខ្មៅ បានប៉ាក់កន្សែង Pieu មិនសូវល្អិតល្អន់ឡើយ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 10

ក្នុងពិធីបុណ្យសពរបស់ក្រុមជនជាតិ Thai ត្រូវមានកន្សែង Pieu ពី ៤ ដល់ ៨ ដើម្បីគោរពបូជាដល់មនុស្សដែលលាចាកលោកហើយ។

កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 11

លើសពីនេះទៅទៀត កន្សែង Pieu ក៏ត្រូវបានប្រើសម្រាប់សម្តែងសិល្បៈផងដែរ

ជាពិសេសគឺសម្រាប់ពិធីបុណ្យទាននានា។

 
កន្សែង Pieu ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Thai  - ảnh 12 សង្គមកំពុងតែរីកចម្រើន ដោយមានសំលៀកបំពាក់បែបទំនើបប្លែកៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការថែរក្សានិងអភិរក្សសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thai។ប៉ុន្តែកន្សែង Pieu នៅតែជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិតខាងវិញ្ញាណរបស់ប្រជាជនThai ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ