កម្មវិធីសិល្បៈ "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"

(VOVWORLD) - នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ១២ សីហា នៅកំពង់ផែយោធា Nha Trang ខេត្ត Khanh Hoa ភ្ញៀវទេសចរ និងប្រជាជននៅទីក្រុង Nha Trang ក៏ដូចជាទស្សនិកជន និងមិត្តអ្នកស្តាប់ទូទាំងប្រទេសនឹងរីករាយកំសាន្តជាមួយនឹងកម្មវិធីសិល្បៈថ្នាក់ជាតិ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"។ 
កម្មវិធីនេះត្រូវបានវិទ្យុសម្លេងវៀតណាម (VOV) គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាម (ក្រសួងការពារប្រទេស) និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa សហការគ្នារៀបចំឡើង។
កម្មវិធីសិល្បៈ
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំគណៈកម្មការដឹកនាំ គណៈកម្មការរៀបចំកម្មវិធី “ខ្លាំង មាំមួនពីសមុទ្រមាតុភូមិ” នៅទីស្នាក់ការ VOV លេខ ៥៨ វិថី Quan Su ទីក្រុង ហាណូយ។
កម្មវិធីសិល្បៈ
អគ្គនាយក VOV លោក Do Tien Sy បានសង្កត់ធ្ងន់ថា កម្មវិធីគឺសំដៅបន្តពូនជ្រុំ ស្មារតីមោទនភាពជាតិ ឆន្ទៈការពារអធិបតេយ្យភាពលើកោះសមុទ្ររបស់មាតុប្រទេស ព្រមទាំងលើកកម្ពស់មនសិកាក្នុងការថែរក្សា និងពង្រីកសក្តានុពលដ៏ធំធេងនៃកោះ សមុទ្រវៀតណាម ចំពោះប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស។
កម្មវិធីសិល្បៈ
សិល្បករក្នុងវង់តន្រ្តី VOV ប្រញាប់ប្រញាល់ហាត់សមសម្រាប់កម្មវិធីចាប់ពីថ្ងៃទី ៥ សីហា។
កម្មវិធីសិល្បៈ
ផ្នែកតន្ត្រីនៃកម្មវិធីត្រូវបានដឹកនាំដោយតន្ត្រីករ Doan Nguyen។ តាមតន្ត្រីករ Doan Nguyen គោលគំនិតតន្ត្រីនៃកម្មវិធីត្រូវបានបង្កើតឡើងតាមរចនាប័ទ្មរ៉ុក ស៊ីម ហ្វូនី ដោយមានការចូលរួមរបស់ក្រុមភ្លេងរ៉ុកគួបផ្សំជាមួយនឹងសំនៀងរបស់អ្នក ចម្រៀង VOV។
កម្មវិធីសិល្បៈ
កម្មវិធីនេះគ្រោងនឹងអញ្ជើញតារាចម្រៀង និងក្រុមតន្ត្រីល្បីៗរបស់វៀតណាម។
កម្មវិធីសិល្បៈ
កម្មវិធីសិល្បៈ
បច្ចុប្បន្ននេះ ឆាកសម្ដែងនៅកំពង់ផែយោធា Nha Trang ត្រូវបានសម្រេចជា ស្ថាពរដើម្បីនាំមកជូនសាធារណជននូវកម្មវិធីដ៏មានអត្ថន័យនិងវិសេសវិសាល។
កម្មវិធីសិល្បៈ
កម្មវិធីនឹងយកកំពង់ផែ ជាឆាកសម្ដែងស្នូលជាមួយនឹងនាវាមួយចំនួននៃកងទ័ព ជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន... ដែលតាមនោះ សាររបស់កម្មវិធីនឹង ត្រូវបានបញ្ជូនតាមបែបទន់ភ្លន់ ជិតស្និទ្ធិនិងស៊ីជម្រៅ។
កម្មវិធីសិល្បៈ
កម្មវិធីនឹងមានការចូលរួមរបស់មនុស្សប្រមាណ ១៥០០ នាក់ ដែលជាយុទ្ធជន កងទ័ពជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន ប្រជានេសាទ យុវជននិងនិស្សិត នៅខេត្ត Khanh Hoa។
កម្មវិធីសិល្បៈ
នាវាជួយសង្គ្រោះ Yet Kieu ត្រូវបានកៀរគរសម្រាប់កម្មវិធី "ខ្លាំងមាំមួនពីសមុទ្រ មាតុភូមិ" ។
កម្មវិធីសិល្បៈ
ឆាកសម្ដែងស្នូលនៃកម្មវិធី ព័ទ្ធជុំវិញដោយនាវាកងទ័ពជើងទឹក ឆ្មាំសមុទ្រ និងកងទ័ពការពារព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ