(VOVWORLD) - ការតាំងបង្ហាញ "បំភ្លឺអណ្តាតភ្លើងក្រហម" គឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍អំពីឆន្ទៈមោះមុត និងពលីកម្មដ៏អងអាច់ក្លាហានរបស់យុទ្ធជនបដិវត្តន៍ដែលត្រូវខ្មាំងសត្រូវចាប់ដាក់គុក ក៏ជាមនោសញ្ចេតនាដ៏ពិសិដ្ឋ រួមចំណែកអុជបំភ្លឺអណ្តាតភ្លើងនៃសេចក្តីដឹងគុណចំពោះវីរយុទ្ធជនពលី ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២៤)។
រំលឹកខួបលើកទី ២២ ទិវាយុទ្ធជនពិការយុទ្ធជនពលី (ទី២៧ កក្កដា) ក្រោមការដឹកនាំរបស់មន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយ គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo បានរៀបចំពិធីបើកការតាំងបង្ហាញ “ពន្លឺ អណ្តាតភ្លើងក្រហម" ។
សាក្សីប្រវត្តិសាស្ត្រ យុទ្ធជនបដិវត្តន៍ជើងជាស់ និងអតីតអ្នកទោសនយោបាយ បានប្រមូលផ្ដុំគ្នា រំលឹកឡើងវិញនូវទុក្ខលំបាកក្នុងអតីតកាល ហើយចេញស្រក់ទឹកភ្នែករលីមរលាយក្នុងសុភមង្គលនៃសន្តិភាព។ រូបថត៖ Nam Anh/VOV
នៅក្នុងពិធីបើក (ថ្ងៃទី ៩ កក្កដា) អតីតអ្នកទោសនយោបាយ និងភ្ញៀវស្នេហាជាតិជាច្រើននាក់ បានធ្វើដំណើរត្រឡប់ទៅប្រវត្តិសាស្ត្រវិញជាមួយនឹងអារម្មណ៍ដ៏ជ្រាលជ្រៅ និងរំជើបរំជួល។ រូបថត៖ កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo
ការតាំងបង្ហាញមានមាតិកាចំនួន ៣ រួមមាន៖ "ស្នូរកាំភ្លើងបើក" "ពាក្យសម្បថតែ១" និង "សញ្ញាចាស់លាន់លឺជារៀងរហូត" ។
"ស្នូរកាំភ្លើងបើក" គឺជាឯកសារអំពីរយៈពេលក្រោយពីការបង្កើតនៅខែកុម្ភៈ ឆ្នាំ ១៩៣០ បក្សកុម្មុយនិស្តវៀតណាមបានប្រមូលផ្តុំប្រជាជនយ៉ាងច្រើនធ្វើចលនាបដិវត្តន៍ (១៩៣០ - ១៩៣១) ជាមួយនឹងកំពូលគឺចលនា Xo Viet Nghe Tinh ដែលជាចលនាតស៊ូទាមទារមានសេរីភាពនិងប្រជាធិបតេយ្យ (១៩៣៦ - ១៩៣៩)។
នៅខែកញ្ញាឆ្នាំ ១៩៣៩ សង្គ្រាមលោកលើកទី ២ បានផ្ទុះឡើង។ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៤០ កងទ័ពជប៉ុនបានវាយប្រហារលើខេត្ត Lang Son ទម្លាក់គ្រាប់បែកមកលើទីក្រុង Hai Phong ហើយឡើងគោកចូល Do Son ។ កងទ័ពបារាំងបានចុះចាញ់ភ្លាមៗ។ ដោយមិនចុះញ៉មចំពោះសត្រូវ ការធ្វើកូប្បកម្មចំនួនបីបានកើតឡើងនៅភាគខាងជើង កណ្តាល និងខាងត្បូង៖ កូប្បកម្ម Bac Son (ខែកញ្ញា ១៩៤០) កូប្បកម្ម Nam Ky (ខែវិច្ឆិកា ឆ្នាំ ១៩៤០) និងកូប្បកម្ម Do Luong (ខែមករា ឆ្នាំ ១០៤១) ។ ទាំងនេះជាស្នូរកាំភ្លើងដែលផ្តល់សញ្ញាឲ្យកូប្បកម្មទូទាំងប្រទេស ដើម្បីដណ្តើមយកអំណាចនៅខែសីហា ឆ្នាំ១៩៤៥។
ខ្លឹមសារនៃការតាំងបង្ហាញ "ពាក្យសម្បថតែ១" និយាយអំពីសម័យក្រោយការធ្វើកូប្បកម្ម ជាពិសេសកូប្បកម្ម Nam Ky ពួកអាណានិគមនិយមបារាំងបានបង្កាបប្រជាជនយ៉ាងព្រៃផ្សៃ បង្កើតកន្លែងបាញ់ប្រហារជីវិតមេដឹកនាំបក្សជាច្រើន ដែលត្រូវចាប់ខ្លួន ដូចជា៖ Ha Huy Tap, Nguyen Van Cu, Vo Van Tan, Phan Dang Luu, Nguyen Huu Tien, Nguyen Thi Minh Khai...។
ក្នុងបទចម្រៀងជ័យជំនះរបស់ប្រទេសជាតិ មានរឿងស្នេហាអមតៈជាច្រើនរបស់យុទ្ធជនបដិវត្តន៍។ នៅពេលត្រូវបានជាប់គុកអាណានិគមនិយម សេចក្តីស្នេហាកាន់តែបន្ថែមកម្លាំង ដើម្បីយុទ្ធជនបដិវត្តន៍ជំនះពុះពារលើទុក្ខវេទនា និងការធ្វើទារុណកម្ម។
ទស្សវត្សរ៍ជាច្រើនបានកន្លងផុតទៅហើយ តែរឿងរ៉ាវអំពីសេចក្តីស្នេហានៅតែដក់ជាប់។ (ក្នុងរូបថត៖ការសម្តែងឡើងវិញនូវ ជំនួបចុងក្រោយនៅពន្ធនាគារ Hoa Lo របស់គ្រួសារបក្ខជនឆ្នើម លោក Nguyen Van Man ជាមួយប្រពន្ធ និងកូនៗរបស់គាត់ ក្នុងឆ្នាំ ១៩៣៣។ រូបថត៖ កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo
ខ្លឹមសារទីបីគឺ "សញ្ញាចាស់លាន់លឺជារៀងរហូត" នាំទស្សនិកជនវិលត្រឡប់ទៅកន្លែងប្រវត្តិសាស្ត្រ ដែលខ្មាំងសត្រូវបង្កើតកន្លែងបាញ់ប្រហារជីវិត និងវិមានអនុស្សាវរីយ៍រំលឹកដល់កុលបុត្រកុលធីតាឆ្នើមរបស់បក្ស ដែលឥឡូវនេះបានក្លាយជា "អាស័យដ្ឋានក្រហម" រួមចំណែកអប់រំប្រពៃណីបដិវត្តន៍ ដល់មនុស្សជាច្រើនជំនាន់។
កុមារបានស្តាប់ការធ្វើអធិប្បាយដោយយកចិត្តទុកដាក់។
ខែកក្កដា នៅប្រទេសវៀតណាម គឺជាខែនៃការដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីសន្តិភាពរបស់មាតុភូមិ។ ការតាំងបង្ហាញ "បំភ្លឺអណ្តាតភ្លើងក្រហម" ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាយុទ្ធជនពិការយុទ្ធជនពលី បានទាក់ទាញការយកចិត្តទុកដាក់ពិសេសពីភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិជាច្រើននាក់។
ក្នុងឱកាសនេះ ប្រជាជនវៀតណាមជាច្រើនជំនាន់មកអុជធូបដើម្បីរំលឹក និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ឌក្នុងបរិវេណកេរ្តិ៍ដំណែល។ ទាំងនេះគឺជាទង្វើដ៏មានអត្ថន័យ រួមចំណែកថែរក្សាប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាម។
ដើម្បីស្តាប់ការអធិប្បាយនិងទស្សនាទិដ្ឋភាពក្នុងពេលថ្ងៃ ភ្ញៀវសចរណ៍ សូមទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ពន្ធនាគារ Hoa Lo ៖ 0825112668/ 0822446116។ ការតាំងបង្ហាញ "បំភ្លឺអណ្តាតភ្លើងក្រហម" នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នៅកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo លេខ ១ វិថី Hoa Lo សង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ៕