ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម

(VOVWORLD) - រោងមហោស្រព Ho Guom នៅផ្ទះលេខ 40-40A វិថី Hang Bai (ហាណូយ) គឺជារោងមហោស្រពដើមដំបូងនៅវៀតណាមដែលត្រូវបានបំពាក់ឧបករណ៍សម្រាប់ រោងមហោស្រពតាមស្តង់ដារអន្តរជាតិ និងគុណភាពខ្ពស់។

 
ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 1

រោងមហោស្រព Ho Guom មួយថ្ងៃមុនពិធីសម្ពោធ។ គម្រោងនេះមានទីតាំងនៅផ្លូវលេខ 40-40A វិថី Hang Bai (Hoan Kiem, Hanoi) លើផ្ទៃដីជាង ៥ ០០០ ម៉ែត្រការេ។ រូបថត៖ VOV

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 2

រោងមហោស្រពនេះមានភាពលេចធ្លោជាមួយនឹងសសរថ្មចំនួន ៥២ (សសរថ្មនីមួយៗមានកម្ពស់ ១៨ ម៉ែត្រ) ដែលនាំចូលមកពីប្រទេសអេស្ប៉ាញ បង្កើតបានជាភាពស្រស់ស្អាតបែបអឺរ៉ុប។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 3

គំនិតផ្ដួចផ្ដើមនៃការសាងសង់រោងមហោស្រពត្រូវបានបង្កើតតាមកត្តាបុរាណ ទំនើប និងប្រវត្តិសាស្ត្រដែលរំលឹកដល់រោងមហោស្រពដើមដំបូងរបស់មនុស្សជាតិ។ ក្រៅពីនោះ ក៏ពោរពេញទៅដោយសញ្ញាសម្គាល់វប្បធម៌វៀតណាមផងដែរ។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 4

ភាពទំនើបនៃអគារត្រូវបានបង្ហាញជាមួយនឹងរូបភាពនៃប្រព័ន្ធកញ្ចក់ និង ដំបូលដែលព័ទ្ធជុំវិញអគារ។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 5

រោងមហោស្រពនេះចែកចេញជា ៦ ផ្នែក៖ សាលធំ និងសាលតូចខាងមុខបម្រើការទទួលភ្ញៀវ; សាលប្រជុំធំអាចផ្ទុកភ្ញៀវបាន ៩០០ នាក់ ហើយសាលប្រជុំតូចអាចផ្ទុកភ្ញៀវបាន ៥០០ នាក់ តំបន់ខាងក្រោយឆាកជាដើម។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 6

គម្រោងទាំងមូលមានស្ថាបត្យកម្មតាមបែបបុរាណខាងបស្ចិមប្រទេសជាមួយនឹងប្លុកមុខងារនៃ រោងមហោស្រព ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 7
ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 8
ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 9

សាលធំនៃរោងមហោស្រព Ho Guom ត្រូវបានបំផុសគំនិតដោយមេឃពោរពេញទៅដោយផ្កាយរាត្រី

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 10
ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 11

នៅច្រកចូលឆាកមានផ្លូវរទេះរុញទុកសម្រាប់ជនពិការ។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 12

ជណ្ដើរជុំវិញសាលធំទទួលភ្ញៀវត្រូវបានតុបតែងដោយបន្ទះភ្លើង LED ដែលផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍ដ៏ប្រណិត និងទំនើបតាំងពីពេលដែលពួកគេឈានជើងចូល។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 13

រោងមហោស្រព Ho Guom ក៏ត្រូវបានវិនិយោគលើប្រព័ន្ធបរិក្ខារទំនើបៗ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទំនើប ប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោក ទាំងសំឡេង ពន្លឺ ប្លង់ឆាក។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 14

កន្លែងទទួលទានអាហារពិសេសសម្រាប់ភ្ញៀវ VIP មុនឬក្រោយកម្មវិធី។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 15

នេះនឹងក្លាយទៅជាឆាកទំនើបបំផុតនៅវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្លើយតបនឹងរាល់តម្រូវការអំពីការសម្ដែងទម្រង់សិល្បៈផ្សេងៗគ្នា...

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 16

សាលប្រជុំតូចត្រូវបានរចនាដូចជាផ្ការីកស្គុះស្គាយជាមួយនឹងរលកសំឡេងដែលសាយភាយក្នុងលំហអាកាស

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 17

ពន្លឺនៃរោងមហោស្រព Ho Guom មានរចនាបថធម្មជាតិ ឆ្លើយតបនឹងទម្រង់សិល្បៈសម្បូបែបផ្សេងៗគ្នា ជាមួយនឹងលំហសម្ដែងដ៏វិសេសវិសាលដោយឡែក។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 18

រោងមហោស្រព Ho Guom ក៏ត្រូវបានវិនិយោគលើបរិក្ខារសម្រាប់រៀបចំសន្និសីទ និងសិក្ខាសាលាឯកទេសលើវិស័យសិល្បៈ និងវិស័យផ្សេងៗទៀតដូចជា៖ កិច្ចសន្ទនា និងសិក្ខាសាលា។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 19

ប្រព័ន្ធសំឡេងសមែដេងរួមមានប្រព័ន្ធអូប៉ាល័រ Array និង Constellation លំដាប់ពិភពលោកប្រព័ន្ធអូប៉ាល័រ Constellation ត្រូវបានបញ្ចូលទៅក្នុងជញ្ជាំង

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 20

ប្រព័ន្ធសំឡេងសម្ដែងរួមមានប្រព័ន្ធអូប៉ាល័រ Constellation 

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 21

រោងមហោស្រព Ho Guom នឹងក្លាយទៅជាកន្លែងផ្លាស់ប្តូរវប្បធម៌ និងសិល្បៈក្នុងស្រុក និងបរទេស ដែលជាកន្លែងទទួលស្វាគមន៍សិល្បករអន្តរជាតិ និងក្រុមសិល្បកមកសម្តែង។

ខាងក្នុងរោងមហោស្រព Ho Guom ទំនើបបំផុតនៅវៀតណាម - ảnh 22

ជាមួយនឹងទីតាំងដ៏ស្រស់ស្អាត រោងមហោស្រពក៏នឹងក្លាយទៅជាចំណុចស្នូលតភ្ជាប់ជាមួយសំណង់វប្បធម៌ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ទេសភាពស្ថាបត្យកម្ម ដើម្បីបង្កើតជាប្រព័ន្ធសិល្បៈ វប្បធម៌ កម្សាន្ត និង កម្សាន្តជុំវិញបឹង Hoan Kiem លើកកំពស់គោលដៅទេសចរណ៍ រួមចំណែក ផ្សព្វផ្សាយវប្បធម៌ទេសចរណ៍របស់រដ្ឋធានីផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ