ខែមីនា ផ្កាដើមគរបង្អួតសម្រស់នៅតាមមាត់ទន្លេ Thuong
(VOVWORLD) - ខែមីនាជារៀងរាល់ឆ្នាំ ជាពេលវេលាដែលដើមគរនៅតាមមាត់ទន្លេ Thuong (ភូមិ Tan My ឃុំ Lang Son ស្រុក Yen Dung ខេត្ត Bac Ninh) កំពុងបង្អួតសម្រស់យ៉ាងអស្ចារ្យបំផុត ហើយទាក់ទាញមនុស្សមកថតរូបយ៉ាង ច្រើនកុះករ។
គ្មាននរណាម្នាក់ដឹងថា ដើមគរនេះមានតាំងពីពេលណាទេ ប៉ុន្តែពលរដ្ឋខ្លះៗនៅទីនេះបាននិយាយ ថា វាមានអាយុកាលជាង១០០ឆ្នាំរួចហើយ។ (រូបថត៖ Thanh Son)
ប្រការដែលធ្វើឲ្យដើមគរនៅ Lang Son កាន់តែពិសេសជាងទៀត គឺវាបានលូតលាស់ឡើងនៅជាប់ទីធ្វើសក្ការៈបូជា Ba Co ដ៏បុរមបុរាណមួយ។
អ្នកភូមិ Tan My បានដំណាល់ថា Ba Co ជាមេទ័ពមួយរូបរបស់លោក De Tham (១៨៥៨-១៩១៣) ដែលជាអ្នកមានគុណូបការៈដឹកនាំទ័ពការពារតំបន់ Lang Thuong។ ក្នុងការប្រយុទ្ធដ៏ក្លាហាននោះ Ba Co ត្រូវបានសត្រូវឡោមព័ទ្ធដេញតាមចាប់។ ដោយការសម្រេចចិត្តជាដាច់ខាតមិនឲ្យសត្រូវចាប់ខ្លួននោះ លោកស្រីបានលោតទម្លាក់ខ្លួនចូលក្នុងទន្លេ Thuong។ ក្រោយមក សាកសពរបស់លោកស្រីបានរសាត់អណ្ដែតដល់ទីតាំងទីសក្ការៈបូជានាសព្វថ្ងៃ ហើយត្រូវបានប្រជាជនបញ្ចុះសព និងកសាងឡើងទីសក្ការៈបូជា Ba Co។ (រូបថត៖ Dang Giang)
ដើមគរតែងតែផ្សាភ្ជាប់ជាមួយនឹងប្រជាកសិករ ក៏ដូចជាជនបទវៀតណាមផងដែរ។ (រូបថត៖ Thanh Son)
នារសៀលជារៀងរាល់ថ្ងៃ អ្នកភូមិតែងតែឃ្វាលក្របីហើយអង្គុយសម្រាកនៅក្រោមម្លប់ដើមឈើ។(រូបថត៖ Thanh Son)
រូបភាពដើមគរនៅជាប់មាត់ទន្លេ Thuong ដ៏រ៉ូម៉ង់ទិកធ្វើឲ្យទេសភាពកាន់តែស្រស់បំព្រងជាងទៀត។(រូបថត៖ Dang Giang)
នៅខែមីនាជារៀងរាល់ឆ្នាំ ដើមគរ Lang Son កំពុងបង្អួតសម្រស់ទាក់ទាញមនុស្សមកទស្សនានិងថតរូបយ៉ាងច្រើនកុះករ។ (រូបថត៖ Thanh Son)
ចំពោះភ្ញៀវទេសចរណ៍មកពីតំបន់ផ្សេង ពួកគេតែងតែអុជធូបនៅទីសក្ការៈបូជា ជាមុនសិន ទើបដើរលេងកំសាន្តនិងទស្សនាទេសភាពនៅជុំវិញ៕ (រូបថត៖ Dang Giang)