គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម

(VOVWORLD) - ក្នុងឱកាសសម្រាកបុណ្យជាតិ ២  កញ្ញា គ្រួសារជាច្រើនបានរៀបចំផែនការធ្វើដំណើរកម្សាន្តរយៈពេលខ្លី។ VOV5 Media សូមលើកយកគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិពីភាគខាងជើងទៅភាគខាងត្បូងដូចតទៅ៖

 

ខ្ពង់រាបថ្ម Dong Van

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 1

នៅខែកញ្ញា និងតុលា នៅពេលដែលខ្យល់អាកាសត្រជាក់ស្រួល ភ្ញៀវទេសចរបានអញ្ជើញទៅទស្សនា ខ្ពង់រាបថ្ម Dong Van  ខេត្ត Ha Giang យ៉ាងច្រើនកុះករ។ រូបថត៖ VOV

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 2

តាមខ្នងជ្រលងភ្នំ Ma Pi Leng Pass ក្រឡេកមើលទៅទន្លេ Nho Que ពន្លឺព្រះអាទិត្យពណ៌មាសដូចទឹកឃ្មុំផ្អែមល្អែម។ រូបថត៖ VOV

Mu Cang Chai

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 3

ខែកញ្ញា អាកាសធាតុរដូវស្លឹកឈើជ្រុះត្រជាក់ស្រួលនៅតំបន់ខ្ពង់រាបក៏ជាពេលវេលាដែលស្រូវទុំពាសពេញវាលស្រែជម្រាលភ្នំដ៏ធំសម្បើមនៅ Mu Cang Chai ខេត្ត Yen Bai ។ រូបថត៖ VOV2

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 4

“រដូវមាស” ជាពេលវេលាដែលអាចធ្វើឲ្យមនុស្សគ្រប់រូបរំភើបចិត្តនៅពេលអញ្ជើញ ទៅដល់ទឹកដីដ៏ស្រស់បំព្រងនេះ។ រូបថត៖ tamviet.tienphong.vn

Pu Luong

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 5

Pu Luong (Thanh Hoa) កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតមួយនាពេលថ្មីៗនេះ។ ការធ្វើដំណើរទៅ កាន់ Pu Luong គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកសម្របខ្លួនជាមួយធម្មជាតិស្រស់ស្រាយត្រជាក់ចិត្ត។ ប្រភព៖ Alongwalker

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 6

Son Ba Muoi គឺជាភូមិខ្ពង់រាបចំនួនបីដែលនៅតែរក្សាបាននូវភាពស្រស់ស្អាត នៅ តំបន់អភិរក្សធម្មជាតិ Pu Luong។ (ក្នុងរូបថត៖ កន្លែងប្រមាញ់ពពកដ៏ស្រស់ស្អាតណាស់នៅតាមផ្លូវទៅកាន់ Son Ba Muoi។ ពីទីនេះលោកអ្នកអាចមើលឃើញឃុំទាំងបីគឺ Lung Cao - Co Lung និង Lung Niem។ រូបថត៖ VOV2)

វិថីបុរាណ Hoi An

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 7

ខែកញ្ញា និងតុលា មិនទាន់ដល់រដូវវស្សានៅទីក្រុង Hoi An។ លែងមានថ្ងៃនៅខ្លាំងពេក ហើយមានតែ ពន្លឺថ្ងៃចែងចាំងតិចៗ។ រូបថត៖ Phu Thanh/ thanhnien.vn

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 8

ផ្ទះពណ៌លឿងដ៏ស្ងប់ស្ងាត់នៅទីក្រុង Hoi An ក្នុងរដូវស្លឹកឈើជ្រុះធ្វើឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ស្ងប់ស្ងាត់។ រូបថត៖ dantri.com.vn

កោះ Ly Son

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 9

ឆ្លងកាត់រយៈពេល រាប់លានឆ្នាំនៃការវិវឌ្ឍន៍ភូគព្ភសាស្ត្រ ស្រុកកោះ Ly Son (Quang Ngai) នៅតែមានស្នាកស្នាមនៃរណ្ដៅភ្នំភ្លើងបុរាណចំនួន ១០ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងទេសភាពធម្មជាតិដ៏រហោស្ថាន។ រូបថត៖ Huu Minh/dantri.com.vn

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 10

ពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរទៅកាន់ស្រុកកោះ Ly Son គឺចាប់ពីចុងខែមេសា ដល់ខែកញ្ញា អាកាសធាតុស្រស់ស្អាត និងសមស្របសម្រាប់ការទស្សនាកោះ។

ព្រៃ Tra Su 

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 11

រដូវទឹកឡើងនៅខេត្ត An Giang តែងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ព្រៃ Tra Su ត្រូវបានវាយតម្លៃថាជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ខេត្ត An Giang។ ប្រភព៖ vivu.net

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 12

ភ្ញៀវទេសចរដែលមកទីនេះនឹងមានអារម្មណ៍សប្បាយរីករាយចំពោះទេសភាពនៅទីនេះ។ ប្រភព៖ vivu.net

Da Lat 

គោដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនក្នុងឱកាសបុណ្យជាតិ ២ កញ្ញានៅប្រទេសវៀតណាម - ảnh 13

ដោយមានចំងាយប្រមាណ ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Da Lat ទឹកជ្រោះ Bao Dai ជាទឹកជ្រោះខ្ពស់បំផុតនៅខេត្ត Lam Dong ។ ទេសភាពនៅទីនេះនៅតែរក្សាបានភាពរហោស្ថានដដែល។ រូបថត៖ @mia

ប្រតិកម្មទៅវិញ

ផ្សេងៗ