គ្រួសារចុងក្រោយនៅទីក្រុហាណូយដែលថែរក្សារបរធ្វើរបាំងមុខក្រដាស
Lan Anh -  
(VOVWORLD) - ក្រោយពីការប្រកបរបរអស់រយៈពេល៤៥ឆ្នាំ រហូតមកដល់ពេលនេះ គ្រួសារលោក Nguyen Van Hoa អាយុ៦៤ឆ្នាំ និងប្រពន្ធគឺលោកស្រី Dang Huong Lan អាយុ៦០ឆ្នាំ ជាគ្រួសារតែមួយគត់នៅរដ្ឋធានីហាណូយដែលនៅ តែថែរក្សារបរធ្វើរបាំងមុខនៃឥស្សរៈជនប្រជាប្រិយពីក្រដាសកាសែតចាស់ៗនិងម្សៅដំឡូងមី។
នៅក្នុងបន្ទប់មានទំហំជិត១៥ម៉ែត្រការ៉េនៃផ្ទះសម្បែងនៅលើវិថី Hang Than ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ប្ដីប្រពន្ធលោក Hoa និងលោកស្រី Lan កំពុងធ្វើរបាំងមុខប្រកបដោយភាពមមាញឹក។
ពួកគេធ្វើចាប់ពីពេលព្រឹករហូតដល់ពេលល្ងាច។
លោក Hoa បានឲ្យដឹងថា ត្រូវគូររបាំងមុខយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្ន។ ប្រសិនបើគូរដោយលក្ខណៈខ្ជីខ្ជា គឺឥស្សរៈជនមិនមាន “ព្រលឹង” ឡើយ។
គ្រួសារលោកប្រកបរបរនេះពេញមួយឆ្នាំ ប៉ុន្តែនារដូវក្ដៅ គេធ្វើបានច្រើនជាង ដោយសារគេត្រូវហាលរបាំងមុខទាំងនោះឲ្យស្ងួត។ ដើម្បីធ្វើបានរបាំងមុខមួយ ត្រូវចំណាយពេលវេលា១ម៉ោង។
ការធ្វើរបាំងមុខមានដំណាក់កាលជាច្រើន ចាប់តាំងពីការចម្អិនដំឡូងមីធ្វើជាកាវបិទរហូតដល់ការជ្រើសរើសក្រដាសកាសែតចាស់ៗ។ ក្រដាសកាសែតបានហែកជាចំណែកតូចៗ ហើយយកមកដាក់នៅក្នុងពុម្ភដើម្បីបង្កើតរូបរាង។ ហាលពុម្ភឲ្យស្ងួត ទើបយកទៅគូរនិងតុបតែង។
របាំងមុខក្រដាសជាផលិតផលមានសុវត្ថិភាពនិងជិតស្និទ្ធជាមួយមនុស្ស។
ដើម្បីធ្វើឡើងរបាំងមុខមួយដ៏ស្អាតផងនិងមាន “ព្រលឹង” ផង មិនត្រឹមតែត្រូវមានថ្វីដៃស្ទាត់ជំនាញប៉ុណ្ណោះទេថែមទាំងត្រូវមានការជក់ចិត្តនឹងមុខរបរនេះទៀតផង៕
Lan Anh