គោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំនួន ៣ នៅខេត្ត Ninh Binh ក្នុងឱកាសបុណ្យតេតប្រពៃណី ២០២១
(VOVWORLD) - នៅភាគខាងជើង Ninh Binh ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញក្នុងឱកាសបុណ្យតេត ២០២១ ដោយមានរមនីយដ្ឋានល្បីល្បាញចំនួន ៣ គឺ ល្អាង Mua Trang An និងវត្ត Bai Binh។
ល្អាង Mua បន្តនាំមុខគេក្នុងបញ្ជីគោលគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតក្នុងឱកាសបុណ្យតេត មិនត្រឹមតែនៅខេត្ត Ninh Binh ប៉ុណ្ណោះទេ ថែមទាំងនៅភាគខាងជើងទៀតផង។
|
ប៉ុន្មានឆ្នាំកន្លងមក គោលដៅទេសចរណ៍នេះបានក្លាយជាទីមកដល់ដែលត្រូវបានភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកចូលចិត្ត។
|
ទេសភាពស្រស់ស្អាតនៅរដ្ឋធានីបុរាណ។ |
មានមនុស្សតិចណាស់ដែលដឹងថានិទាឃរដូវគឺជាពេលវេលាមួយ ដ៏ស្រស់ស្អាតបំផុតនៅ ល្អាង Mua ។
|
វត្ត Bai Binh នេះគឺជារមនីយដ្ឋានដ៏ល្បីល្បាញបំផុតនៅខេត្ត Ninh Binh ដែលមានទីតាំងស្ថិតនៅក្នុងមណ្ឌលអេកូទេសចរណ៍ Bai Dinh – Trang An ជាមួយប្រវត្តសាស្ត្រជាង ១ ពាន់ឆ្នាំ ដោយផ្សារភ្ជាប់ជាមួយរាជវង្សជាច្រើន ចាប់ពីរាជវង្ស Dinh រាជវង្ស Tien Le រហូតដល់រាជវង្ស Ly។
|
វត្ត Bai Binh គឺជាវត្តមួយដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានចម្ងាយ ៩៥ គីឡូម៉ែត្រពីទីក្រុងហាណូយដែលមានផ្ទៃដី ៥៣៩ ហិកតារួមទាំងវត្តបុរាណនិងវត្តថ្មី។
|
វត្ត Bai Binh រួមមានវត្តបុរាណនិងវត្តថ្មី។ វត្តបុរាណមានទីតាំងស្ថិតនៅលើជម្រាលភ្នំស្ងាត់។
|
ទន្ទឹមនឹងនេះវត្តថ្មីមានភាពល្បីល្បាញជាមួយស្ថាបត្យកម្មដ៏ស្រស់បំព្រង ពោរពេញទៅដោយសញ្ញាសម្គាល់នៃបណ្ដាភូមិរបរប្រពៃណីវៀតណាម។ |
Trang An តែងតែជាគោលដៅទេសចរណ៍ក្នុងឱកាសនិទាឃរដូវដ៏គួរឲ្យទាក់ទាញបំផុត។
|
អញ្ជើញមកដល់កន្លែងនេះភ្ញៀវទេសចរហាក់ដូចជាត្រូវបានសម្របខ្លួនក្នុងបរិយាកាសដ៏ស្រស់បំព្រង គយគន់ទូកនៅលើទន្លេ Sao Khe។
|
នាប៉ុន្មានឆ្នាំកន្លងទៅ Ninh Binh តែងតែ ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតក្នុងឱកាសបុណ្យតេត។
|
ក្រៅពី ល្អាង Mua Trang An និងវត្ត Bai Binh រាជធានីបុរាណនេះនៅតែមានកន្លែងទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើនទៀតផងដែរ៕ |