គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅប្រទេសវៀតណាម
សំយោគដោយ Le Chi - VOV5 -  
(VOVWORLD) - ប្រទេសវៀតណាមត្រូវបានធម្មជាតិប្រទានឲ្យរមណីយដ្ឋាន ទេសភាពដ៏ស្រស់បំព្រងគួរឲ្យចាប់អារម្មណ៍បំផុត។ គេហទំព័រទេសចរណ៍អន្តរជាតិជាច្រើនបានហៅប្រទេសវៀតណាមថា ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែល “មិនអាចរំលងបាន”។
ប្រទេសវៀតណាមត្រូវបានធម្មជាតិប្រទានឲ្យរមណីយដ្ឋាន ទេសភាពដ៏ស្រស់បំព្រងគួរឲ្យចាប់អារម្មណ៍បំផុត។ គេហទំព័រទេសចរណ៍អន្តរជាតិជាច្រើនបានហៅប្រទេសវៀតណាមថា ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែល “មិនអាចរំលងបាន”។
តោះ! សូមរួមជាមួយ VOV៥ ទៅទស្សនាគោលដៅទេសចរណ៍នានារបស់វៀតណាម ដែលបានឈ្នះពានរង្វាន់ទេសចរណ៍ជាច្រើនដង ដែលត្រូវបានបោះឆ្នោតដោយទីភ្នាក់ងារសារព័ត៌មានល្បីៗ។
១. ឈូងសមុទ្រ Ha Long
ជាមួយនឹងកោះធំសម្បើមចំនួនរាប់ពាន់ ដែលជាស្នាដៃដ៏ល្អប្រណិតនៃធម្មជាតិ ឈូងសមុទ្រ Ha Long ត្រូវបាន UNESCO ទទួលស្គាល់ជាច្រើនដងថាជាបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក។
|
នេះគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅវៀតណាម។ រូបថត៖ baoxaydung.com.vn |
|
អាកាសយានដ្ឋានអន្តរជាតិ Van Don នៅពេលដាក់ឲ្យដំណើរការ បានជួយឲ្យភ្ញៀវទេសចរមានបទពិសោធន៍បន្ថែមអំពី Ha Long ពីលើតាមបង្អួចយន្តហោះ។ រូបថត៖ baoxaydung.com.vn |
ឈូងសមុទ្រ Ha Long ត្រូវបានគេហទំព័រទេសចរណ៍ល្បីៗមួយចំនួនពណ៌នាថា ជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃភ្នំថ្មកំបោរ និងឆ្នេរសមុទ្រស្រះថ្លា ពណ៌ខៀវស្រងាត់។ ទូរទស្សន៍ CNN បានដាក់ឈូងសមុទ្រ Ha Long ក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតទាំង ២៥ លើភពផែនដី។
២. Sa Pa
Sa Pa (ខេត្ត Lao Cai) គឺជាជម្រើសដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិនៅពេលសម្រេចចិត្តមកទស្សនាប្រទេសវៀតណាម។ អាកាសធាតុត្រជាក់ស្រួល ទេសភាពនៅតែរក្សាបាននូវលក្ខណៈរហោស្ថានជាច្រើន ហើយកម្រិតចំណាយសមរម្យបានជួយឲ្យ Sa Pa មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
|
ក្នុងឆ្នាំ ២០០៩ ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញរបស់អាមេរិក Travel and Leisure បានប្រកាសបញ្ជីវាលស្រែកាំជណ្ដើរដ៏ស្រស់ស្អាតនិងធំសម្បើមបំផុតទាំង ៧ នៅលើពិភពលោកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកអានទស្សនាវដ្ដី ក្នុងនោះរួមទាំងវាលស្រែកាំជណ្ដើរ Sa Pa
ខេត្ត Lao Cai។ រូបថត៖ Ngoc Bang/ baocantho.com.vn |
|
ទេសភាព Sa Pa ក្រោមស្រទាប់អ័ព្ទ។ រូបថត៖ sapa.dulichvietnam |
៣. ឧទ្យានជាតិ Cuc Phuong
នាពេលថ្មីៗនេះ ឧទ្យានជាតិ Cuc Phuong បានឈ្នះពានរង្វាន់ "ឧទ្យានជាតិឈានមុខគេរបស់អាស៊ី" សម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នា នៅឯពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីនិងអូសេអានី នៃពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២២ (WTA ២០២២)។
|
ឧទ្យានជាតិ Cuc Phuong ក៏ល្បីល្បាញខាងអេកូឡូស៊ី បរិស្ថាន និងជីវចម្រុះទៀតផង។ រូបថត៖ Facebook ឧទ្យានជាតិ Cuc Phuong |
|
ពេលវេលា "រដូវមេអំបៅ Cuc Phuong" ឆ្នាំ ២០១៩។ រូបថត៖ FB ឧទ្យានជាតិ Cuc Phuong |
៤. តំបន់រមណីយដ្ឋាន Trang An (Ninh Binh)
ត្រូវបានគេប្រៀបប្រដូចជា “ឈូងសមុទ្រ Ha Long នៅលើគោក” Trang An Ninh Binh ទាក់ទាញភ្ញៀវទេសចរដោយប្រព័ន្ធភ្នំថ្មកំបោរ និងល្អាងធម្មជាតិដ៏សម្បូរបែប។
|
ទេសភាពទូទៅនៃតំបន់ទេសចរណ៍អេកូឡូស៊ី Trang An មើលពីលើ។ រូបថត៖ Ninh Manh Thang/ កាសែត Ninh Binh |
|
Trang An Ninh Binh ជាទីកន្លែងដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនចង់មក ដើម្បីរក្សាទុកនូវពេលវេលាដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបាន។ រូបថត៖ zingnews.vn |
៥. ល្អាង Son Doong
ឧទ្យានជាតិ Phong Nha - Ke Bang មានអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញ និងពិសេសបំផុតរបស់ប្រទេសវៀតណាមនោះគឺ Son Doong ដែលជាល្អាងធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកគិតតាមមាឌ។
|
នៅខាងក្នុងល្អាងគឺជាពិភពអាថ៌កំបាំងមួយដែលមានព្រៃឈើដើម ប្រព័ន្ធទន្លេក្រោមដី និងអាកាសធាតុដោយឡែក។ រូបថត៖ PX/ thanhnien.vn |
|
ផ្លូវទៅកាន់ជញ្ជាំងវៀតណាមក្នុងល្អាង Son Doong។ រូបថត៖ Tran Tuan Viet/ VNExpress |
៦. Da Nang
TripAdvisor - គេហទំព័រប្រកបដោយកិត្យានុភាពរបស់អាមេរិកចាត់ទុកថា ទីក្រុងឆ្នេរសមុទ្រភាគកណ្តាលវៀតណាម គឺជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ទាក់ទាញបំផុតលើពិភពលោក ដែលអ្នកគួរតែទៅទស្សនាម្តងក្នុងជីវិត។
|
ស្ពានមាសដ៏ល្បីល្បាញរបស់ Ba Na។ រូបថត៖ Sun Group |
|
Da Nang - ទីក្រុងនៃពិធីបុណ្យ។ រូបថត៖ Tran Tam Phuc/ baoquocte.vn |
៧. Hoi An
CNN Travel វាយតម្លៃថា ទីក្រុងបុរាណ Hoi An គឺជាឋានសួគ៌សម្រាប់មនុស្សដែលចូលចិត្តថតរូប អាហារ និងស្ថាបត្យកម្ម។ នៅក្នុងបញ្ជីដែលប្រកាសដោយ Tourpia ទីក្រុង Hoi An គឺជាកន្លែងមួយដែលមានប្រព័ន្ធកាណាល់ស្អាតបំផុតនៅលើពិភពលោក។
|
ទីក្រុងបុរាណ Hoi An ត្រូវបាន Lonely Planet វាយតម្លៃថា ជាទីក្រុងស្ងប់ស្ងាត់ ប៉ុន្តែគួរឲ្យទាក់ទាញបំផុតនៅប្រទេសវៀតណាម។ រូបថត៖ bazantravel.com |
|
នៅឆ្នាំ ១៩៩៩ ទីក្រុង Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក។ រូបថត៖ UNESCO |
៨. ឈូងសមុទ្រ Nha Trang
ឈូងសមុទ្រ Nha Trang ត្រូវបានគេហទំព័រទេសចរណ៍បរទេសប្រៀបប្រដូចជា “គ្រាប់ពេជ្រចុងបូព៌ា” ហើយត្រូវបានគេបោះឆ្នោតជ្រើសរើសជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។
|
ទីក្រុង Nha Trang មើលពីលើ។ រូបថត៖ Efired/Shutterstock |
|
ជីវភាពពេលរាត្រីនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះក៏មានភាពគគ្រឹកគគ្រេងយ៉ាងខ្លាំង ជាមួយនឹងភោជនីយដ្ឋាន សណ្ឋាគារ និងហាងបារជាច្រើនដែលបើកពេញមួយយប់។ រូបថត៖ bazantravel.com |
៩. Phu Quoc
កោះពេជ្រ Phu Quoc គឺជាអំណោយមួយដែលធម្មជាតិបានប្រទានដល់វៀតណាម។
|
“កោះពេជ្រ” របស់វៀតណាមគឺជាគោលដៅដ៏ពេញនិយមបំផុតមួយនៅអាស៊ី។
រូបថត៖ កាសែត To Quoc |
|
គ្រប់ទីកន្លែងនៅលើកោះ Phu Quoc ភ្ញៀវទេសចរអាចគយគន់ទេសភាពថ្ងៃអស្តង្គតដ៏ស្រស់បំព្រង។ រូបថត៖ កាសែត To Quoc។ |
សំយោគដោយ Le Chi - VOV5