គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស

(VOVWORLD) -  ជាមួយនឹងភាពរួសរាយរាក់ទាក់និងភាពស្រស់ស្អាតដ៏មនោរម្យ វៀតណាមបានទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើននៅពេលពួកគេបានធ្វើដំណើរទេសចរណ៍នៅប្រទេសដែលមានរាងអក្សរ “S” នេះ។

ប្រទេសវៀតណាមត្រូវបានធម្មជាតិអំណោយផលនូវទេសភាពលេចធ្លោជាច្រើន ពីវាលស្រែកាំជណ្តើរដ៏អស្ចារ្យ ជួរភ្នំធំស្បើមនៅភាគខាងជើង រហូតដល់ជ្រលងភ្នំនៃតំបន់ Tay Nguyen និងឆ្នេរខ្សាច់ពណ៌ខៀវស្រងាត់នៅភាគខាងត្បូង។ វៀតណាមក៏មានស្ថាបត្យកម្មដ៏វិសេសវិសាល វប្បធម៌ម្ហូបអាហារ ជាពិសេសម្ហូបតាមចិញ្ចើមផ្លូវគួរឱ្យទាក់ទាញ។ ជាមួយនឹងភាពរួសរាយរាក់ទាក់និងភាពស្រស់ស្អាតដ៏មនោរម្យដែលទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន នៅពេលពួកគេបានធ្វើដំណើរទេសចរណ៍នៅទឹកដីដែលមានរាងអក្សរ “S” នេះ។ ចាប់តាំងពីជំងឺរាតត្បាតកូវិដ ១៩ បានផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំទូទាំងពិភពលោក ប្រទេសវៀតណាមត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសវាយតម្លៃថា ជាទិសដៅមួយដែលមានសុវត្ថិភាពក្រោយជំងឺរាតត្បាត  ដោយសារតែវិធានការទប់ស្កាត់ជំងឺរីករាលដាលដ៏មានប្រសិទ្ធិភាពរបស់រដ្ឋាភិបាល។ ក្នុងឱកាសទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (៩ កក្កដា ១៩៦០-៩ កក្កដា ២០២១) សូមឧទ្ទេសនាមនូវកន្លែងល្បីៗ ទាំង ១០ នៅវៀតណាមដែលភ្ញៀវទេសចរបរទេសចង់មកលេងយ៉ាងហោចណាស់ម្តងផងដែរ។

១. ឈូងសមុទ្រហាឡុង

ឆ្នេរសមុទ្រឡុងត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោកនិងជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ក្រឡេកមើលពីលើមក  Ha Long មើលទៅដូចជាផ្ទាំងគំនូរដ៏មនោរម្យនិងរស់រវើក។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 1
ទេសភាព Ha Long  មើលពីខាងលើ (រូបថតៈ halongbay.com.vn)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 2
គេងពេលយប់នៅលើទូកនៅលើឆ្នេរ Ha Long គឺជាការឆ្លងកាត់បទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរណាក៏ដោយ (រូបថតៈ My Tra/VOV5)

២. សាប៉ា (Sa Pa)

Sa Pa មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងអស្ចារ្យប៉ុណ្ណោះទេតែ ថែមទាំងវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិដើមផងដែរ។ បទពិសោធន៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរបរទេសពេលមកទីនេះគឺការឡើងលើកំពូល Fansipan ថតរូបជាមួយវាលស្រែកាំជណ្តើររឬស្នាក់នៅ Homestay ជាមួយជនជាតិដើម។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 3
កំពូល Fansipan - ដំបូលឥណ្ឌូចិនដ៏អស្ចារ្យ (រូបថត៖ ngoisao.net)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 4
រដូវមាសបានមកដល់វាលស្រែកាំជណ្តើរ (រូបថតៈ Kinhtedothi.vn)

៣. ទីក្រុងហាណូយ

សម្លេងរោទិ៍ម៉ូតូ ប្រជាជន ប្រវត្តិសាស្រ្ត អាហារ ... បានបង្កើតឡើងក្រុងហាណូយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ភ្ញៀវបរទេសគ្រប់រូប។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 5
ប៉ុស្តិ៍ Hang Dau បានឃើញពីខាងលើ (រូបថត៖ qdnd.vn)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 6
មេចុងភៅជនជាតិអាមេរិកដ៏ល្បីល្បាញ លោក Anthony Bourdain បានកោតសរសើរខណៈពេលកំពុងបរិភោគនំបញ្ចាំនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ (រូបថត៖ afamily.vn)

៤. នីញប៊ិញ (Ninh Binh)

Ninh Binh ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនៅទីនេះមានទាំងបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ដូចជាតំបន់អេកូទេសចរណ៍ Trang An, Tam Coc-Bich Dong, ល្អាង Mua, ព្រៃ Cuc Phuong, វត្ត Bai Dinh និងរដ្ឋធានីបុរាណ Hoa Lu ជាដើម។ Ninh Binh ត្រូវបានប្រដូចទៅនឹង Ha Long នៅលើដីគោកនៃប្រទេសវៀតណាមអញ្ជឹង។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 7
កំពង់ផែ Trang An ជាកន្លែងដែលចាប់ផ្តើមការធ្វើដំណើរដើម្បីស្វែងរកទេសភាពដ៏ស្រស់ស្អាត (រូបថត៖ Vietsensetravel.com)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 8
ពណ៌លឿង Tam Coc (រូបថតៈ Dao Minh Tien/sodulich.hanoi.gov.vn)

៥- គុហាសុនដុង (Son Doong-Quang Binh)

មានកម្ពស់ខ្ពស់ល្មមអាចផ្ទុកអាគារកម្ពស់ ៤០ ជាន់ គុហា Son Doong គឺមានបណ្តោយសម្រាប់ផ្ទុកយន្តហោះប៊ូអ៊ីង ៧៤៧ ហោះហើរឆ្លងកាត់បាន។ គុហានេះត្រូវបានគេរកឃើញនៅឆ្នាំ ២០០៩ ស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha-Ke Bang ក្នុងខេត្ត Quang Binh។ Son Doong បច្ចុប្បន្នជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោកដែលមានទំហំធំសម្បើម ខណៈផ្ទៃខាងក្នុងស្រស់ស្អាតគួរឱ្យចង់គយគន់។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 9
កាំរស្មីព្រះអាទិត្យឆ្លងកាត់តាមមាត់ Ho Sut ១ ហើយបញ្ចាំងពន្លឺលើវង់ដាយណូស័រ (រូបថត៖ oxalisadventure.com)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 10
ផ្កាថ្មលើដងគុហាដ៏ធំតាមផ្លូវ Ho Sut ២ ដល់ជញ្ជាំងវៀតណាម (រូបថត៖ oxalisadventure.com)

៦. Hue

Hue គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងនានាដែលជាប់ទាក់ទងនឹងប្រវតិ្តសាស្រ្តរបស់ប្រទេសវៀតណាម ដោយមានបេតិកភណ្ឌពីរាជវង្ស Nguyen នៅសតវត្សរ៍ទី ១៩។ ប្រជុំបេតិកភណ្ឌទីក្រុងបុរាណ Hue ធ្លាប់បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។ ហើយសម្រាប់ភ្ញៀវទេសចរ នេះគឺជាកន្លែងមិនអាចរំលងបានក្នុងដំណើរស្វែងរកប្រទេសវៀតណាម។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 11
ជ្រុងមួយនៃរដ្ឋធានីបុរាណ Hue ដែលមើលឃើញពីខាងលើ (រូបថតៈ Le Hieu/zingnews.vn)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 12
ស្ពាន Trang Tien ឆ្លងកាត់ទន្លេ Huong (រូបថត៖ Duy Sinh/zingnews.vn)

៧. Da Nang

ទីក្រុង Da Nang គឺជាទីក្រុងដែលមានភាពស្វាហាប់បំផុតនៅក្នុងប្រទេសវៀតណាម ដែលមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនដូចជា៖ ឆ្នេរ My Khe - ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតទាំង ៦ នៅលើភពផែនដី (ដោយទស្សនាវដ្តី Forbes បោះឆ្នោត); តំបន់ទេសចរណ៍ Ba Na Hill ដែលមានសកម្មភាពកម្សាន្តជាច្រើន Son Son ឧបទ្វីប, ភ្នំថ្មម៉ាប, ទន្លេហាន, ស្ពាននាគ ...

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 13
ឆ្នេរ My Khe, Da Nang (រូបថត៖ danangaz.com)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 14
ទិដ្ឋភាព Da Nang មើលពីខាងលើ (រូបថត៖ danangfantasticity.com)

៨. Hoi An

Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៩។ នេះត្រូវបានជ្រើសរើសជាទីក្រុងទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅអាស៊ី (ដោយទស្សនាវដ្តី Smart Travel Asia ជ្រើសរើស)។ លក្ខណៈស្រស់បំព្រង ភាពសុខសាន្តត្រាននិងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរបស់ Hoi An គឺជាអ្វីដែលទាក់ទាញភ្ញៀវទេសចរណ៍។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 15
ទីក្រុងបុរាណ Hoi An ដែលមានផ្ទះប្រក់ក្បឿង (រូបថតៈ Vo Rin/VnExpress)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 16
Hoi An នាពេលរាត្រី (រូបថត៖ austinvietmartyrs.org)

៩. ទីក្រុងហូជីមិញ

ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ធំបំផុតពីរនៅក្នុងប្រទេស។ កន្លែងនេះគឺជាទិសដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ននេះ ជាមួយនឹងការទាក់ទាញដូចជាវិហារ Notre Dame ការិយាល័យប្រៃសណីយ៍ក្រុង វិមានឯករាជ្យ សារមន្ទីរ ផ្សារ Ben Thanh  ... និងវប្បធម៌ធ្វើម្ហូបដ៏សម្បូរបែប។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 17
វិហារ Notre Dame (រូបថត៖ VOV)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 18
វិមានឯករាជ្យស្ថិតនៅចន្លោះជួរភ្នំបៃតងព័ទ្ធជុំវិញដោយអាគារខ្ពស់ៗ (រូបថត៖ Vietnamnet.vn)

១០. Phu Quoc

Phu Quoc ជាកោះធំជាងគេនៅវៀតណាម។  ត្រូវបានប្រដូចជា “កោះគុជ” ស្រស់ស្អាត Phu Quoc ជាឋានសួគ៌ទេសចរណ៍ឆ្នេរដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណាក៏ដោយ។ ក្នុងចំណោមនោះមានឆ្នេរខ្សាច់ស្អាត Bai Dai ស្ថិតក្នុងបញ្ជីឆ្នេរស្អាត ចំនួន ៥ នៅលើពិភពលោក ដែលត្រូវបាន ABC News បោះឆ្នោតគាំទ្រផងដែរ។

គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 19
Phu Quoc ត្រូវបានគេស្គាល់ថាជាកោះគុជដែលជាកោះធំបំផុតរបស់វៀតណាម (រូបថត៖ កាសែត To quoc)
គោលដៅទេសចរណ៍នៅវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស - ảnh 20
Bai Dai នៅតែរក្សាភាពស្រស់ស្អាត ជាមួយសមុទ្រខៀវនិងខ្សាច់ពណ៌ស (រូបថត៖ titangroup.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ