គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១

(VOVWORLD) - ប្រទេសវៀតណាមមានគោលដៅទេសចរណ៍ដ៏អស្ចារ្យជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ។ ក្នុងនោះមាន នីញប៊ិញ ដាណាង - ហួយអាន ដាឡាត់ ... គឺជាទឹកដីដែលតែងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរ ចាប់ពីទេសភាពរហូតដល់ម្ហូបអាហារប្រចាំតំបន់ផងដែរ។
គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 1សាប៉ា (Sapa) គឺជាឈ្មោះដំបូងគេនៅក្នុងបញ្ជីគោលដៅទេសចរណ៍ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១ (រូបថត៖thoidai.com.vn)

សាប៉ា (Sapa)

សាប៉ា (Sapa) គឺជាឈ្មោះដំបូងគេនៅក្នុងបញ្ជីគោលដៅទេសចរណ៍ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១។ មកដល់ទីក្រុងសាប៉ានាពេលនេះ អ្នកនឹងមានអារម្មណ៍ថាមានខ្យល់អាកាសត្រជាក់គ្របដណ្តប់ដោយអ័ព្ទ។ ប្រសិនបើសីតុណ្ហាភាពទាបអ្នកនឹងមានឱកាសឃើញព្រិលនិងទឹកកកនៅលើកំពូលភ្នំ Fansipan។ គោលដៅទេសចរដ៏លេចធ្លោដែលអ្នកគួតែទស្សនារួមមាន៖ ភ្នំ Ham Rong  ភូមិ Ta Phin ភូមិ Ban Cat ជាដើម។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 2ដោយមានបរិយាកាសខ្យល់អាកាសបរិសុទ្ធនិងត្រជាក់ស្រួល Tam Dao ត្រូវបានគេចាត់ទុកថាជា «ទីក្រុង Da Lat » ទីពីរនៃភាគខាងជើងវៀតណាម

Tam Dao

ដោយមានបរិយាកាសខ្យល់អាកាសបរិសុទ្ធនិងត្រជាក់ស្រួល Tam Dao ត្រូវបានគេចាត់ទុកថាជា «ទីក្រុង Da Lat » ទីពីរនៃភាគខាងជើងវៀតណាម អ្នកប្រាកដជាមានដំណើរកម្សាន្តក្នុងឱកាសឆ្នាំថ្មីសកលដែលគួរឱ្យចងចាំផងដែរ។ មកដល់ Tam Dao អ្នកអាចថតរូបនៅទឹកជ្រោះ Bac ព្រះវិហារចាស់បុរាណ អគារទូរទស្សន៍ ឬវត្ត Thien Vien Truc Lam ដែលជាកន្លែងសម្រាកបណ្តែតអារម្មណ៍ដើម្បីបំបាត់ភាពអស់កម្លាំង។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 3រាល់រដូវកាលនៃឆ្នាំ Moc Chau បាន «ស្លៀកសម្លៀកបំពាក់របស់ខ្លួន» ជាមួយនឹងលក្ខណៈប្លែកៗផ្ទាល់ខ្លួន ដែលទាំងអស់នេះមានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ (រូបថត៖ kinhtemoitruong.vn)

Moc Chau

រាល់រដូវកាលនៃឆ្នាំ Moc Chau បាន «ស្លៀកសម្លៀកបំពាក់របស់ខ្លួន» ជាមួយនឹងលក្ខណៈប្លែកៗផ្ទាល់ខ្លួន ដែលទាំងអស់នេះមានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ នៅក្នុងអាកាសធាតុត្រជាក់នៃរដូវរងារចុងឆ្នាំ ដំណើរកម្សាន្តចូលឆ្នាំថ្មីសកលនៅខ្ពង់រាប Moc Chau នឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មកដល់ Moc Chau នៅរដូវនេះអ្នកក៏មានឱកាសមើលផ្កាព្រូនរីកស្គុះស្គាយពោរពេញទៅដោយពណ៌សក្បុសនិងសម្រស់ដ៏ស្រស់ឆើតឆាយនៅក្នុងអាកាសធាតុនេះ ដែលអ្នកណាក៏ដោយ ឃើញមិនដែលបំភ្លេចបានឡើយ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 4Ha Giang ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនាឆ្នាំ ២០២១ នៅភាគខាងជើងវៀតណាម

Ha Giang

Ha Giang ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនាឆ្នាំ ២០២១ នៅភាគខាងជើងវៀតណាម។ ប្រសិនបើអ្នកជាមនុស្សដែលស្រឡាញ់សុខសន្តិភាពនិងភាពប្លែកៗ នោះគឺជាជំរើសដ៏ល្អឥតខ្ចោះមែន       ទែន។ មកដល់  Ha Giang អ្នកនឹងត្រូវឈរនៅចំកណ្តាលបរិយាកាសនៃភ្នំថ្មដ៏ធំល្វឹងល្វើយ ស្រូបយកខ្យល់បរិសុទ្ធនិងស្វែងយល់អំពីវប្បធម៌តំបន់ខ្ពង់រាបដ៏ប្លែកទាំងនេះ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 5និយាយអំពី Ninh Binh ប្រហែលជាភ្ញៀវទេសចរជាច្រើននឹងរំលឹកដល់ ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ Trang An (រូបថត៖thoidai.com.vn)

Ninh Binh

និយាយអំពី Ninh Binh ប្រហែលជាភ្ញៀវទេសចរជាច្រើននឹងរំលឹកដល់ ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ Trang An ដែលជាកន្លែងនេះមិនមានតែប៉ុណ្ណោះទេ ថែមទាំងមានវត្ត  Bai Dinh  - Tam Coc – Bich Dong -ភ្នំ Mua ជាដើម។ ទាំងនេះសុទ្ធសឹងតែជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 6ភ្ញៀវទេសចរទៅលេងកំសាន្តនៅទីក្រុង Hue នឹងទទួលបានបទពិសោធន៍ក្នុងថ្ងៃត្រជាក់និងរីករាយជាមួយភាពចាស់បុរាណនិង  រ៉ូមែនទិចនៃអតីតរាជធានីនេះ (រូបថត៖ vtc.vn)

ទីក្រុង Hue

ថ្ងៃបុណ្យឈប់សម្រាកចូលឆ្នាំថ្មីសកល គឺជាពេលដែលទីក្រុង Hue ឈានចូលដល់រដូវភ្លៀង។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រជាជននៅទីក្រុង Hue ភ្លៀងនៅខែនេះគឺជា «បាតុភូត» ប្រចាំតំបន់របស់ Hue ពីព្រោះភ្លៀងមិនមានខ្យល់ខ្លាំង ឬក៏មានអាកាសធាតុមិនសូវត្រជាក់ខ្លាំងដូចភាគខាងជើងវៀត    ណាមទេ។ ហេតុដូច្នេះហើយ ភ្ញៀវទេសចរទៅលេងកំសាន្តនៅទីក្រុង Hue នឹងទទួលបានបទពិសោធន៍ក្នុងថ្ងៃត្រជាក់និងរីករាយជាមួយភាពចាស់បុរាណនិង  រ៉ូមែនទិចនៃអតីតរាជធានីនេះតែម្តង។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 7ស្ពានមាសនៅទីក្រុង Da Nang (រូបថត៖ vtc.vn)

ដាណាង - ហូយអាន (Da Nang -  Hoi An)

ទីក្រុង Da Nang មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយមានរូបភាពដ៏ស្វាហាប់និងពោរពេញទៅដោយកម្លាំងរស់ប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនជាមួយនឹងសមុទ្រនិងភ្នំយ៉ាងធំល្វឹងល្វើយ។ ទីឯ Hoi An វិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅវៀតណាមជាយូរមកហើយ ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ហូយអានបានទាក់ទាញភ្ញៀវទេសចរជាមួយនឹងផ្ទះមាមលក្ខណៈស្ថាបត្យកម្មបុរាណដ៏ប្លែកនិងទាក់ទាញចិត្តគេយ៉ាងខ្លាំងមែនទែន។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 8ទិក្រុងហូយអាន

Phu Quoc

ប្រសិនបើអ្នកមិនទាន់ជ្រើសរើសបានគោលដៅទេសចរណ៍ណាមួយសម្រាប់បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ សូមនឹករលឹកដល់ទីក្រុង Phu Quoc (ខេត្ត Kien Giang) ដែលអាចធ្វើអ្នកណាក៏ពេញចិត្តដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទៅទស្សនានៅកោះ ដោយពេញទៅដោយសុខសន្តិភាព ចូលចិត្តសម្លេងរលក ហើជក់ចិត្តនឹងបរិភោគគ្រឿងសមុទ្រស្រស់ៗផងដែរ។ មិនត្រឹមតែមានទឹកពណ៌ខៀវស្រងាត់ទេ ទីនេះក៏មានគោលដៅទេសចរដ៏ស្អាតៗដែលភ្ញៀវទេចរគួរតែទៅទស្សនាក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តទេសចរណ៍របស់ខ្លួនផងដែរ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 9ក៉ោះ  Phu Quoc (ខេត្ត Kien Giang) (រូបថត៖ kinhtemoitruong.vn)

 Can Tho

មកដល់ទីក្រុង Can Tho គឺមានន័យថាមកដល់ទឹកដីដែលភាពស្វាហាប់ផង និងមានលក្ខណៈវប្បធម៌នៃដំណាំផ្លែឈើប្រចាំតំបន់ដ៏ប្លែកៗផងដែរ។ នេះគឺជាទឹកដី Tay Do ដែលជាតំបន់ដីសម្បូរធូរធារ និងត្រូវបានគេដាក់ឈ្មោះថា“ រដ្ឋធានីខាងលិចនៃទន្លេ” របស់វៀតណាមផងដែរ។  Can Tho មានគោលដៅទេសចរណ៍ដ៏ល្បីៗជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានិងលេងកំសាន្តដូចជាផ្សារអណ្តែតទឹក Cai Rang ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល២០២១ នេះគឺជាទិសដៅដេលអ្នកមិនគួរខកខានឡើយ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 10ផ្សារអណ្តែតទឹក Cai Rang (រូបថត៖ vtc.vn)

ទីក្រុង Da Lat

ជាមួយនឹងភាពស្រស់ស្អាតនិងរ៉ូមែនទិចក៏ដូចជាអាកាសធាតុដ៏ត្រជាក់ស្រួល  Da Lat ក្លាយទៅជាគោលដៅដ៏អស្ចារ្យមែនទែន។ បើនៅទីនេះក្នុងមួយថ្ងៃតែប៉ុណ្ណោះ អ្នកនឹងមានអារម្មណ៍យ៉ាងជាក់ស្តែងអំពីអាកាសធាតុខុសៗគ្នាដូចជា មានរដូវបួនដែលផ្លាស់ប្តូរគ្នានៅទីនេះ ពេលព្រឹកត្រជាក់ជាមួយអ័ព្ទ ថ្ងៃត្រង់ក្តៅជាមួយន្លឺព្រះអាទិត្យ នៅពេលរសៀលវិញមានភ្លៀងតិចៗធ្លាក់ដោយចៃដន្យផងដែរ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 11អាកាសធាតុដ៏ត្រជាក់ស្រួលនៅទីក្រុង Da Lat (រូបថត៖ kinhtemoitruong.vn)

កោះ Nam Du

កោះ Nam Du (ស្រុក Kien Hai ខេត្ត Kien Giang) នឹងក្លាយជាគោលដៅដ៏      អស្ចារ្យសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីសកល។ មកទីនេះនៅថ្ងៃបុណ្យចូលឆ្នាំថ្មីសកល ភ្ញៀវទេសចរនឹងសម្របខ្លួនទៅក្នុងបរិយាកានៅកោះសមុទ្រដ៏ស្ងប់ស្ងាត់និងបរិសុទ្ធផងដែរ។

គោលដៅទេសចរណ៍នៅវៀតណាមទាក់ទាញភ្ញៀវទេសចរនៅដើមឆ្នាំ ២០២១ - ảnh 12កោះ Nam Du (ស្រុក Kien Hai ខេត្ត Kien Giang) (រូបថត៖ vtc.vn)

កោះនេះមានចំណាប់អារម្មណ៍ជាមួយនឹងជួរដើមដូងដ៏ខ្ពស់ និងមានឆ្នេរសមុទ្រដ៏ស្រស់ត្រកាលទៀតផង ។ នៅតាមផ្លូវទៅកាន់កោះ Nam Du ភ្ញៀវទេសចរអាចទៅលេងកំសាន្តនៅ Hon Son – Hon Tre ដ៏ល្បីៗ។ ជាពិសេស ការទៅមុជទឹកសមុទ្រគយគន់ផ្កាថ្មនិងទទួលទានជាមួយម្ហូបអាហារប្រចាំតំបន់ក៏ជាបទពិសោធន៍ដែលមិនគួរខកខានបានឡើយសម្រាប់ភ្ញៀវទេសច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ