(VOVWORLD) -
គំនូរនីមួយៗបានបង្ហាញពីប្រធានបទផ្សេងៗគ្នា។ ទាំងអស់គឺជារឿងរ៉ាវ ហើយជាសារដ៏មានអត្ថន័យ។
ផ្ទាំងគំនូរដែលមានទីតាំងនៅខ្សែផ្លូវលេខ ៧០២ តំបន់ Dam Vua ឃុំ Tri Hai ស្រុក Ninh Hai (ខេត្ត Ninh Thuan) មានប្រវែងសរុបប្រហែល ៧៣៧ ម៉ែត្រ និងកំពស់ ១,៥ ម៉ែត្រ។ រូបថត៖ VTCNews
នេះជាផលិតផលនៃកម្មវិធីប្រលងគំនូរ “ការពារបរិស្ថាន កោះសមុទ្រ ស្រុកកំណើត Ninh Hai ក្នុងការកសាងជនបទថ្មី” ដែលស្រុក Ninh Hai បានបំផុសកាលពីចុងឆ្នាំមុន ក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំកម្មាភិបាល និងប្រជាជនអំពីសេចក្តីស្នេហា មាតុភូមិនិងប្រទេសជាតិ។ រូបថត៖ sgtiepthi.vn
ពីទីក្រុង Phan Rang – Thap Cham ភ្ញៀវទេសចរជិះម៉ូតូត្រូវចំណាយពេលប្រហែល ១៥ នាទីដើម្បីមកទីនេះ។ រូបថត៖ FB Nguyen Minh Hoa
ជញ្ជាំងគំនូរជាស្នាដៃរបស់មនុស្សជិត១០០នាក់ដែលចូលចិត្តគូរគំនូរក្នុងស្រុក។ រូបថត៖ FB Ninh Thuan
អ្នកនិពន្ធបានខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣ ខែដើម្បីសម្រេចរួចរាល់ជញ្ជាំងគំនូរជាមួយនឹងរូបភាពចម្រុះពណ៌យ៉ាងរស់រវើក។ រូបថត៖ VTCNews
ផ្ទាំងគំនូរនីមួយៗបង្ហាញអំពីប្រធានបទផ្សេងៗគ្នាជាច្រើនដូចជា៖ ទេសភាពភូមិនេសាទ សិប្បកម្មប្រពៃណីក្នុងស្រុក កន្លែងទេសចរណ៍ល្បីៗ ឃោសនាការពារបរិស្ថាន... សុទ្ធតែជាសាច់រឿង សារដ៏មានអត្ថន័យ។ រូបថត៖ Amazing Ninh Thuan
ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនភូមិនេសាទត្រូវបានពិពណ៌នានៅលើផ្ទាំងគំនូរ។ រូបថត៖ VTCNews
រូបភាព៖ FB Amazing Ninh Thuan
រូបថត៖ FB Ninh Thuan អនឡាញ
ស្នាដៃនេះទើបតែត្រូវបានអង្គការកំណត់ត្រាវៀតណាមកំណត់ជា “ជញ្ជាំងគំនូរនៅឆ្នេរសមុទ្រជាមួយប្រធានបទការពារបរិស្ថាន កោះសមុទ្រ ស្រុកកំណើត Ninh Hai ក្នុងការកសាងជនបទថ្មីវែងជាងគេនៅវៀតណាម”។ រូបថត៖ FB Ninh Thuan
ឥឡូវនេះ ខ្សែផ្លូវជញ្ជាំងគំនូរបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា និងថតរូប។ រូបថត៖ FB NINH THUAN TOURISM
រូបថត៖ VTCNew