តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ

(VOVWORLD) - ក្រៅពីរមណីយដ្ឋានដ៏ល្បីល្បាញដូចជាឈូងសមុទ្រ Ha Long និងភ្នំ Yen Tu នោះ គឺខេត្ត Quang Ninh ក៏មានតំបន់ខ្ពង់រាប Binh Lieu ដែលកំពុងជាគោល ដៅទេសចរគួរអោយទាក់ទាញចំពោះភ្ញៀវទាំងជាតិនិងអន្តរជាតិទៀតផង។
តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 1

  Binh Lieu ជាស្រុកព្រៃភ្នំព្រំដែនស្ថិតនៅភាគឦសានខេត្ត Quang Ninh ដែលមានចម្ងាយ ១៣០គីឡូម៉ែត្រពីទីក្រុង Ha Long។ តំបន់នេះមានអាកាសធាតុ ត្រជាក់ស្រួលនិងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល អញ្ចឹងត្រូវបាន គេប្រសិទ្ធ នាមថា “Sapa នៃខេត្ត Quang Ninh”។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 2
       លក្ខណៈពិសេសនៃស្រុក Binh Lieu គឺទេសភាពតំបន់ព្រៃភ្នំព្រំដែនដ៏ធំល្វឹង ល្វើយនិងរហោ ស្ថាន។ ស្រុកនេះមានខ្សែព្រំដែនជាង៤៣គីឡូម៉ែត្រជាប់នឹង ប្រទេសចិន ចាប់ពីបង្គោលលេខ ១៣០០ដល់បង្គោលលេខ១៣២៧។ ក្នុងនោះ ផ្លូវទៅកាន់បង្គោលលេខ១៣០៥ ត្រូវបានប្រៀបប្រដូចនឹង “ឆ្អឹងខ្នងដាយណូស័រ នៃតំបន់ភាគឦសាន” ដែលជាគោលដៅរបស់មនុស្សចូលចិត្តការរកឃើញ។ 

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 3
       ក្នុងសរទៈរដូវនេះ នៅតាមផ្លូវទៅកាន់បង្គោលព្រំដែនមួយចំនួន មានដើម ត្រែងរីកលូតលាស់ពេញទាំងសង្ខាងផ្លូវ ដែលទាក់ទាញមនុស្សមកទស្សនាយ៉ាង ច្រើនកុះករ។
តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 4

       ខែតុលាក៏ជារដូវកាលស្រូវទុំនៅ Binh Lieu ដែរ។ វាលស្រែកាំជណ្ដើរនៅ ទីនេះមានភាពស្រស់ស្អាតមិនចាញ់វាលស្រែកាំជណ្ដើរនៅ Sapa នោះឡើយ។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 5

       ប្រជាជនជាង៩៦%នៅស្រុក Binh Lieu ជាជនជាតិ Tay Dao និង San Chi។ ហេតុនេះហើយ ទីនេះតែងតែមានកម្លាំងទាក់ទាញចំពោះអ្នកណាដែលចង់ មកស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ វិសេសវិសាលរបស់ប្រជាជននៅទីនេះ។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 6

        មកដល់ភូមិជនជាតិ Dao ភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍ ប៉ាក់លំនាំ ក្បូរក្បាច់រចនានៅលើសំលៀកបំពាក់។ លំនាំនីមួយៗមានអត្ថន័យ ដោយឡែកមួយ ដែលភ្ជាប់នឹងជីវភាពរស់នៅរបស់ជនជាតិ Dao។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 7

        បេះបន្លែនិងចម្អិនម្ហូបអាហាររួមជាមួយគ្រួសារម្ចាស់ផ្ទះ។ នេះជាគំរូទេសចរ ដែលទើបតែបានបង្កើតឡើងហើយត្រូវបានភ្ញៀវទេសចរបរទេសចូលចិត្តខ្លាំងណាស់។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 8

      ភ្ញៀវអឺរ៉ុបសាកពិសោធន៍ចម្អិនមុខម្ហូប ហ្វើឆានៅផ្សារ Dong Van។ នេះជា មុខម្ហូបប្រពៃណីដែលត្រឹមតែមកដល់ផ្សារ Dong Van ទើបបានឃើញរបៀបចម្អិន ត្រឹមត្រូវបំផុត។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 9

        អ្នកស្រី Rebecca Rajkumar មកពីអាមេរិក កំពុងធ្វើការនៅមជ្ឈមណ្ឌល ភាសាអង់គ្លេស Ha Long កំពុងបង្រៀនអោយកុមារជនជាតិ Tay អានអក្សរ អង់គ្លេស។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 10
តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 11

        មកដល់ Binh Lieu ភ្ញៀវទេសចរថែមទាំងបានគយគន់ល្បាក់ទឹកធំៗទៀត ផង។ មួយក្នុងនោះគឺល្បាក់ទឹក Khe Van នៅឃុំ Huc Dong។ ល្បាក់ទឹកនេះ មាន៣ជាន់ដោយកំពស់ប្រមាណ ១០០ម៉ែត្រ។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 12

        ស្រុក Binh Lieu ក៏ជាទីកន្លែងបោះជំរុំដ៏ពេញនិយមរបស់មនុស្សជាច្រើន ព្រោះថាទីនេះមានភ្នំដ៏ស្រស់បំព្រងដោយលក្ខណៈភូមិសាស្ត្រងាយស្រួលដូចជា Cao Ly Cao Xiem និង Cao Ba Lanh។

តំបន់ខ្ពង់រាបនៅខេត្ត Quang Ninh ទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង សរទៈរដូវ - ảnh 13

        ដោយមានលក្ខណៈវិសេសវិសាលដែលមានស្រាប់ និងការវិនិយោគចូល វិស័យទេសចរណ៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ Binh Lieu អាចក្លាយទៅជា គោលដៅទេសចរដែលមិនអាចរំលងបានរបស់ភ្ញៀវទេសចរទាំងជាតិនិងអន្តរ ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ