តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019

(VOVWORLD) -វៀតណាមបានទទួលរៀបចំ ព្រឹត្តិការណ៍ពុទ្ធសាសនាអន្តរជាតិនេះពីរដងហើយ។ ក្រោយរយៈ ពេល រៀបចំព្រឹត្តិការណ៍ណនេះ ២ ដងរួចមក  វៀតណាម បានបន្សល់នូវចំណាប់អារម្មណ៍ល្អ ៗជាច្រើនចំពោះប្រតិភូអន្តរជាតិអំពីទឹកដី និងមនុស្សវៀតណាមដ៏ រួសរាយរាក់ទាក់ និងស្រឡាញ់ភ្ញៀវទេសចរ។

មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ ឧសភាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលវប្បធម៌ ពុទ្ធសាសនា Tam Chuc (ឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam)  ដោយប្រធានបទ"វិធីសាស្រ្តអភិក្រមលើព្រូះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព”

នេះគឺជាសកម្មភាពវប្បធម៌អន្តរជាតិមួយរបស់អង្គការសហប្រជាជាតិដើម្បីលើកតំកើងនូវរាល់តម្លៃមនុស្សធម៌ និងសន្តិភាពនៃមនុស្សជាតិ។មហាពិធី Vesak 2019 មានការចូលរួមរបស់ប្រទេស និងតំបន់ដែនដីចំនួន ១១២ គណៈប្រតិភូអន្តរជាតិចំនួនជាង ៥៧០ ក្រុម និងតំណាងអន្តរជាតិចំនួន ១៦៥០ រូប ដែលក្នុងនោះមានអ្នកមុខអ្នកការសាសនា ថ្នាក់ដឹកនាំសមាគមព្រះពុទ្ធសាសនា និងប្រមុខរដ្ឋ ជាច្រើនរូបទៀត។

វៀតណាមបានទទួលរៀបចំ ព្រឹត្តិការណ៍ពុទ្ធសាសនាអន្តរជាតិនេះពីរដងហើយ។ ក្រោយរយៈ ពេល រៀបចំព្រឹត្តិការណ៍ណនេះ ២ ដងរួចមក  វៀតណាម បានបន្សល់នូវចំណាប់អារម្មណ៍ល្អ ៗជាច្រើនចំពោះប្រតិភូអន្តរជាតិអំពីទឹកដី និងមនុស្សវៀតណាមដ៏ រួសរាយរាក់ទាក់ និងស្រឡាញ់ភ្ញៀវទេសចរ។

មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំនេះនៅប្រទេសវៀតណាមបានប្រព្រឹត្តិទៅនៅ តំបន់ទេសចរណ៍ខាងជំនឿអរូបិយ Tam Chuc (ទីរួមស្រុក Ba Sao ស្រុក Kim Bang ខេត្ត Ha Nam)  ដែលមានចំងាយ ៦០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយ។

តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc មាន ផ្ទៃដីជិត ៥,១០០ ហិកតា។ ចំណុចលេចធ្លោនៃតំបន់ទេសចរណ៍ខាងជំនឿអរូបិយ Tam Chuc គឺមានផ្ទៃដីសាងសង់ ចំនួន ១៤៧ ហិកតានៅលើជម្រាលភ្នំភាគខាងលិច។ វត្ត Tam Chuc មានផ្ទៃដី ចំនួន ១៤៤ ហិកតា ដែលមានសំណង់ដូចជា៖ ប្រសាទពេជ្រ វិហារ Tam The វិហារ Quan Am  និងក្លោងទ្វារ  Tam Quan។

សូមអញ្ជើញប្រិយមិត្តគយគន់ តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc ដែលជាទីកន្លែងប្រព្រឹត្តិទៅ មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ៖

តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 1
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 2
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 3
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 4
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 5
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 6
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 7
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 8
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 9
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 10
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc- ទីកន្លេងរៀបចំ Vesak 2019 - ảnh 11

ប្រតិកម្មទៅវិញ

ផ្សេងៗ