ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា

(VOVWORLD) - នាថ្ងៃទី២៧ ខែកក្កដា យុទ្ធនាការឃោសនារកសម្លេងក្នុងការបោះឆ្នោត រដ្ឋសភាកម្ពុជានីតិកាលទី៦ បានឈានចូលថ្ងៃចុងក្រោយ ក្រោយរយៈពេល៣ សប្ដាហ៍ប្រព្រឹត្តទៅយ៉ាងផុសផុល។

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៧ ខែកក្កដា មនុស្សប្រមាណជាង៣សែននាក់ ដែលជាសមាជិក គណៈបក្សនយោបាយនិងអ្នកគាំទ្របានរៀបចំពិធីមិទ្ទីញ ហើយ បន្ទាប់នោះដើរដង្ហែក្បួននៅតាមវិថីធំៗនៅរាជធានីភ្នំបេញ។ នេះជាព្រឹត្តិការណ៍ដែល មានការចូលរួមជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជា ព្រមទាំង បង្ហាញនូវសេរីភាព ប្រជាធិបតេយ្យ និងកាយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជា ដល់ស្ថានភាពនយោបាយ ផងដែរ។

នៅកោះពេជ្រ រាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែននិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) បានអញ្ជើញថ្លែងមតិនៅ ចំពោះមុខអ្នកគាំទ្រប្រមាណ២សែននាក់។ សម្ដេច ហ៊ុន សែនបានអំពាវនាវឲ្យ ប្រជាជនកម្ពុជាបន្តរក្សាជំនឿទុកចិត្ត បោះឆ្នោតឲ្យគណៈបក្សប្រជាជនកម្ពុជា ដើម្បី CPP បន្តដឹកនាំប្រទេសជាតិអភិវឌ្ឍន៍ដោយសុខសន្តិភាពនិងស្ថិរភាព។

ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 1

នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីមិទ្ទីញនិងដើរ 

ដង្ហែក្បួននៅរាជធានីភ្នំពេញ។

ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 2
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 3ប្រជាជនយ៉ាងច្រើនកុះករចូលរួមការឃោសនារកសម្លេងឆ្នោត។ 
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 4នេះជាព្រឹត្តិការណ៍ដែល មានការចូលរួមជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជា  
 
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 5
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 6
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 7ការឃោសនារកសម្លេងឆ្នោតនេះបង្ហាញនូវសេរីភាព ប្រជាធិបតេយ្យ និងការយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជាទៅលើស្ថានភាពនយោបាយ។ 
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 8អាជ្ញាធរទីក្រុងភ្នំពេញបានដាក់ពង្រាយបុគ្គលិកសន្តិសុខប្រមាណ៥ពាន់នាក់ ដើម្បីបំពេញភារកិច្ចដូចជា ឃ្លាំមើល រក្សាសណ្ដាប់ធ្នាប់ និងធានាសុវត្ថិភាពសំរាប់ក្រុមដើរដង្ហែក្បួន។ 
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា - ảnh 9ព្រឹត្តិការណ៍នេះទទួលបានការយកចិត្តទុកដាក់ពិសេសរបស់សារព័ត៌មាន។ 

ក្រោយពីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេង ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦ នឹងប្រព្រឹត្តទៅជាផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ ក្នុងការបោះឆ្នោតលើកនេះ មានគណៈបក្សនយោបាយចំនួន២០ចូលរួមក្នុងការរត់ប្រណាំងដើម្បីដណ្ដើម អាសនៈរដ្ឋសភាចំនួន១២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ