Media /
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្មវិធីបុណ្យតេតវៀតណាមរបស់ក្រុមសាលាភូមិវៀតណាមគឺជាព្រឹត្តិការណ៍វប្បធម៌មួយ សំដៅរំលឹក ក៏ដូចជាថែរក្សាលកក្ខណៈល្អប្រពៃដ៏ស្រស់ស្អាតនៃបុណ្យតេតវៀតណាម។
កម្មវិធីនេះ រួមមានសកម្មភាពដែលមានអត្ថន័យ និងពេញទៅដោយប្រពៃណីជាច្រើន ប៉ុន្តែនៅក្នុងជីវភាពរស់នាសម័យទំនើបនេះ ទំនៀមទំលាប់ទាំងនេះត្រូវសាបសូន្យជាបណ្ដើរៗ ដូចជា ការលើកដើម Neu ការស្ងោនំអន្សម ទៅលេងផ្សាតេតរនៅជនបទជាដើម ដែលទាក់ទាញបានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។
កម្មវិធីនេះបានប្រព្រឹត្តិទៅ នៅក្នុងបរិវេណសាលាភូមិ Le Mat តាមពិធីប្រារព្វក្នុងបុណ្យតេតប្រពៃណីជាតិវៀតណាម រួមមានផ្នែកពិធីប្រារព្វ និងផ្នែកពិធីបុណ្យ
ផ្នែកពិធីប្រារព្វត្រូវបានរៀបចំឡើងដោយមាន ពិធីសែនអ្នកតាភូមិ សែន ជីដូនជីតា និងសែនទេវតាចង្ក្រាន
ក្រោយពីពិធីសែន ទេវតាចង្ក្រាន គឺមានពិធីប្រលែងត្រីគល់រាំងមាស តាមទំនៀមទំលាប់ ក្រោយពីពេលប្រលែងត្រីគល់រាំងមាស ជូនដំណើរទេវតាចង្ក្រាននោះ គឺមានពិធីការលើកដើម Neu ដោយមានអត្ថន័យថាកំចាត់ព្រាយបិសាច ត្រៀមរៀបចំឆ្នាំថ្មី ប្រកបដោយសុខសាន្តត្រាណ
តាមទំនៀមទំលាប់ ក្រោយពីពេលប្រលែងត្រីគល់រាំងមាស ជូនដំណើរទេវតាចង្ក្រាននោះ គឺមានពិធីការលើកដើម Neu ដោយមានអត្ថន័យថាកំចាត់ព្រាយបិសាច ត្រៀមរៀបចំឆ្នាំថ្មី ប្រកបដោយសុខសាន្តត្រាណ
នៅលើដើម Neu ត្រូវបានព្យួរវត្ថុជាច្រើន ដើម្បីបួងសួងសូមសេចក្ដីសុខ ដូចជាចង្កៀងគោមប្រពៃណី ស្លឹកអណ្ដាតខ្លា បន្លានៃដើមពោធិ៍ ជាពិសេសគឺក្រណាត់ពណ៌ក្រហម។
សមាជិកនៃគណៈចាត់តាំងកំពុងឧទ្ទេសនាមអំពីអត្ថន័យនៃរបស់និមួយៗ ដែលត្រូវបានព្យូរលើដើម Neu
ពិធីលើកដើម Neu គឺជាពិធីដ៏សំខាន់ក្នុងបុណ្យតេត ដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ប្រជាជន
តាមទស្សនៈទានរបស់ប្រជាជនវៀតណាមថា នៅគល់ដើម Neu នឹងត្រូវបានគូសរូបធ្នូពីម្សៅ កំបោរ ហើយមុខធ្នូត្រូវបែរទៅខាងមុខក្លោងទ្វារ ដើម្បីបណ្ដេញព្រាយបិសាច
ផ្នែកពិធីបុណ្យនៃបុណ្យតេតបានបើកជាផ្លូវការ
នាពេលនេះ ចាស់ភូមិបានលើកកែវជូនពរគ្នា ទទួលអំណរពិធីបុណ្យដែលបានប្រព្រឹត្តទៅយ៉ាងរលូនដែលជាសញ្ញានៃឆ្នាំថ្មីប្រកបដោយសេចក្ដីសុខ
ក្នុងពិធីបុណ្យនេះ ក៏ប្រព្រឹត្តិទៅឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជាការសម្ដែង ចម្រៀង Cheo នៅទីធ្លាសលាភូមិចម្រៀងTru និងចម្រៀង Xoan Phu Tho។
ឈុតសម្ដែង ចម្រៀង Cheo នៅទីធ្លាសាលាភូមិ
ទន្តឹមនឹងឈុតសម្ដែងសិល្បៈក៏មានសកម្មភាពសុំអក្សរនាដើមនិទាឃរដូវ និងលេងផ្សារតេត
នេះក៏ជាឱកាសមួយដើម្បីឧទ្ទេសនាមដល់យុវជនជំនាន់ក្មេងអំពីប្រភេទគំនូរប្រជាប្រិយនានា
ទីផ្សារជនបទ ១ ជ្រុង
សិល្បករ ចម្រៀង Xoan វ័យក្មេងមួយរូប បានសំដែងនៅទីធ្លាសាលាភូមិ។
ភ្ញៀវទេសចរអន្តរជាតិថតរូបជាមួយសិល្បករ Cheo ។
នៅទីធ្លាសាលាភូមិ ប្អូនៗកុមារ និងភ្ញៀវទេសចរចូលរួមការវេចនំអន្សមដោយខ្លួនឯង
សំលៀកបំពាក់អាវផាយប្រពៃណី
នារាត្រី ភ្ញៀវទាំងអស់បានជួមជុំគ្នាមើលឆ្នាំស្ងោនំអន្សម
ក្រុមគ្រួសារមួយ បានបោះតង់ ត្រៀមខ្លួនជាស្រេចមើលឆ្នាំដាំនំអន្សមពេញមួយយប់
នៅទីធ្លាសាលាភូមិ សិល្បករ សិល្បការិនី រួមជាមួយទស្សនិកជនបានសូត្រកំណាព្យ ច្រៀង Xam
ដោយមានគោលបំណងអភិរក្ស និងពង្រីកនូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃបុណ្យតេតប្រពៃណីនោះ កម្មវិធីបុណ្យតេតវៀតណាម ២០១៩ បានជួយឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺយុវវ័យយល់ និងស្រឡាញ់ថែមទៀតនូវតម្លៃកេរ្តិ៍ដំណែលរបស់ដូនតាដែលបានបន្សល់ទុកមក។

ថែរក្សាចរិតលក្ខណៈល្អប្រពៃនៃបុណ្យតេតប្រពៃណីវៀតណាម

(VOVWORLD) -ដោយមានគោលដៅថែរក្សាចរិតលក្ខណៈល្អប្រពៃណី នៃបុណ្យតេតប្រពៃណីវៀតណាមនោះ ក្លឹមសាលាភូមិវៀតណាម បានរួមសហការជាមួយសមាគមយុវជនសង្កាត់ Viet Hung រៀបចំកម្មវិធី "បុណ្យតេតវៀតណាម ២០១៩" នៅសាលាភូមិ Le Mat ខ័ណ្ឌ Long Bien ទីក្រុង ហាណូយ។ កម្មវិធីនេះបានរំលឹកនូវលក្ខណៈដ៏ស្រស់ស្អាតនៃបុណ្យតេតវៀតណាម ដូចជាទំនៀមទំលាប់ធ្វើសក្ការបូជា ទេវតាចង្ក្រាន ការប្រលែងត្រីគល់រាំអមាស លើកដើម Neu នាបុណ្យតេត និងវេចនំអន្សម។