ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក

(VOVWORLD) - នាពេលថ្មីៗនេះ នៅក្នុងតារាងរៀបចំណាត់ថ្នាក់របស់គេហទំព័រ Booking.com អំពីទីកន្លែងសម្រាប់ទៅទស្សនាផ្កា ទីក្រុង Da Lat (ខេត្ត Lam Dong) បានជាប់ចំណាត់ ថ្នាក់លេខ ៣ ក្នុងចំណោមឈ្មោះកំពូលទាំង ១០ ដែលភ្ញៀវទេសចរពេញចិត្តបំផុត។

ដូចដែល Booking.com ពិពណ៌នាថា ទីក្រុង Da Lat របស់វៀតណាមត្រូវបានគេហៅថា "ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ"។ ទីក្រុង Da Lat មានសួនឧទ្យាន កសិដ្ឋាន និងពិធីបុណ្យផ្កាផ្សេងៗគ្នាជាច្រើន។ នៅពេលមកទស្សនាទីនេះ ភ្ញៀវទេសចរងាយនឹងចាប់អារម្មណ៍ដោយក្លិនក្រអូបឈ្ងុយឈ្ងប់ពីផ្ការាប់រយប្រភេទដែលភាយចេញពីសួនផ្កាផ្សេងៗគ្នា។

សូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីផ្កាលេចធ្លោចំនួន ១០ ប្រភេទរបស់ទីក្រុង Da Lat ដូចតទៅ៖

ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 1
មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង ផ្លូវផ្កាឈូករ័ត្នព្រៃប្រវែង ៥០០ម៉ែត្រនៅឃុំ Da Ron ស្រុក Don Duong គឺជាកន្លែងទស្សនាផ្កាដែលទាក់ ទាញភ្ញៀវទេសចរមកថតរូប និងទស្សនាក្នុងចន្លោះពីចុងខែតុលាដល់ខែវិច្ឆិកា។ រូបថត៖ VNExpress
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 2
ប្រការដ៏អស្ចារ្យអំពីផ្កាក្រពុំនៅ Da Lat គឺថា ពួកវារីកស្ទើរតែពេញមួយឆ្នាំ។ ក្នុងនោះរដូវផ្ការីកយ៉ាងស្រស់ស្អាតបំផុតគឺពីខែឧសភាដល់ខែធ្នូ។ រូបថត៖ VOV.VN
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 3
ពេលវេលាដែលផ្កាឈូករ័ត្ន រីកនៅ Da Lat មានពីររដូវ។ នោះគឺចាប់ពីខែឧសភាដល់ ខែមិថុនានិងចាប់ពីខែវិច្ឆិកាដល់ខែខែធ្នូ។
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 4
ផ្កាកុលាប Da Lat ត្រូវបានដាំដុះ និងរីកពេញមួយឆ្នាំ បង្កភាពងាយស្រួលសម្រាប់ ភ្ញៀវទេសចរអាចមកទស្សនា និងទិញផ្កានៅពេលណាក៏បាន។ រូបថត៖ GD&XH
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 5
ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្បីបំផុតនៅទីក្រុង Da Lat ក្នុងខែកក្កដាជារៀងរាល់ឆ្នាំ។ អ្វីដែលធ្វើឲ្យប្រភេទផ្កានេះមានភាពពិសេសបំផុត គឺនៅតែ Da Lat ប៉ុណ្ណោះដែលអាចដាំ ប្រភេទផ្កានេះបានច្រើននិងល្អយ៉ាងដូច្នេះ។ រូបថត៖ Huynh Cao Truc។
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 6
ផ្កាបាក់វិត Da Lat ត្រូវបានដាំដុះនៅតាមកសិដ្ឋានជាច្រើនដើម្បីធ្វើជាចំណីសម្រាប់ បសុសត្វ ដូច្នេះគុណភាពផ្កាត្រូវបានថែរក្សាយ៉ាងល្អ។ ពេលវេលាដែលផ្កាបាក់វិត Da Lat រីកខ្លាំងបំផុត គឺចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។ រូបថត៖ Dan Viet។
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 7
ផ្កាជើងគោ Da Lat ចាប់ផ្តើមរីកពីខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ជាពិសេស ខែធ្នូ គឺ ជាពេលវេលាដែលផ្ការីកច្រើនបំផុតនិងស្រស់ស្អាតបំផុត។ រូបថត៖ GD&XH
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 8
ផ្កាក្ងោកពណ៌ស្វាយគឺជា "លក្ខណៈពិសេសដោយឡែក" របស់ Da Lat ដែលតែងតែរីក ក្នុងខែមីនាជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាប្រភេទផ្កាដែលអ្នកមិនមាន នៅកន្លែងណាក្រៅពីទីក្រុង Da Lat នោះឡើយ។ រូបថត៖ vietnambooking.com
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 9
មីម៉ូសា គឺជាប្រភេទផ្កាប្រចាំតំបន់ដីនេះ ពីព្រោះវាត្រឹមតែដុះនិងរីកលូតលាស់បានតែ នៅទីក្រុង Da Lat ប៉ុណ្ណោះ។ រូបថត៖ Vntrip
ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក - ảnh 10
ពេលវេលាដែលផ្លែផ្កាសាគូរ៉ារីក គឺចាប់ផ្តើមពីខែមករាដល់ខែកុម្ភៈ។ បច្ចុប្បន្ននេះទីក្រុង មានដើមសាគូរ៉ាប្រហែល ៣០០០ ដើម។ រូបថត៖ GD&XH

ប្រតិកម្មទៅវិញ

ផ្សេងៗ