ទីក្រុង Da Nang មួយដ៏ស្វាហាប់ប៉ុន្តែឥឡូវនេះស្ងប់ស្ងាត់ក្នុងបរិបទនៃការីករាលដាលជំងឺ Covid-19
(VOVWORLD) - ទីក្រុង Da Nang មានភាពម្ចាស់ការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 យ៉ាងម៉ឹងម៉ាត់។ ទីក្រុង Da Nang មួយដ៏ស្វាហាប់ ប៉ុន្តែឥឡូវនេះស្ងប់ស្ងាត់ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19។
រថយន្តចល័តដែលភ្ជាប់ដោយព័ន្ធបំពងសម្លេងរបស់កម្លាំងសមត្ថកិច្ចឃោសនាអំពីការវិវត្តនិងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងជូនដំណឹងដល់ប្រជាជនថាមិនឱ្យប្រមូលផ្តុំគ្នាច្រើននៅតាមទីសាធារណៈ។ |
នាពេលអារុណរះដ៏ស្ងាត់ជ្រងុំនៅទីក្រុង Da Nang |
អនុវត្តការការពារនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ចាប់ពីម៉ោង ១៥៖០០ ថ្ងៃទី ២៩ ខែមិនាទីក្រុង Da Nang បានហាមឃាត់ការចុះមុជទឹកសមុទ្រនិងធ្វើអាជីវកម្មលើឆ្នេរសមុទ្រទាំងអស់។ អនុវត្តតាមសារចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីស្តីពីការហាត់ប្រាណតាមឆ្នេរសមុទ្រក៏ត្រូវបានហាមឃាត់យ៉ាងម៉ឺងម៉ាត់ផងដែរ។ |
ផ្លូវសំខាន់ៗនៅចំកណ្តាលទីក្រុងដូចជា Bach Dang – Tran Phu – Le Loi ជាដើមមានភាព ស្ងាត់ជ្រងុំ។ រូបថត៖ ផ្នែកផ្លូវក្រោមដីនៅលើដងផ្លូវ Tran Phu មានភាពស្ងាត់ជ្រងុំដោយមិននឹកស្មានដល់នោះឡើយ។ |
ត្រង់ចំណុចប្រសព្វចរាចរណ៍ដែលនាំទៅដល់ស្ពាននាគ ហ្វុងសត្វព្រាបកំពុងរកចំណីស៊ី។ |
កំណាត់ផ្លូវ Hai Phong ធ្លាប់មានសិក្សានុស្សិសទៅសាលារៀនជាច្រើនកាលពីមុន ប៉ុន្តែឥឡូវនេះគឺខុសប្លែកពីគ្នាទាំងស្រុង។ |
កន្លែងជាច្រើនតាមទីសាធារណៈនៅសងខាងដងទន្លេ Han ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដាក់ខ្សែរបាំងដោយហាមប្រាមពុំឲ្យប្រមូលផ្តុំគ្នាច្រើននោះឡើយ។ |
ផ្លូវ Bach Dang នៅត្រើយខាងលិចនៃទន្លេ Han តែងតែមានកម្លាំងមានសមត្ថកិច្ចឈរយាម ជាប្រចាំជារៀងរាល់ថ្ងៃ។ |
ទេសភាពស្ងាត់ជ្រងុំមួយនៅសួនច្បារលើផ្លូវ Tran Hung Dao - នៅច្រាំងខាងកើតនៃទន្លេ Han ក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ។ |
មនុស្សគ្រប់រូបដែលមានការងារត្រូវចេញទៅក្រៅក៏ត្រូវពាក់ម៉ាស់ការពារផងដែរ។ |
កំណាត់ផ្លូវមួយដែលមើលពីខាងលើគឺពិតជាស្ងាត់ជ្រងុំដោយមិនសូវមនុស្សធ្វើដំណើរនោះឡើយ។ |
អនុវត្តគោលនយោបាយបញ្ឈប់សេវាកម្មក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺCovid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញឡានក្រុង Quang An ១ ត្រូវប្រមូលផ្តុំនៅចំណតរថយន្តរបស់ខ្លួន។ |
តំបន់អាកាសយានដ្ឋានអន្តរជាតិ Da Nang មានភាពស្ងាត់ជ្រងុំណាស់ |
បុគ្គលិកផ្នែកធ្វើអនាម័យបរិស្ថានទីក្រុង នៅតែខិតខំប្រឹងប្រែងបំពេញការងារដើម្បីទីក្រុងនិងផ្លូវស្រស់ស្អាតថែមទៀតនៅថ្ងៃស្អែក៕ |