ទីក្រុងហាណូយត្រូវបានតុបតែងត្រចះត្រចង់អបអរសាទរបុណ្យតេតឯករាជ្យ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ ដោយទង់ជាតិ ផ្កានិងបដាចម្រុះពណ៌ដើម្បីអបអរសាទរខួបលើកទី៧៥ទិវា បុណ្យឯករាជ្យជាតិទី២កញ្ញា។
បរិយាកាសដ៏សប្បាយរីករាយពាសពេញគ្រប់ទីកន្លែង រំលឹកដល់ព្រឹត្តិការណ៍ដ៏មហិមាររបស់ប្រជាជាតិវៀតណាមក្នុងសរទរដូវជាប្រវត្តិសាស្ត្រឆ្នាំ១៩៤៥។
ទង់ជាតិបក់រវិចៗនៅទីលាន Ba Dinh។
ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ បានទៅក្នុងប្រវត្តិសាស្ត្រជាតិ ដោយគូសសញ្ញានូវពេលវេលាគួរឲ្យមោទនរបស់ប្រជាជនវៀតណាមដោយក្លាយទៅជាពលរដ្ឋនៃប្រទេសឯករាជ្យមួយ ហើយក្រោកឈរឡើងធ្វើម្ចាស់នៃជោគវាសនារបស់ខ្លួន។
ទីស្នាក់ការស្ថាប័ននិងអង្គការមហាជនទាំងអស់សុទ្ធតែតុបតែងដោយទង់ជាតិ បដា និងផ្ទាំងប៉ាណូឃោសនា ដើម្បីអបអរសាទរទិវាបុណ្យជាតិដ៏សំខាន់នេះ។
វិទ្យុសម្លេងវៀតណាមដំឡើងអេក្រង់ LED ដោយចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពីព្រឹត្តិការ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា។
បរិយាកាសនៃបុណ្យតេតឯករាជ្យបានរីកសាយភាយនៅដល់គ្រប់ច្រកល្ហកនៃរដ្ឋធានីហាណូយ។
ចាប់ពីវិថីធំៗ...
អគារខ្ពស់ៗ...
រហូតដល់ច្រកល្ហកតូចៗ សុទ្ធតែត្រូវបានតុបតែងដោយទង់ជាតិក្រហមផ្កាយមាសយ៉ាងត្រចះត្រចង់៕