Media /
នេះជាកំណាត់ផ្លូវស្អាតអស្ចារ្យដើម្បីគយគន់វាលស្រែកាំជណ្ដើរ ដែលជា ស្នាដៃឆ្នើមដោយភាពឧស្សាហ៍ព្យាយាមរបស់មនុស្សបង្កើតឡើង។
នៅតំបន់ខ្ពង់រាប លក្ខណៈភូមិសាស្ត្រគឺពិបាកដើម្បីធ្វើស្រែណាស់ ជាពិសេសគឺដាំស្រូវទឹក។
ជនរួមជាតិនៅទីនេះបានឆ្លៀតប្រើប្រាស់ជម្រាលភ្នំដើម្បីបង្កើតឡើងវាលស្រែស្អាតៗដូច្នេះ។
សូមទស្សនារូបថតជាច្រើនដែលត្រូវបានធ្វើឡើងក្នុងរយៈពេលច្រើនឆ្នាំរបស់ជាងថតរូប Le Viet Khanh។
ទួលល្បីឈ្មោះនៅ La Pan Tan – Mu Cang Chai។
ផ្លូវមកដល់ទួលនេះជាការសាកល្បងចំពោះជាងថតរូបណាក៏ដោយ ដោយ សារគេត្រូវដើរតាមផ្លូវតូចឡើងភ្នំ។
កាលពីឆ្នាំ២០០៧ ស្រែកាំជណ្ដើរផ្ទៃដីចំនួន៥០០ហិកតានៅភូមិ La Pan Tan ភូមិ Che Cu Nha និងភូមិ De Xu Phinh ស្រុក Mu Cang Chai ត្រូវបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភ័ណ្ឌរម្មណីយដ្ឋានថ្នាក់ជាតិ។
ចំណែកមួយនៃតំបន់ Y Ty។
ចំណែកមួយនៃតំបន់ Y Ty។

ទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នៃរដូវស្រូវទុំនៅតំបន់ពាយព្យវៀតណាម

(VOVWORLD) - នាខែកញ្ញានិងខែតុលា វាលស្រែកាំជណ្ដើរនៅ Mu Cang Chai ខេត្ត Yen Bai Y Ty ខេត្ត Lao Cai និង Hoang Su Phi ខេត្ត Ha Giang គ្រប ដណ្ដប់ដោយពណ៌លឿងនៃស្រូវទុំ។

Le Viet Khanh