ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា

(VOVWORLD) - 

ក្នុងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី ៨-៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

 
ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 1

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងសន្និសីទពាក់ព័ន្ធចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 2

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Pham Minh Chinh មកកាន់ប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី ក៏ដូចជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមសំខាន់ៗមកកាន់កម្ពុជាក្នុងអំឡុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 3

បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ និងវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 4

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់កម្រងផ្កានៅស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 5

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 6

បន្ទាប់ពីពិធីស្វាគមន៍យ៉ាងឱឡារិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 7

នាយករដ្ឋមន្ត្រីវៀតណាម និងកម្ពុជាបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយសង្កត់ធ្ងន់លើគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសដទៃ។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 8

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១១ រវាងប្រទេសទាំងពីរ។ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក Do Tien Sy និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ដំណាក់កាល ២០២២-២០២៥។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 9

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅវិមានរដ្ឋសភាកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 10

និយាយអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងនាំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 11

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នៅព្រះបរមរាជវាំងកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 12

បន្ទាប់មកទៀត នៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 13

នាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 14

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមន្ទីរពេទ្យជោរៃ-ភ្នំពេញ ដែលជានិមិត្តសញ្ញានៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរប្រសើរវាងវៀតណាម និងកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 15

ក៏នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel កម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 16

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាព - វៀតណាម។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 17

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងតំណាងធុរកិច្ចមួយចំនួនធំ ព្រមទាំងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅសិក្សា និងធ្វើអាជីវកម្មនៅកម្ពុជា។

ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជា - ảnh 18

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា វៀតណាម និងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ សេចក្តីថ្លែងការណ៍រួមមាន ១៦ ចំណុច ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្តិភាព។

ប្រតិកម្មទៅវិញ

ផ្សេងៗ