Media /
គុហាស្រ្តី៨នាក់ ស្ថិតនៅឃុំ Tan Trach ស្រុក Bo Trach ខេត្ត Quang Binh។ មានចម្ងាយចំនួន៥៥គ.មតាមទិសពាយព្យទីក្រុង Dong Hoi នេះជាកន្លែងដែល នារីស្ម័គ្រចិត្តវ័យក្មេងចំនួន៨នាក់បានពលីជីវិតក្នុងសង្គ្រាមប្រឆាំងអាមេរិក។
ពលីកម្មដ៏អង់អាចក្លាហានរបស់នារីស្ម័គ្រចិត្តវ័យក្មេង៨នាក់នោះ បានក្លាយ ទៅជានិមិត្តរូបដ៏ខ្ពង់ខ្ពស់សំរាប់សេចក្ដីស្នេហាជាតិ។
នាសព្វថ្ងៃ គុហា ស្ត្រី៨នាក់ ជាទីកន្លែងទេសចរណ៍ខាងវិញ្ញាណដែលទាក់ ទាញភ្ញៀវទេសចរណ៍ជាច្រើនពីគ្រប់ទិសទីមកទស្សនា។
ស្ពាន Hien Luong ឆ្លងកាត់ទន្លេ Ben Hai នៅខេត្ត Quang Tri ជានិមិត្តរូបនៃ ការអាកាត់ប្រទេសជាតិក្នុងសម័យកាលសង្គ្រាម។
ក្នុងប៉ុន្មានថ្ងៃចុងខែមេសា ប្រជាជននៅគ្រប់ទិសទីក្នុងទូទាំងប្រទេស បានមក ដល់ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងឈាបនដ្ឋានយុទ្ធជនពលី ជាតិវិថីលេខ៩ នៅខេត្ត Quang Tri ដើម្បីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធជូនចំពោះវីរៈ យុទ្ធជនពលី។
ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son មានទំហំសរុប១៥ហ្មឺនគ.ម ក្រឡា។ នេះជាទីបញ្ចុះសព្វរបស់យុទ្ធជនចំនួន១០.៣៣៣នាក់ដែលបានពលី ជីវិតនៅលើខ្សែផ្លូវហូជីមិញក្នុងសម័យកាលសង្គ្រាមប្រឆាំងអាមេរិក។
ស្ដូបយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីវិថីលេខ៩។
ដោយទំហំ១៥ហិកតា ឈាបនដ្ឋានយុទ្ធជនពលីវិថីលេខ៩ ជាទីបញ្ចុះសព្វ របស់យុទ្ធជនចំនួន១០៦០០នាក់ដែលបានពលីជីវិតនាពេលប្រយុទ្ធនៅខេត្ត Quang Tri និងនៅដែនដីប្រទេសឡាវ ក្នុងសង្គ្រាមប្រឆាំងអាមេរិក។
កំពែងបុរាណ Quang Tri ស្ថិតនៅកណ្ដាលទីរួមស្រុក Quang Tri មាន ចម្ងាយចំនួន២គ.មតាមទិសខាងកើតផ្លូវជាតិលេខ១A។ នេះជាកំពែងយោធា ហើយធ្លាប់ជាទីស្នាក់ការរដ្ឋបាលរបស់រាជ្យវង្ស Nguyen នៅខេត្ត Quang Tri។
ក្នុងយុទ្ធនាការវាយសម្រុកទូទៅរំដោះខេត្ត Quang Tri នាឆ្នាំ១៩៧២ កំពែង បុរាណនេះត្រូវបានពិភពលោកទាំងមូលស្គាល់ដល់ជាមួយជ័យជំនះដ៏អង់អាច ក្លាហានក្នុងការប្រយុទ្ធការពារទីរួមស្រុក Quang Tri ក្នុងអំឡុង៨១ថ្ងៃ។
ស្តូបវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីត្រូវបានកសាងឡើងនៅក្នុងកំពែងបុរាណ Quang Tri។
ការស្មឹងស្មាតរបស់ភ្ញៀវទេសចរអន្តរជាតិនាពេលមកទស្សនាកំពែង Quang Tri។
បទកំណាព្យរបស់អតីតយុទ្ធជន Pham Dinh Lan ជាអ្នកដែលបានចូលរួម ប្រយុទ្ធដោយផ្ទាល់ក្នុងកំពែងបុរាណ ជូនចំពោះសមមិត្តដែលបានពលីជីវិតនៅ សមរភូមិនេះ ធ្វើឲ្យភ្ញៀវទេសចរមានការរំភើបចិត្តយ៉ាងខ្លាំង។
ភ្ញៀវទេសចរទៅទស្សនាសាមន្ទីរក្នុងកំពែង Quang Tri។

ទៅទស្សនាកេរ្តិ៍ដំណែលបដិវត្តន៍នៅភាគកណ្ដាលវៀតណាម

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចុងខែមេសានេះ រាល់កេរ្តិ៍ដំណែលបដិវត្តន៍នៅខេត្ត Quang Binh និងខេត្ត Quang Tri ភាគកណ្ដាលវៀតណាម ជានិច្ចកាលទទួលភ្ញៀវទេស ចរយ៉ាងច្រើនកុះករមកទស្សនា។ នាពេលមកដល់ទីកន្លែងដូចជា គុហារស្រ្តី៨ នាក់ ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son ឈាបនដ្ឋានយុទ្ធជនពលីវិថី លេខ៩ ឬកំពែងបុរាណ Quang Tri អ្នកណាក៏សម្ដែងការរំភើបចិត្តនិងការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះកុលបុត្រកុលធីតាដែលបានពលីជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស។

Lan Anh