(VOVWORLD) - វត្ត Lang ស្ថិតនៅភូមិ Lang នាបច្ចុប្បន្នគឺសង្កាត់ Lang Thuong ខ័ណ្ឌ Dong Da រដ្ឋធានីហាណូយ។ វត្ត Lang មានលក្ខណៈពិសេសដោយឡែកជាច្រើន ព្រោះថា នេះជាទីធ្វើសក្ការៈបូជាព្រះពុទ្ធ ព្រះបាទគឺព្រះសង្ឃ Tu Dao Hanh។ នារាជ្ជកាលស្ដេច Ly (ឆ្នាំ១០១០ដល់ឆ្នាំ១២២៥) ពុទ្ធសាសនាមានការ អភិវឌ្ឍយ៉ាងខ្លាំងក្លា។ គេបានកសាងវត្តជាច្រើនណាស់។ នៅរាជធានី Thang Long (ហាណូយ) មានវត្តធំៗជាច្រើនដែលត្រូវបាន សាងសង់ថ្មីនិងជួសជុលដូច ជា៖ វត្ត Tran Quoc វត្ត Mot Cot វត្ត Kim Lien និងវត្ត Lang។ ក្នុងនោះ វត្ត Lang មានលក្ខណៈពិសេសដោយឡែកជាច្រើនជាងគេ។
NGUYEN HOC