Media /
ពីស្ពាន Tra Khuc ធ្វើដំណើរប្រមាណ២គ.ម តាមផ្លូវទៅកាន់ Co Luy យើង នឹងឃើញផ្លូវឡើងវត្ត Thien An។
វត្តនេះត្រូវបានស្ថាបនានាឆ្នាំ១៦៩៤ហើយសំរេចនាឆ្នាំ១៦៩៥។
វត្តត្រូវបានជួសជុលជាច្រើនលើកច្រើនសារនាឆ្នាំ១៧១៧ ឆ្នាំ១៨២៧ ឆ្នាំ ១៩១០ ឆ្នាំ១៩១៨ ឆ្នាំ១៩៥៩ និងពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣។
វត្តនេះស្ថិតនៅលើតំបន់ដីពិសិដ្ឋតាមទស្សនៈទានរបស់ប្រជាជន Quang Ngai នោះគឺកំពូលភ្នំ Thien An។
វត្ត Thien An គឺស្និទ្ធិស្នាលក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ ដោយត្រូវបានបង្ហាញតាមរយៈរឿងនិទានជាច្រើនដូចជាអណ្ដូងព្រះពុទ្ធ និងព្រះជួង ជាដើម។

ទៅទស្សនាវត្ត Thien An នៅខេត្ត Quang Ngai

(VOVWORLD) - វត្ត Thien An ស្ថិតនៅលើច្រាំងឆ្វេងនៃទន្លេ Tra Khuc មានចម្ងាយប្រមាណ ៣,៥គ.ម ពីប៉ែកខាងកើតទីក្រុង Quang Ngai។ វត្តនេះចំណុះទីរួមស្រុក Son Tinh ហើយត្រូវបានប្រសិទ្ធិនាមថា រមណីយដ្ឋានល្អបំផុតនៃខេត្ត Quang Ngai ភាគ កណ្ដាលវៀតណាម។

Hoang Xuan