Media /
ក្នុងរាត្រីឆ្លងឆ្នាំនៅចក្រភពអង់គ្លេសនោះ ប្រជាជនបានប្រមូលផ្តុំគ្នាជាហ្វូងមនុស្សដ៏ធំនៅត្រើយទន្លេ Thames។ នៅពេលដែលនាឡិកា Big Ben រោទ៍ឡើងដល់ម៉ោង ១២ ហើយនោះ ពួកគេបានរួមគ្នាគយគន់ទស្សនាកាំជ្រួចដ៏អស្ចារ្យរបស់ Millennium Wheel ឬហៅថា "កែវ"ភ្នែក" នៃទីក្រុងឡុងដ៍ (London Eye)។
ដូចគ្នានឹងបុណ្យតេតនៅប្រទេសវៀតណាមដែរ ចក្រភពអង់គ្លេសក៏មានទំនៀមទំលាប់អ្នកចូលផ្ទះនារាត្រីឆ្លងឆ្នាំផងដែរ។ អ្នកចូលផ្ទះត្រូវជាបុរសមួយរូប ដែលមានកម្ពស់ខ្ពស់ ហើយនាំមកតាមនំបុ័ង ស្រាវីស្គី ធ្យូងមួយដុំ និងអំបិល ហើយជូនពរគ្រួសារក្នុងឱកាសនេះផងដែរ។
ជនជាតិបារាំងជឿជាក់ថាការរៀបចំពិធីចូលឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿងដល់មនុស្សគ្រប់រូប។
ជនជាជនអេស្ប៉ាញមានទំនៀមទំលាប់ បរិភោគផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែនាគ្រាឆ្លងឆ្នាំ ដើម្បីបួងសួងសូមសេច្ដីសុខចម្រើន និងសុភមង្គល ក៏ដូចជាមាន លាភសំណាងផងដែរ។
ប្រជាជនប្រេស៊ីលមានទំនៀមទំលាប់បោះទងផ្កាពណ៌សតតាមរលកសមុទ្រ ដើម្បីបូជាព្រះនាងភូជង្គនាគ Yemanja ។ជារៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានអនុវត្តប្រពៃណីនេះដោយសង្ឃឹមថាព្រះនឹងប្រទានពរដល់ពួកគេនៅក្នុងឆ្នាំថ្មី។
នាគ្រាឆ្លងឆ្នាំថ្មីនោះ ប្រជាជនដាណឺម៉ាកនឹងបោះចានចាស់ចូលទៅមាត់ទ្វាររបស់អ្នកជិតខាងនិងមិត្តភក្តិរបស់ខ្លួន។ ពួកគេជឿជាក់ថាមានចានបែកកាន់តែច្រើននាពេលព្រឹកព្រឹមគឺកាន់តែមានលាភសំណាងល្អ។
ដើម្បីទទួលអំណរឆ្នាំថ្មីប្រកបដោយលាភសំណាងនោះ ប្រជាជនស្កុតឡេននឹងរកវិធីដើម្បីអញ្ជើញបុរសដែលមានកម្ពស់ខ្ពស់សង្ហារ ចូលក្នុងផ្ទះពួកគេក្នុងឆ្នាំថ្មី ដើម្បីនាំមកនូវរាសីល្អសម្រាប់មេផ្ទះនេះ។
នារាត្រីឆ្លងឆ្នាំថ្មីនោះ គ្រួសារនៅអេក្វាឌ័រនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះដើម្បីដុតទីងមោងចំបើង។ គេជឿជាក់ថាប្រការនេះនឹងជួយកំចាត់គ្រោះចង្រៃ ក៏ដូចជានាំមកនូវរាសីល្អ និងសេចក្ដីសុខចម្រើនក្នុងឆ្នាំថ្មី។
នៅប្រទេសហ្វីលីពីន រូបរង្វង់មូលគឺជានិមិត្តរូបនៃលាភសំណាង ដូច្នេះនារាត្រីឆ្លងឆ្នាំថ្មី ពួកគេនឹងពាក់លើខ្លួនឧបករណ៍ដែលមានរាងររង្វង់មូល។
ប្រជាជនក្រិចនឹងដាក់កាក់ចូលក្នុងក្រដាសប្រាក់ហើយដាក់វានៅក្នុងនំបុ័ងឬនំការែម ហើយដុតវា។មនុស្សដែលខាំចំដុំនំដែលមានកាក់នឹងមានសំណាងនាក្នុងឆ្នាំថ្មី។
នៅប្រទេសទួរគីនៅពេលដែលកណ្តឹងឆ្នាំថ្មីរោទិ៍ឡើងនោះ ប្រជាជននឹងបើកទ្វារខាងមុខនិងបោះអំបិលលើកាំជណ្ដើរ។ ប្រការនេះនឹងនាំមកនូវសេចក្ដីសុខចម្រើនចំពោះមនុស្សក្នុងឆ្នាំថ្មី។

ទំនៀមទំលាប់ទទួលអំណរឆ្នាំសកល ទាំង ១០ នៅលើពិភពលោក

(VOVWORLD) -នៅលើពិភពលោកលោក ការទទួលអំណររាត្រីឆ្លងឆ្នាំថ្មីរបស់ប្រទេសនីមួយៗគឺមានលក្ខណៈវិសេសវិសាលដោយឡែក។