ទៅវត្តនាដើមឆ្នាំថ្មី - លក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម
LE CHI/VOV5 -  
(VOVWORLD) - បានក្លាយជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាមទៅហើយ នាដើមនិទាឃរដូវ គ្រួសារជាច្រើនបានទៅវត្ត ដើម្បីបួងសួង សុំសេចក្តីសុខចម្រើន និងសំណាងល្អក្នុងឆ្នាំថ្មី។
ចំពោះជនជាតិវៀតណាមគ្រប់រូប ការទៅវត្តនាដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ប្រពៃណីហើយ។
វត្ត Quan Su (ទីក្រុងហាណូយ) ត្រូវបានជ្រើសរើសជាគោលដៅដំបូងរបស់ប្រជាជនជាច្រើននៅរដ្ឋធានីនៅពេលនិទាឃរដូវមកដល់ម្ដងៗ (រូបថត៖ vietnamnet.vn)
|
មនុស្សម្នាទៅវត្តបន្ទាប់ពីឆ្លងឆ្នាំចាស់ផ្លាស់ប្ដូរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ (រូបថត៖ vietnamnet.vn)
|
ប្រជាជនវៀតណាមមានជំនឿថាការទៅវត្តនៅដើមឆ្នាំគឺមិនត្រឹមតែដើម្បីបួងសួងប៉ុណ្ណោះទេ ថែមទាំងជាពេលវេលា សម្រាប់ប្រជាជនស្វែងរកទីកន្លែងខាងវិញ្ញាណទៀតផង (រូបថត៖VOV)
|
ប្រជាជនទៅវត្ត Phat Tich, Tien Du, Bac Ninh (រូបថត៖ bacninhtv.vn)
|
ហ្វូងមនុស្សបានបែងចែកជាក្រុម ដោយប្រកាន់ខ្ជាប់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត 5K នៅវត្ត Phat Tich - វត្តបុរាណដែលមានអាយុកាលមួយពាន់ឆ្នាំនៅទឹកដី Kinh Bac (រូបថត៖ bacninhtv.vn)
|
ប្រជាជនទៅវត្ត Vinh Nghiem ដែលជាវត្តដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងហូជីមិញ (រូបថត៖ B.D./danviet.vn)
|
ដោយសារជំងឺកូវីដ១៩ ឆ្នាំនេះ វត្ត Vinh Nghiem មិនសូវមានមនុស្សច្រើនទៅវត្តដូចរាល់ឆ្នាំឡើយ (រូបថត៖ VOV) |
ប្រពៃណីទៅវត្តនាដើមឆ្នាំថ្មី ក៏ត្រូវបានជនជាតិវៀតណាមនៅក្រៅប្រទេសរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ប្រជាជនវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវបានទៅវត្ត Phat Tich រដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលអំណរឆ្នាំថ្មី (រូបថត៖ VOV)
|
ដោយ មានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA នៃសាធារណរដ្ឋឆែក វត្ត Vinh Nghiem គឺជាកន្លែងដ៏កម្រមួយក្នុងទីក្រុង Prague សម្រាប់ជនជាតិវៀតណាមជាច្រើនដែលរស់នៅក្រៅប្រទេសក្នុងសាធារណរដ្ឋឆែកដើម្បីឆ្ពោះទៅរកមាតុភូមិវិញ។
វត្ត Vinh Nghiem នៅទីក្រុង Prague សាធារណៈរដ្ឋឆែក។ រូបថត៖ សមាគមពុទ្ធសាសនិកជនវៀតណាមនៅសាធារណរដ្ឋឆែក
|
ដោយបានក្លាយទៅជាប្រពៃណីហើយ នាដើមឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ២០២២ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung ភរិយា និងថ្នាក់ដឹកនាំសមាគមវៀតណាមប្រចាំសាធារណរដ្ឋឆែក បានអញ្ជើញទៅវត្ត Vinh Nghiem បួងសួងសុំជួបតែសេចក្តីសុខ និងសុខសាន្តក្នុងឆ្នាំថ្មី។
ព្រះតេជគុណ Thich Tu Phuoc ព្រះចៅអធិការវត្ត Vinh Nghiem នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA សាធារណរដ្ឋឆែកចែកអំណោយលាពសំណាងនាដើមឆ្នាំថ្មី (រូបថត៖ VOV)
|
ព្រះតេជគុណ Thich Tu Phuoc បានថតរូបជាមួយប្រជាជននៅដើមឆ្នាំថ្មី នៅវត្ត Vinh Nghiem សាធារណៈរដ្ឋឆែក (រូបថត៖ VOV)
|
LE CHI/VOV5