នាថ្ងៃទី ១១ ខែវិច្ឆិកា ពានរង្វាន់ទេសចរណ៍ពិភពលោក “Oscar of the world” បានប្រកាសបញ្ជីពានរង្វាន់លំដាប់ពិភពលោកឆ្នាំ ២០២២ វៀតណាមត្រូវបានផ្តល់កិត្តិយសដោយឈ្នះពានរង្វាន់ចំនួន ១៦ របស់ពិភពលោក។
VOV5 Media សូមជំរាបជូន អំពីពានរង្វាន់ចំនួន ៥ ដែលវៀតណាមទទួលបាន៖
1. វៀតណាម - គោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក
នៅថ្នាក់ជាតិ វៀតណាមត្រូវបានផ្តល់កិត្តិយសជាគោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោកឆ្នាំ ២០២២។ (World’s Leading Heritage Destination 2022)។
ទេសភាពដ៏គួរឱ្យចាប់អារម្មណ៍នៃឈូងសមុទ្រ Ha Long (Quang Ninh) ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញាមួយសម្រាប់ “ទេសចរណ៍វៀតណាម”។ រូបថត៖ vietnamnet.vn
អគ្គនាយក UNESCO លោក Audrey Azoulay បានអត្ថាធិប្បាយថា រមណីយដ្ឋាន Trang An (Ninh Binh) បានរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយនិរន្តរភាព។ រូបថត៖ vietnamnet.vn
ក្នុងឆ្នាំ ២០១១ វិមានរាជវង្សហូត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ រូបថត៖ hutc.org
តំបន់ដីពិសិដ្ឋ My Son ត្រូវបានអង្គការយូណេស្កូជ្រើសរើសជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៩។ រូបថត៖ vntravellive.com
2. ហាណូយ – គោលដៅវិស្សមកាលឈានមុខគេរបស់ពិភពលោក
ហាណូយត្រូវបានជាប់ពានរង្វាន់ "ទីក្រុងឈានមុខគេរបស់ពិភពលោក"។
ក្នុងរដូវក្តៅ ផ្កា ក្ងោកពណ៌ក្រហមបានលើកតម្កើងសម្រស់ដ៏ស្ងប់ស្ងាត់នៃបឹងដាវ ទីក្រុងហាណូយ។ រូបថត៖ Doan Trung/VOV
ព្រះបរមរាជវាំងថាំងឡុង - ហាណូយ។ រូបថត៖ hoangthanhthanglong.com
រូបភាពនៃរដូវស្លឹកឈើជ្រុះហាណូយនៅស្ពាន Long Bien។ ស្ពាន Long Bien បានក្លាយជានិមិត្តរូបមួយនៃទីក្រុងហាណូយ។ រូបថត៖ Giang Trinh/ danviet.vn
3. Moc Chau - គោលដៅធម្មជាតិឈានមុខគេរបស់ពិភពលោក
Moc Chau (Son La) បានឈ្នះពានរង្វាន់ "គោលដៅទេសចរណ៍ធម្មជាតិឈានមុខគេលើពិភពលោក ២០២២"។ នេះជាលើកទីមួយហើយដែល Moc Chau ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
ទួលតែនៅ Moc Chau ទាក់ទាញភ្ញៀវទេសចរដោយសម្រស់ធម្មជាតិ និងស្រស់បំព្រង ។ រូបថត៖ ngoisao.vnexpress.net
ដោយមានចំងាយ ៣០ គីឡូម៉ែត្រពីទីក្រុង Moc Chau កំពូលភ្នំ Pha Luong ត្រូវបានប្រៀបប្រដូចទៅនឹងដំបូលផ្ទះ Moc Chau ដែលស្ថិតនៅចន្លោះព្រំដែនវៀតណាម-ឡាវ។ រូបថត៖ FB Oldcatdo
ទួលផ្កានៅខ្ពង់រាប Moc Chau ។ រូបថត៖ vfo.vn
4. Tam Dao - ទីរួមស្រុកទេសចរណ៍ឈានមុខគេរបស់ពិភពលោក
ទីរួមស្រុក Tam Dao (Vinh Phuc) បានវ៉ាដាច់គោលដៅល្បីៗលើពិភពលោក ដើម្បីក្លាយជាទីរួមស្រុកទេសចរណ៍ឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២២។
មជ្ឈមណ្ឌល Tam Dao ពីខាងលើ។ រូបថត៖ Ngoc Thanh/ VNExpress
វិហារថ្មបុរាណគឺជានិមិត្តសញ្ញាទេសចរណ៍របស់ Tam Dao ។ រូបថត៖ Trung Nghia/ VNExpress
ទឹកធ្លាក់ Bac ស្ថិតនៅកណ្តាលទីរួមស្រុក គួរឲ្យទាក់ទាញភ្ញៀវទេសចរមកទស្សនា។ រូបថត៖ Trung Nghia/ VNExpress
នេះជាលើកទីមួយហើយដែលទីរួមស្រុក Tam Dao ទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោក។
5. Phu Quoc - គោលដៅកោះសមុទ្រធម្មជាតិឈានមុខគេរបស់ពិភពលោក
ទីក្រុង Phu Quoc (Kien Giang) បានឈ្មោះពានរង្វាន់ "កោះ ធម្មជាតិទាក់ទាញឈានមុខគេលើពិភពលោក"។
Phu Quoc មានភាពល្បីល្បាញដោយសារពន្លឺព្រះអាទិត្យពណ៌មាស សមុទ្រពណ៌ខៀវ ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត និងមនុស្សរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់។ រូបថត៖ VOV
ឆ្នេរ Bai Kem Phu Quoc (Kien Giang) ត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ៥០ នៅលើពិភពលោក ដែលជ្រើសរើសដោយក្រុមហ៊ុនទេសចរណ៍កាណាដា Flight Network ក្នុងឆ្នាំ ២០១៨។ រូបថត៖ Sun Group
ខ្សែខ្សែកាប Hon Thom ពីស្ថានីយ៍ An Thoi ទៅកាន់ស្ថានីយ៍ Hon Thom ដោយដឹកភ្ញៀវឆ្លងកាត់ Hon Dua, Hon Roi ។ នេះគឺជាខ្សែកាប ៣ ខ្សែឆ្លងកាត់សមុទ្រដែលវែងជាងគេលើពិភពលោក ដែលមានប្រវែងប្រមាណ ៧៨៩៩ ម៉ែត្រ ។ រូបថត៖ Zing