ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ

(VOVWORLD) -គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក The Travel បានផ្សាយបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅអាស៊ី ដើម្បីរីករាយក្រេបទឹកឃ្មុំសម្រាប់កូនកំលោះនិងកូនក្រមុំទើបតែរៀបការជាមួយគ្នា ដែលក្នុងនោះទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីនេះ។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 1

យោងតាមគេហទំព័រ The Travel បានអោយដឹងថាពេលវេលាដ៏សាមញ្ញរបស់ទីក្រុងហាណូយនិងមុខម្ហូបឆ្ងាញ់ៗពិសារនៅទីនេះ គឺជាមូលហេតុដែលរដ្ឋធានីរបស់ប្រទេសវៀតណាមឈរនៅលំដាប់ទី ២ ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅអាស៊ីសម្រាប់គូស្វាមីភរិយារីករាយក្រេបទឹកឃ្មុំក្នុងសប្តាហ៍របស់គេ។

ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 2

The Travel ណែនាំឱ្យភ្ញៀវទេសចរគួរតែទៅទស្សនាបឹង Hoan Kiem និងផ្លូវបុរាណហាណូយ។ យោងតាមគេហទំព័រនេះដែរបឹង Hoan Kiem ឬ បឹង Ho Guom គឺជាកន្លែងមួយក្នុងចំណោមទីកន្លែងល្បីៗ នៅហាណូយ។ ស្ថិតនៅចំកណ្តាលរដ្ឋធានីហាណូយ បឹង Hoan Kiem ជាបឹងដ៏ធំមួយ នៅកណ្តាលបឹងគឺជាប៉មអណ្តើកដ៏ចាស់បុរាណមួយ។ នៅមិនឆ្ងាយពីតំបន់ផ្លូវបុរាណប៉ុន្មានទេ ភ្ញៀវទេសចរអាចដើរនិងទស្សនាកេរិ៍្តដំណែលដែលមានស្ថាបត្យកម្មល្បីៗនៅជុំវិញបឹង Hoan Kiem ដូចជាស្ពាន The Huc ប្រាសាទ Ngoc Son ប៉ម But ឬស្តូប Nghien ជាដើម។

ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 3ហាងលក់ឥវ៉ាន់មួយនៅក្នុងផ្លូវបុរាណទីក្រុងហាណូយ 

ផ្លូវបុរាណហាណូយគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយដែលមិនគួររំលងនៅពេលដែលធ្វើដំណើរកំសាន្តទៅរដ្ឋធានីហាណូយ។ ស្ថិតនៅភាគខាងលិចនិងខាងជើងនៃបឹង Hoan Kiem ទីនេះគឺជាកន្លែងដែលមានទីប្រជុំជនរស់នៅច្រើនហើយរួមមានផ្លូវទាំង ៣៦ ផងដែរ។ ផ្លូវនីមួយៗនៅទីនេះផ្តោតសំខាន់លើការលក់ប្រភេទមុខទំនិញជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

តោះយើងគយគន់ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ!

ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 4

ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 5 ផ្ទះក្នុងផ្លូវបុរាណនៅទីក្រុងហាណូយ
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 6 អ្នកធាក់ស៊ីក្លូជាមួយនឹងស្នាមញញឺមដ៏សប្បាយ។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 7 ធ្វើដំណើរកំសាន្តក្នុងទីក្រុងចាស់បុរាណគឺជាពេលវេលាគួរឱ្យចាប់អារម្មណ៍ណាស់។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 8 វត្ថុអនុស្សាវរីយ៍ត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 9 ហ្វឺ Ly Quoc Su ដែលជាយីហោហ្វឺដ៏ល្បីឈ្មោះទាំងជាតិនិងអន្តរជាតិ។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 10 ប្តីប្រពន្ធលក់ណែមជូរចៀនដែលជាមុខម្ហូបដ៏ឆ្ងាញ់ម្យ៉ាងដែរនៅវៀតណាម។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 11 ហាងកាហ្វេនៅតាមចិញ្ចើមផ្លូវ តែងតែជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តបំផុត។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 12 អ្នកនិពន្ធអក្សរសិល្ប៍ពីរនាក់នៅទីក្រុងហូជីមិញ កំពុងផឹកតែក្រូចឆ្មានៅជុំវិញតំបន់ព្រះវិហារធំហាណូយ រួមទាំងរីករាយនឹងអំបុកបៃតងហាណូយ។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 13 ម្ហូបអាហារទីក្រុងហាណូយពិតជាមានរសជាតិដ៏ឆ្ងាញ់មាត់ណាស់។
ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ - ảnh 14 ស្នាមញញឹមរបស់ភ្ញៀវទេសចរដែលមកទស្សនាទីក្រុងហាណូយដែលជាទីក្រុងដើម្បីសន្តិភាព។

ប្រតិកម្មទៅវិញ

ផ្សេងៗ