ទេសភាពទីក្រុងហាណូយដ៏ស្រស់ស្អាតនិងស្ងាត់ជ្រងំក្នុង«គ្រារក្សាគម្លាតសង្គម»
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដែលប្រជាជនអនុវត្តសារចរស្តីពីការរក្សាគម្លាតសង្គមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នោះ វិថីនានានៅទីក្រុងហាណូយមានសភាពស្ងាត់ជ្រងំប៉ុន្តែនៅតែបន្សល់ទុកនូវសភាពស្រស់ស្អាតដោយឡែករបស់ខ្លួនផងដែរ។
ផ្លូវ Phan Dinh Phung ស្លឹកឈើជ្រុះពោរពេញវិថីហើយ មុននេះធ្លាប់មានអ្នកថតរូបជាច្រើនមកថតរូបលេង ប៉ុន្តែឥឡូវនេះវិថីនេះបែជាមានភាពស្ងត់ជ្រងំវិញ |
ផ្លូវ Yen Phu មានយានយន្តខ្លះៗធ្វើដំណើរតែប៉ុណ្ណោះ ហើយមនុស្សគ្រប់រូបសុទ្ទតែក៏ពាក់ម៉ាស់ផងដែរ |
ផ្លូវ Hang Dau មានភាពស្រស់ស្អាត់ដោយឡែករបស់ខ្លួនដោយមានស្លឹកឈើជ្រុះ |
ផ្លូវតាមបឹង Ho Tay ពេលរសៀលពន្លឺព្រះអាទិត្យចែងចាំងលើផ្ទៃមេឃមកគួរឲ្យស្រស់ស្អាតណាស់ ក៏ប៉ុន្តែឥឡូវនេះពុំសូវមានមនុស្សធ្វើដំណើរឆ្លងកាត់វិថីនេះទេ |
ផ្លូវ Nha Tho ដែលជាកន្លែងមានវិហារធំ និងមានហាងកាហ្វេតូចធំ ហើយជាធម្មតាមានភ្ញៀវទេសចរនិងភ្ញៀវអង្គុយលេង ប៉ុន្តែឥឡូវនេះ វិថីនេះក្រែក្លាយជាស្ងាត់ជ្រងំ ហាងកាហ្វេទាំងអស់ក៏ត្រូវបានបិទផងដែរ |
ផ្លូវ Ta Hien – Luong Ngoc Quyen នៅវេលាម៉ោង៨យប់។ មុនពេលជំងឺ Covid-19 រីករាលដាល ទីនេះធ្លាប់ជាកន្លែងទទួលទានអាហារដ៏ល្បីៗនិងមានមនុស្សមកលេងច្រើនកុះករនៅទីក្រុងហាណូយ រួមទាំងមានភោជនីយដ្ឋាននិងហាងលក់ម្ហូបបានបើកពេញមួយរាត្រីផងដែរ។ |
ផ្លូវបំបែកជាបួន Cua Nam – Le Duan ដែលជាផ្លូវមមាញឹកបំផុតនៅហាណូយកាលពីមុនមនេះ |
នៅផ្លូវ Hang Dao ហាងទាំងអស់ក៏ត្រូវបានបិទដែរ។ ចាប់តាំងពីការផ្ទុះជំងឺ Covid 19 មកផ្លូវដើរថ្មើរជើងនេះត្រូវបានបិទជាបណ្តោះអាសន្នដើម្បីជៀសវាងពីការប្រមូលផ្តុំមនុស្សច្រើនផងដែរ៕ |