ទស្សនាវដ្តីអង់គ្លេសណែនាំពីម្ហូប ៩ មុខដែលត្រូវភ្លក់ពេលមកដល់វៀតណាម
(VOVWORLD) - ក្រៅពីនំប៉័ងនិង Pho មក, Rough Guides ក៍ណែនាំឲ្យអ្នកភ្លក់ប្រហិតត្រីហាណូយ គុយទាវ Quang និងបាយចុងអង្ករ Sai Gon ផងដែរ។
Rough Guides គឺជាគ្រឹះបោះពុម្ពផ្សាយសៀវភៅទេសចរណ៍និងទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ Rough Guides វាយតម្លៃថា ម្ហូបវៀតណាមមានលក្ខណៈប្លែកគួរឱ្យចាប់អារម្មណ៍និងឆ្ងាញ់បំផុតនៅអាស៊ីអាគ្នេយ៍។ ចាប់ពីហាងលក់តាមចិញ្ចើមផ្លូវ រហូតដល់ភោជនីយដ្ឋានលំដាប់ខ្ពស់ ម្ហូបវៀតណាមតែង តែលេចចេញនូវរសជាតិជូរផ្អែមគ្រប់ប្រភេទ។ ខាងក្រោមនេះជាមុខម្ហូបចំនួន ៩ មុខ ដែលភ្ញៀវទេសចរមិនអាចរំលងបានពេលមកទស្សនានៅវៀតណាម៖
ម្ហូបខួង (Goi cuon)
ម្ហូបខួងដ៏ពេញនិយមនៅភាគខាងជើងវៀតណាម ដែលជានំក្រៀបមូរជាមួយជីគ្រប់មុខ សាច់ជ្រូក គោ និងបង្គា។ សម្រាប់ភាគខាងត្បូងវិញ មុខម្ហូបបែបនេះ តែមានមានសាច់អាំង ចេកខ្ចី ស្ពី ហើយជ្រលក់ទឹកជ្រលក់សណ្តែកដី។ នៅក្នុងភោជនីយដ្ឋានវៀតណាមជាច្រើនម្ហូប ខួង ត្រូវបានបម្រើជាមុខម្ហូបប្រចាំហាង។
ខួង ត្រូវបានពេញនិយមយ៉ាងខ្លាំង ថ្វីត្បិតតែនៅក្នុងតំបន់ណាមួយក៏ដោយ |
នំប៉័ង
ជាអាហារតាមដងផ្លូវដ៏ល្បីល្បាញបំផុតមួយ នំបុ័ងបារាំងត្រូវបានជ្រាវចូលមកវៀតណាមនាសតវត្សរ៍ទី ១៩ ពីប្រភេទនំបុ័ងវែង (baguette) បន្ទាប់មកប្រជាជនវៀតណាមបានបង្កើតឡើងស្នូលសម្រាប់ផ្សំជាមួយ។ នំប៉័ងរបស់វៀតណាមជាធម្មតាត្រូវបានស្នូលញោត់សាច់ (សាច់មាន់ សាច់គោ សាច់ជ្រូក) មានប៉ាតេ ពងចៀននិងបន្លែជ្រក់មួយចំនួន។ នំប៉័ងមិនត្រឹមតែត្រូវបានលក់នៅពាសពេញប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រភេទម្ហូបនេះក៏មានវត្តមាន នៅតាមទីក្រុងធំៗ ជាច្រើននៅជុំវិញពិភពលោកផងដែរ ដូចជាទីក្រុងឡុងដ៍ ទីក្រុងញូវយ៉កនិងទីក្រុងតូក្យូ។ ល។
នំប៉័ងគឺមុខម្ហូបដ៏ពិសេសតាមចិញ្ចើមផ្លូវរបស់វៀតណាម។ |
បាញ់ឆែវ (នំម្សៅចៀន-banh xeo)
នំចៀនស្រុយ ដែលមានបង្គា សាច់ សណ្តែក ពង ... មូរជាមួយនំក្រៀបហើយជ្រលក់ជាមួយទឹកត្រីជូរផ្អែម គឺហៅថា បាញ់ឆែវ។ ជាអាហារសម្រន់ បាញ់ឆែវត្រូវបានប្រជាជនវៀតណាមនិងភ្ញៀវទេសចរបរទេសជាច្រើននិយមចូលចិត្ត។ ទោះបីជាមានប្រភពមកពីតំបន់ភាគកណ្តាលនិងភាគខាងត្បូងក៏ដោយ ក៏ Banh xeo សព្វថ្ងៃមានប្រជាប្រិយភាពនៅគ្រប់ទីកន្លែង ហើយវាងាយស្រួលក្នុងការស្វែងរកអ្នកធ្វើប្រភេទនំនៅតាមតំបន់ទាំងបីផងដែរ។
ទស្សនាវដ្តីអង់គ្លេសបានផ្តល់អនុសាសន៍ថា គួរភ្លក់បាញ់ឆែវនៅទីក្រុងហូជីមិញ។ |
នំបញ្ចុកសាច់ជ្រូកអាំង (Bun cha)
នំបញ្ចុកសាច់ជ្រូកអាំងគឺជាមុខម្ហូបពិសេសនៅហាណូយ ដែលភ្ញៀវទេសចរអាចរកបានលក់នៅតាមដងផ្លូវទាំងអស់នៃរដ្ឋធានី។ សាច់សម្រាប់អាំងជាសាច់ជ្រូកហាន់ ឬមូរជាដំតូច ហើយអាំងនៅលើចង្ក្រានធ្យូង។ ម្ហូបនេះមិនអាចខ្វះបានទឹកជ្រលក់និងជីគ្រប់ប្រភេទដែរ។ នំបញ្ចុកសាច់ជ្រូកអាំងត្រូវបានមនុស្សជាច្រើនប្រៀបធៀបទៅនឹងប្រហិតសាច់ឬហាំប៊ឺហ្គឺ ប៉ុន្តែ Rough Guides បានវាយតម្លៃថា នំបញ្ចុកសាច់ជ្រូកអាំងមានគ្រឿងផ្សំនិងរសជាតិខុសប្លែកគ្នាណាស់។
នំបញ្ចុកសាច់ជ្រូកអាំងត្រូវបានគេកោតសរសើរចំពោះរសជាតិប្លែករបស់វា។ |
ម្ហូប Pho
បើនិយាយពីម្ហូបវៀតណាមវិញគេមិនអាចរំឡងបានម្ហូប Pho នៅឡើយ ដែលជាប្រភេទម្ហូបអាចបរិភោគបានគ្រប់ពេលវេលានោះទេ ប៉ុន្តែប្រជាជនវៀតណាមភាគច្រើនបរិភោគ Pho សម្រាប់អាហារពេលព្រឹក។ Pho មានប្រភពមកពីខាងជើង ប៉ុន្តែឥឡូវនេះ Pho គឺជាមុខម្ហូបដ៏ពេញនិយមនៅទូទាំងប្រទេស។ Pho ក៏មានច្រើនប្រភេទផងដែរសម្រាប់អ្នក ជ្រើសរើស ដូចជា Pho សាច់មាន់, Pho សាច់គោ ។ល។
Pho គឺជានិមិត្តរូបនៃម្ហូបវៀតណាម |
ប្រហិតត្រី
ប្រហិតត្រីមានប្រភពពីរដ្ឋធានីហាណូយ ហើយក៏ជាមុខម្ហូបដ៏ល្បីល្បាញមួយនៃម្ហូបហាហាណូយផងដែរ។ ដែលគេហៅថា ប្រហិតត្រី ប៉ុន្តែម្ហូបនេះត្រូវបានធ្វើពីត្រីចៀនក្រអូបជាមួយខ្ទឹមបារាំងនិងផ្សំជាមួយត្រីនំបញ្ចុក ជី ខ្ទឹមស្រស់សណ្តែកដីនិងកាពិ។ ត្រីដែលធ្វើម្ហូបនេះភាគច្រើនធ្វើពីត្រីអន្ទង់ ត្រីស្រស់...ហើយកាត់ជាបំណែកៗនិងចៀនក្នុងខ្ទះប្រេងភ្លាមៗ។
ម្ហូបប្រហិតត្រីមានប្រភពដើមមកពីហាណូយ |
មី Cao lau
មីCao lau គឺជាម្ហូបប្រចាំតំបន់របស់ទីក្រុងបុរាណ Hoi An គឺជាចានធំមួយដែលចម្អិនពីមី Cao lau។ ពីភោជនីយដ្ឋានដ៏ប្រណិតមួយទៅកន្លែងពេញនិយមដូចជាផ្សារមួយនៅក្នុងតំបន់នេះ អ្នកទេសចរនឹងមានអារម្មណ៍ប្លែកពីប្រភេទម្ហូបនេះ។
មី Cao lau គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុង Hoi An |
មី Quang
មី Quang ជាមុខម្ហូបពិសេស និងប្រចាំនៃទីក្រុងឆ្នេរសមុទ្រ Da Nang។ កាលពីមុនមី Quang មានគ្រឿងផ្សំគឺបង្គានិងសាច់ ឥឡូវនេះ ប្រភេទមីនេះបានផ្លាស់ប្តូរនិងបង្កើតជាមួយគ្រឿងផ្សំជាច្រើនមុខទៀត ដូចជាកង្កែប សាច់ជ្រូក ឆ្អឹងជំនីរ សាច់គោសាច់មាន់ ... ប្រហាក់ប្រហែលនឹងមី Cao lau ដែរ មី Quang មិនស្រោចទឹក ញុំាជាមួយជី សណ្តែកដីលីង នំក្រៀបផងដែរ។
មី Quang គឺជាមុខម្ហូវពិសេស ដែលពេញនិយមនៅទីក្រុងសមុទ្រ Da Nang |
បាយចុងអង្ករ
ដើរតាមដងវិថី Sai Gon ភ្ញៀវនឹងឃើញតូបលក់បាយចុងអង្ករគ្រប់ទីកន្លែង ព្រោះនេះជាអាហារតាមផ្លូវដែលល្បីជាងគេ ហើយក៏ងាយស្រួលបរិភោគផងដែរ។ បាយដែលបរិភោគជាមួយសាច់ឆ្អឹងជំនីរអាំង សាច់ជ្រូកអាំង ពងមាន់ឬត្រីជាមួយបន្លែនិងទឹកជ្រលក់ជូរផ្អែម។ មិនត្រឹមតែប្រជាជនវៀតណាមទេដែលចូលចិត្តម្ហូបនេះ សូម្បីតែភ្ញៀវបរទេសក៏ចូលចិត្តម្ហូបនេះខ្លាំងណាស់ផងដែរ។
បាយចុងអង្ករគឺល្បីល្បាញមិនត្រឹមតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះទេ |
VnExpress (យោងតាម Rough Guides)
រូបថត៖ Shutterstock