នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម

(VOVWORLD) - នំបញ្ចុកសាច់គោណាមបូមួយចាន គឺជាការរួមផ្សំគ្រឿងចម្រុះ ដូចជាសាច់គោ សណ្ដែកដីលីង សណ្ដែកបណ្ដុះ បន្លែស្រស់ៗ និងខ្លឹមក្រហមបំពង។

ហាងលក់នំបញ្ចុកសាច់គោ របស់អ្នកស្រី Tuan មានទីតាំងនៅវិថី Tran Quoc Toan នៃទីក្រុងហាណូយ ដែលធ្លាប់ល្បីឈ្មោះតាំងពីយូរយាណាស់មកហើយ ព្រមទាំងត្រូវបានគេស្គាល់ដល់ជាច្រើនផងដែរ។

 
 
នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម - ảnh 1

នំបញ្ចុកសាច់គោណាមបូគឺជាការរួមផ្សំគ្រឿងច្រើនមុខដូចជា ទឹកត្រីផ្អែម ជាមួយសាច់គោឆាដាក់បន្លែស្រស់ៗ ខ្ទឹមក្រមបំពងឈ្ងុយឆ្ងាញ់ សណ្តែកបណ្ដុះ និងសណ្តែកដីលីង។ 

នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម - ảnh 2

ដើម្បីទទួលបាននំបញ្ចុកសាច់គោមួយចានដ៏ឆ្ងាញ់ពិសារនោះ សណ្ដែកបណ្ដុះត្រូវបានស្រុះល្មមៗ ដើម្បីរក្សាបានរសជាតិផ្អែមៗ ស្រួយៗ ដ៏ឆ្ងាញ់ពិសារ។

គ្រឿងផ្សំជាមួយសាច់គោត្រូវបានប្រឡាក់យ៉ាងហ្មត់ចត់ជាមួយស្ករ ទឹកត្រី ម្រេច និងគ្រឿងទេសជាច្រើនមុខទៀត។ 

នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម - ảnh 3

គ្រឿងផ្សំសំខាន់បំផុតដែលបង្កើតរសជាតិឆ្ងាញ់នៃមុខម្ហូបនំបញ្ចុកសាច់គោណាមបូគឺទឹកត្រីផ្អែមស្រូបចូលក្នុងចាននំបញ្ចុក។ គ្រឿងផ្សំសម្រាប់ទឹកជ្រលក់ គឺមាន៖ ទឹកត្រីលាយជាមួយក្រូចឆ្មា ស្ករ និងទឹកខ្មេះ ប៉ុន្តែហាងមានរូបមន្តកែច្នៃផ្ទាល់ខ្លួន។ នេះក៏ជាអាថ៌កំបាំងដែលទាក់ទាញអតិថិជន។

នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម - ảnh 4

នៅហាងនេះ អតិថិជនអាចជ្រើសរើសពិសារសាច់គោច្រើនប្រភេទ ដែលមិនទ្រលាន់ឡើយ។

នំបញ្ចុកសាច់គោណាមបូ- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម - ảnh 5

នំបញ្ចុកសាច់គោណាមបូគឺជាមុខម្ហូបដ៏ឆ្ងាញ់ពិសារ សម្រាប់មនុស្សជាច្រើននាក់ ព្រោះមានគ្រឿងផ្សំមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមិនទ្រលាន់ឡើយ។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ