បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់

(VOVWORLD) - ឆ្នាំនេះ ប្រាកដថា នឹងជាបុណ្យតេតសំពះព្រះខែដ៏ពិសេសមួយចំពោះកុមាររដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។
បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 1

បុណ្យតេតសំពះព្រះខែ (ថ្ងៃទី១៥ ខែទី៨កើត តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំសកល២០២១នេះ) ជាទិវាបុណ្យធំមួយរបស់កុមាររនៅវៀតណាម។ ដើម្បីអាចទទួលទានមុខម្ហូបនំព្រះខែដ៏ពេញនិយម ព្រមទាំងជួយកូនៗអាចអំណរសាទរបុណ្យសំពះព្រះខែក្នុងអំឡុងពេលរក្សាគម្លាតសង្គមដោយសារជម្ងឺរាតត្បាតនោះ គ្រួសារជាច្រើនបានម្ចាស់ការទិញវត្ថុធាតុដើម ហើយរៀនរបៀបធ្វើនំព្រះខែដោយខ្លួនឯង។

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 2
បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 3

អ្នកស្រី Nguyen Thu Ha (ខ័ណ្ឌ Tu Liem ខាងត្បូង រដ្ឋធានីហាណូយ) បានទិញវត្ថុធាតុដើមតាមអនឡាញ ហើយធ្វើដោយខ្លួនឯងនំព្រះខែដ៏ឈ្ងុយឆ្ងាញ់ គួរឲ្យទាក់ភ្នែក។ (រូបថត៖ VOV)

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 4

ប្អូន To Minh Duc អាយុ១០ឆ្នាំ ស្មូនរូបរាងនំព្រះខែដំបូងបង្អស់របស់ខ្លួនយ៉ាងផ្ចិតផ្ចង់។ (រូបថត៖ VOV)

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 5

ហើយស្នាដៃជា “នំខ្លាឃ្មុំ” ដ៏ស្រស់ស្អាតមួយ។ (រូបថត៖ VOV)

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 6

បុណ្យសំពះព្រះខែនៅតែពោរពេញទៅដោយក្ដីសប្បាយរីករាយនៅក្នុងក្រសែភ្នែកកុមាររតាមរយៈ “ថ្នាក់រៀនធ្វើនំនៅផ្ទះ” របស់លោកស្រី Do Thi Tuoi (ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ)។ រូបថត៖ VOV5

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 7

ដោយសាររស់នៅក្នុងតំបន់ក្រហម ដែលជាតំបន់មានហានិភ័ខ្ពស់ បានជាគ្រួសារលោកស្រី Tuoi មិនអាចទិញវត្ថុធាតុដើមបានគ្រប់គ្រាន់សម្រាប់ធ្វើនំដូចឆ្នាំមុនៗនោះឡើយ។ ដូច្នេះ លោកស្រីបានផ្លាស់ទៅធ្វើសំបកនំពីដំឡូងស្វាយដោយមានស្នូលជាសណ្ដែកខៀវត្រាំជាមួយទឹកដូង។ រូបថត៖ VOV5

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 8
បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 9

ក្រៅពីនំព្រះខែ បុណ្យតេតសំពះព្រះខែមិនអាចខ្វះបានស្ពកផ្លែឈើ៥ប្រភេទឡើយ។ (រូបថត៖ VOV5)។

ដោយមានបំណងចង់រំលាយបទុក្ខព្រួយនិងការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត គ្រួសារអ្នកស្រី Hong Nhung នៅវិថី Hang Cot ទីក្រុងហាណូយ បានរួមគ្នាធ្វើនំព្រះខែប្រពៃណីដើម្បីផ្ញើរជូនគ្រួសារនៅក្នុងតំបន់ធ្វើចត្តាឡីស័ក។

ជារៀងរាល់ថ្ងៃ គ្រួសារអ្នកស្រីធ្វើនិងផ្ញើរនំព្រះខែចំនួនជាង៥០នំ ជាមួយនឹងស្បៀងអាហារ ទំនិញចាំបាច់មួយចំនួនទៀត ជូនដល់គ្រួសារនៅតាមតំបន់ធ្វើចត្តាឡីស័កនៃខ័ណ្ឌ Ba Dinh និងសង្កាត់ Van Chuong (ខ័ណ្ឌ Dong Da)។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ ដែលជា “ចំណុចក្ដៅ” នៃជម្ងឺរាតត្បាត រសជាតិនំព្រះខែនៅតែរីកសាយភាយពាសពេញចង្ក្រានបាយរបស់អ្នកស្រី Pham Thi Hanh Dung នៅវិថី Nguyen Van Cong ខ័ណ្ឌ Tan Phu។

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 10

ប្អូន Khong Trung Nguyen មានអាយុ១១ឆ្នាំ រួមជាមួយបងស្រីចូលរួមធ្វើនំព្រះខែដើម្បីផ្ញើរជូនបណ្ដាគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ និងអ្នកជម្ងឺកុមាររដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា។

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 11

នំព្រះខែបន្ទាប់ចេញពីឡរួច ត្រូវបានវេចខ្ចប់យ៉ាងហ្មត់ចត់ដើម្បីផ្ញើរជូនដល់បណ្ដាគ្រូពេទ្យនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ១១។

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 12

នំព្រះខែពិសេសត្រូវបានប្រគល់ដល់ដៃអ្នកជម្ងឺកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារ លេខ២ ទីក្រុងហូជីមិញ។

បុណ្យសំពះព្រះខែក្នុងអំឡុងពេលកូវីដ ១៩៖ ចែករំលែកសេចក្ដីស្រឡាញ់ - ảnh 13

មជ្ឈមណ្ឌលការងារសង្គមកិច្ច យុវជន កុមាររជំទង់វៀតណាម ប្រគល់អំណោយបុណ្យសំពះព្រះខែជូនកុមាររ និងកុមាររជំទង់ដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយសារជម្ងឺកូវីដ ១៩៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ