បទចម្រៀងប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈ ១៥ ភាសាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍

(VOVWORLD) -  បទចំរៀងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលផលិតដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមតាមរយៈ ១៥ ភាសា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសគមន៍។

បទចម្រៀង “គ្មានព័ត៌មានក្លែងក្លាយ” ដែលសម្តែងដោយក្រុមតន្រ្តី rap DaLab ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែមីនា ហើយភ្លាមៗនោះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ កំណែដែលដាក់ចំណងជើងរងជាភាសាអង់គ្លេសត្រូវបានចេញផ្សាយមួយថ្ងៃក្រោយមក។

 បន្ថែមលើកំណែជាភាសាវៀតណាមនិងអង់គ្លេសមក “គ្មានព័ត៌មានក្លែងក្លាយ” មានជាភាសាបារាំង អេស្បាញ រុស្សី អ៊ីតាលី អាឡឺម៉ង់ ចិន ជប៉ុន កូរ៉េខាងត្បូង អារ៉ាប់ ថៃ ឥណ្ឌូនេស៊ី ឡាវនិងខ្មែរផង។

បទចម្រៀងនេះបាននិពន្ធឡើងក្នុងបរិបទនៃបញ្ហាព័ត៌មានក្លែងក្លាយដែលរីករាលដាលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បុគ្គល អង្គការ អាជីវកម្មក៏ដូចជាសង្គមទាំងមូល។ ព័ត៌មានក្លែងក្លាយបានរីករាលដាលយ៉ាងខ្លាំងជាមួយនឹងមាតិកាមិនពិតនិងប្រឌិត ដែលទាក់ទងនឹងការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ Covid-19 នៅទូទាំងពិភពលោកនិងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ