បរិយាកាសទទួលស្វាគមន៍បុណ្យណូអែលនៅទីក្រុងហាណូយ
(VOVWORLD) - ក្នុងរយៈពេលដែលបុណ្យណូអែលរំកិលកាន់តែជិតមកដល់នេះ ផ្លូវនានានៅហាណូយកាន់តែមមាញឹកនិងអ៊ូអរថែមទៀត ។ វិហារ ផ្សារទំនើប ឬហាងលក់ទំនិញក៏មានមនុស្ស យ៉ាងច្រើនកុះករផងដែរ ។
បុណ្យណូអែលមកដល់ បណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនៅទីក្រុងហាណូយពោរពេញទៅដោយពណ៌ចម្រុះ ភ្លឺស្វាង និងត្រូវបានតុបតែងលំអគ៏ឲ្យទាក់ទាញភ្ញៀវពីគ្រប់ទិសទី។ រូបថត៖ ទិដ្ឋភាពនៃកន្លែងតាំងបង្ហាញបុណ្យណូអែលនៅ Vincom Royal City |
នៅពេលយប់ ភ្លើងលំអរចម្រុះពណ៌ពីដើមឈើណូអែលធ្វើឱ្យទេសភាពទីក្រុងហាណូយស្រស់ស្អាត។ រូបថត៖ ការតុបតែងនៅខាងក្រៅមជ្ឈមណ្ឌលផ្សារទំនើប Vincom Center ផ្លូវ Tran Duy Hung ។ |
ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសកុមារាកុមារីចង់ថតរូបនៅក្បែរគំរូតុបតែងបុណ្យណូអែលនៅតាមដងផ្លូវធំៗ។ |
ភោជនីយដ្ឋានក៏បានអនុវត្តកម្មវិធីលើកទឹកចិត្ត និងផ្សព្វផ្សាយជាច្រើនដើម្បីបម្រើអតិថិជនក្នុងឱកាសនេះ។ |
សណ្ឋាគារធំៗមួយចំនួននឹងអញ្ជើញក្រុមចម្រៀងដើម្បីសំដែងការច្រៀងបទចម្រៀងគ្រីស្ទសាសនាដើម្បីបម្រើភ្ញៀវទេសចរ។ |
ក្នុងឱកាសនេះព្រះវិហារក៏រៀបចំនិងតុបតែងដើម្បីស្វាគមន៍បុណ្យណូអែលផងដែរ។ |
គំរូគុហាភ្នំ Bethlehem (ដែលជាកន្លែងព្រះយេស៊ូវគ្រីស្ទបានប្រសូត្រ) ត្រូវបានរៀបចំឡើងនៅព្រះវិហារ Cua Bac នៅចំកណ្តាលរដ្ឋធានីហាណូយ។ |
ទេសភាពភ្លឺស្វាងពោរពេញទៅដោយពណ៌ចម្រុះនៅព្រះវិហារធំហាណូយ។ |
ក្នុងឱកាសនេះ ព្រះវិហារនានាក៏បើកឲ្យភ្ញៀវទេសចរមកទស្សនាស្វែងយល់ពីបុណ្យណូអែលផងដែរ។ |
តាំងពីដើមខែ ផ្លូវបុរាណនានានៅទីក្រុងហាណូយ ជាពិសេសផ្លូវ Hang Ma គឺពោរពេញទៅដោយវត្ថុតុបតែងសម្រាប់បុណ្យណូអែលនាពេលខាងមុខ។ |
ភ្ញៀវទេសចរបរទេសដែលមកទស្សនាផ្លូវ Hang Ma នៅពេលនេះនឹងមានអារម្មណ៍យ៉ាងនូវបរយាកាសបុណ្យណូអែលដែលរំកិលខិតជិតមកដល់ហើយ។ |
យុវជនវ័យក្មេងជាមួនឹងសំលៀកបំពាក់លោកសាន់តាក្លូស (Santa Claus) ជូនកាដូនៅតាមផ្លូវធ្វើឱ្យបរិយាកាសបុណ្យណូអែលនៅតាមផ្លូវកាន់តែរស់រវើកនិងផុសផុលផងដែរ៕ |