ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
(VOVWORLD) - បើរំលឹកដល់ម្ហូបប្រចាំតំបន់ Thanh Hoa គេនឹងនឹករលឹកភ្លាមៗដល់មុខម្ហូបណែមជូរដ៏ល្បីល្បាញ ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលដឹងអំពីមុខម្ហូបប្រហិតបង្គាដ៏វិសេសវិសាលរបស់ Thanh Hoa។
បើរំលឹកដល់ម្ហូបប្រចាំតំបន់ Thanh Hoa គេនឹងនឹករលឹកភ្លាមមួយរំពិចដល់មុខម្ហូបណែមជូរដ៏ល្បីល្បាញ ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលដឹងអំពីមុខម្ហូបប្រហិតបង្គាដ៏ប្លែកនៅទីនេះ។ វាមិនមែនជាការអួតអាងទេនៅពេលដែលនិយាយថាប្រហិតបង្គាគឺជាម្ហូបមួយដ៏ប្លែកនិងពិបាករកបំផុតនៅតំបន់ភាគកណ្តាលខាងជើង វៀតណាម។
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម (រូបថត៖ baothanhhoa.vn) |
លោកស្រី Le Thi That នៅទីក្រុង Thanh Hoa បានរៀបរាប់យ៉ាងសប្បាយរីករាយថា៖ «ផ្ទះរបស់ខ្ញុំមានជំនាញក្នុងការលក់ប្រហិតបង្គា ហើយជារៀងរាល់ឆ្នាំយើងខ្ញុំត្រឹមតែលក់ដូរមុខម្ហូបនេះប៉ុណ្ណោះ» ។
ហាងប្រហិតបង្គារ លោកយាយ That មានទីតាំងស្ថិតនៅផ្ទះលេខ ០៩ វិថី Le Thi Hoa ក្រុង Thanh Hoa គឺជាហាងមួយក្នុងចំណោមហាងលក់ប្រហិតបង្គារដ៏ល្បីល្បាញដែលមនុស្សជាច្រើនបានស្គាល់ដល់។ ប្រហិតបង្គានៅទីនេះមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ អ្នកដែលធ្លាប់ពិសារហើយក៏តែងតែចងចាំងជានិច្ច។
ប្រជាជនខេត្ត Thanh Hoa ទោះបីជាទៅទីណាក៏ដោយ គេតែងតែចងចាំម្ហូបអាហារសម្រន់ដ៏ល្បីល្បាញនិងឆ្ងុយឆ្ងាញ់មួយនេះ។ ហាង“ប្រហិតបង្គារបស់លោកយាយ That គឺជាកន្លែងមួយដីល្បីល្បាញបំផុតនៅខេត្ត Thanh Hoa។ នៅពេលមកដល់ ពួកគេនឹងនឹករកមកទទួលទានប្រហិតបង្គានៅហាងលោកយាយ That ជាពុំខានឡើយ»។
ប្រហិតបង្គាឆ្ងាញ់បំផុត គឺបរិភោគនៅពេលដែលវានៅតែក្តៅ ហើយហូបជាមួយបន្លែស្រស់ និងជ្រលក់ទឹកត្រីផ្អែម (រូបថត៖ baothanhhoa.vn) |
ដំណើរការនៃការមូរប្រហិតតម្រូវឱ្យអ្នកធ្វើត្រូវមានបាតដៃរហ័សរហួន ប៉ិនប្រសប់ និងដាក់ស្នូលឲ្យស្មើៗគ្នាទើបរមូរវិញ។ នៅពេលមូរត្រូវតែធ្វើថ្នមៗដៃប៉ុន្តែនៅតែធានាធ្វើឱ្យប្រហិតត្រូវបានរមូលយ៉ាងណែននិងសង្ខាងសុទ្ធសឹងតែស្មើនឹងគ្នា ដើម្បីពេលយកទៅអាំងវាឆ្អិនស្មើគ្នា។
ប្រហិតបង្គាឆ្ងាញ់បំផុត គឺបរិភោគនៅពេលដែលវានៅតែក្តៅ ហើយហូបជាមួយបន្លែស្រស់ និងជ្រលក់ទឹកត្រីផ្អែម។
វាមិនមែនជារឿងចៃដន្យទេ ដែលប្រហិតបង្គារ Thanh Hoa ត្រូវបានគេចាត់ទុកថាជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីល្បាញ។ ហេតុដូច្នេះប្រសិនបើអ្នកមានឱកាសទៅកាន់ Thanh Hoa សូមកុំភ្លេចទទួលទានមុខម្ហូបនេះ៕