ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai

(VOVWORLD) - នៅប៉ុន្មានថ្ងៃចុងឆ្នាំ ព្រៃភ្នំភាគពាយ័ព្យបាន "ទទួលបុណ្យតេតមុន" ជាមួយនឹង ពណ៌ផ្កាឈូកដ៏ស្រស់បំព្រងនៃផ្កា To day (ទើ យ៉ៃ)។

ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 1
ក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ ផ្កា To day តែងតែរីកស្គុះស្គាយបង្អួតភាពស្រស់ស្អាត នៅតាមតំបន់ព្រៃភ្នំ Mu Cang Chai។ (រូបថត៖ Thinh Dao)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 2
ផ្កា To day រីកលើដើមឈើមួយប្រភេទដែលដុះនៅតែរយៈកម្ពស់ជាង ១ ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ។ នេះគឺជាផ្កាព្រៃនៃត្រកូលផ្កាម៉ាកខៃ។ ជនជាតិ Mong នៅ Mu Cang Chai តែងតែហៅវាថា "Pang to day" ដែលបកប្រែជាភាសាវៀតណាមថា "ផ្កាម៉ាកខៃព្រៃ"។
(រូបថត៖ Pham Hoang Cuong)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 3
(រូបថត៖ Pham Hoang Cuong)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 4
(រូបថត៖ Pham Hoang Cuong)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 5
(រូបថត៖ laodong.vn)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 6
រយៈពេលចាប់ពីខែធ្នូដល់ដំណាច់ខែមករា គឺជាពេលវេលាដ៏ល្អបំផុតដើម្បី គយគន់ផ្កា To day នៅ Mu Cang Chai។ (រូបថត៖ laodong.vn)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 7
បើតាមព្រឹទ្ធាចារ្យភូមិ និងមេភូមិជនជាតិ Mong មិនដឹងថាផ្កានេះមានតាំងពីពេល ណា មានប្រភពពីឯណានោះទេ គ្រាន់តែដឹងថា ជនជាតិ Mong ពីជំនាន់មួយទៅជំនាន់មួយទៀត ចាប់ពីពេលកើតរហូតដល់ធំឡើង បានឃើញភាពស្រស់ស្អាតរបស់ផ្កា To day នៅតាមផ្លូវទៅវាលស្រែ ចូលព្រៃឈើនៅពេលនិទាឃរដូវមកដល់ម្ដងៗ។ (រូបថត៖ laodong.vn)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 8
(រូបថត៖ VOV)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 9
បើប្រៀបធៀបទៅនឹងផ្កាម៉ាកខៃ ផ្កា To day មានពណ៌ក្រហមរងាលជាង។
(រូបថត៖ Dinh Tuan/VOV)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 10
ផ្ការីកចំឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Mong (ដើមខែ១២ តាមច័ន្ទគតិ) គ្របដណ្ដប់តាមជ្រលងភ្នំ… (រូបថត៖ Thinh Dao)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 11
… ផ្លូវធ្វើដំណើរ… (រូបថត៖ Thinh Dao)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 12
… ជាសញ្ញាដែលជនរួមជាតិក្នុងតំបន់ អាចស្លៀកសម្លៀកបំពាក់ថ្មី ទាំងប្រុសស្រីហាត់លេងខែន… ដើម្បីត្រៀមទទួលបុណ្យតេត។ (រូបថត៖ VOV)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 13
នាយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីរួមស្រុក Mu Cang Chai គណៈកម្មាធិការ ប្រជាជនស្រុក Mu Cang Chai បានបើកពិធីបុណ្យផ្កា To day ជាលើកដំបូង។
(រូបថត៖ baoyenbai.com.vn)
ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai - ảnh 14
តាមរយៈកម្មវិធី ភាពស្រស់ស្អាតពិសេសនៃប្រភេទផ្កានេះត្រូវបានលើកតម្កើងម្តង ទៀត ក្លាយជាផលិតផលទេសចរណ៍ដ៏ប្លែក និងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ Mu Cang Chai។
(រូបថត៖ yenbai.gov.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ