ផ្កាជើងគោរីកស្គុះស្គាយទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្ត Dien Bien Vũ Lợi/VOV-ពាយ័ព្យ -   23 កុម្ភៈ 2024 | 12:32:00 (VOVWORLD) - នាពេលនេះ ផ្កាជើងគោបានចាប់ផ្ដើមរីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតាមដងវិថី និងព្រៃឈើនៅទឹកដី Dien Bien ដូចជាការអញ្ជើញភ្ញៀវមកទស្សនា។ Dien Bien គឺជាតំបន់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២៤ ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ និងកីឡាជាបន្តបន្ទាប់នៅទូទាំងខេត្ត។ ក្នុងនោះពិធីបុណ្យផ្កាជើងគោត្រូវបានរៀបចំនាពាក់កណ្តាលខែមីនា គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ ឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Dien Bien ដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ (ពិធីបុណ្យផ្កា ឆ្នាំ ២០២៣) ក្នុងរយៈពេលជិតមួយខែទៀត ពិធីបុណ្យផ្កាជើងគោ និងពិធីបើកឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅ នៅតាមដងវិថីសំខាន់ៗជាច្រើននៅទីក្រុង Dien Bien Phu ផ្លូវជាតិតភ្ជាប់ពីស្រុក ទីក្រុងនានា និងជម្រាលភ្នំ ស្លឹកដើមជើងគោបានប្រែជាពណ៌លឿងជាបណ្តើរៗ ជំនួសមកវិញដោយពន្លក និងស្រទាប់ផ្កាសស្គុះនៅទឹកដី Dien Bien វីរភាព នៅតាមដងវិថីសំខាន់ៗ ក្នុងជួរដើមជើងគោ មិត្តយុវវ័យជាំច្រើនបានជ្រើសរើសសំលៀកបំពាក់ស្អាតៗ ដើម្បីថតរូប រក្សាពេលវេលាដ៏ស្រស់ស្អាតនាដើមនិទាឃរដូវ ផ្កាជើងគោកំពុងរីកជាសញ្ញានៃរដូវបុណ្យទាននៅទឹកដី Dien Bien ទេសភាពដ៏ស្រស់បំព្រងនៅទីនេះកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា ផ្កាជើងគោគឺជាផ្កាដ៏សាមញ្ញនៅតំបន់ខ្ពស់ភាគពាយ័ព្យ ដែល ផ្សារភ្ជាប់ជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីជាច្រើនរបស់ក្រុមជនជាតិភាគពាយ័ព្យ ផ្កាជើងគោចាប់ផ្តើមរីកស្គុះស្គាយបង្អួតសម្រស់ស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ Vũ Lợi/VOV-ពាយ័ព្យ Tag VOV VOVworldផ្កាជើងគោរីកស្គុះស្គាយទាក់ទាញភ្ញៀវទេសចរណ៍ខេត្ត Dien Bien ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង