ផ្ទាំងរូបភាពផ្សព្វផ្សាយឃោសនាក្នុងឱកាសខួបលើកទី៧៥ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម
(VOVWORLD) - នាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) ទើបតែបានឧទ្ទេសនាមអាល់ប៊ុម ផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់បម្រើការងារ ឃោសនា ក្នុងឱកាសខួបលើកទី៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២)។
នេះជាលទ្ធផលនៃការប្រឡងដែលបានធ្វើឡើងតាំងពីចុងខែមីនា ឆ្នាំ២០២២។
|
គំនូរដោយអ្នកនិពន្ធ Tran Khanh Huyen (ខេត្ត Vinh Phuc) |
ក្នុងការប្រឡងនេះ គណៈចាត់តាំងទទួលបានស្នាដៃជិត ៥០០ ពីអ្នកនិពន្ធជាង ២០០ នៅទូទាំងប្រទេស។ ស្នាដៃដែលចូលរួម បានលើកសរសើរយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ ដែលបានជំនះលើការលំបាក ហើយចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។
|
គំនូរដោយអ្នកនិពន្ធ Nguyen Ba Sieu (ខេត្ត Nghe An) |
ស្នាដៃជាច្រើនបានសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោក្នុងការកសាង និងការអនុវត្តគោលនយោបាយ និងរបបអនុគ្រោះសម្រាប់ជនមានគុណូបការៈ; លទ្ធផលក្នុងការអនុវត្តការថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី និងការថែទាំវីរអ្នកម្តាយវៀតណាម ក៏ដូចជាការងាររុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។
|
គំនូរដោយអ្នកនិពន្ធ Nguyen Duy Thanh (ហាណូយ) |