(VOVWORLD) -
ក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញានោះ សារមន្ទីរនារីវៀតណាមរួមសហការជាមួយក្លិបអ្នកយកព័ត៏មានរូបថតទីក្រុងហាណូយ បានរៀបចំពិព័រណ៍រូបថត "ពណ៌ចម្រុះនៃជីវភាពរស់នៅ" ដោយឧទ្ទេសនាមអំពីរូបថតចំនួន ៤០ សន្លឹករបស់អ្នកថតរូប Le Bich ដើម្បីលើកតម្កើងភាពស្រស់ស្អាតរបស់ពលការិនីវៀតណាម។
អ្នកថតរូប Le Bich ឆ្លាប់ បានឆ្លងកាត់បទពិសោធន៍ថតរូបរយៈពេល ១២ ឆ្នាំ។ រូបថតនិមួយៗបានបង្ហាញនូវជីវភាពរស់នៅរបស់នារីវៀតណាមយ៉ាងជាក់ស្ដែង ជិតស្និទ្ធ និងពោរពេញទៅដោយកម្លាំងរស់ ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់នារីវៀតណាម។
នារីគ្រប់រូបកំពុងរួមចំណែកក្នុងការរក្សា និងអភិវឌ្ឍនន៍ភូមិរបរ ដែលជាទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌នៃប្រទេសជាតិតាមរយៈទឹកដៃដ៏ប៉ិនប្រសប ជំនឿទុកចិត្ត និងប្រកបដោយកម្លាំងកាយចិត្តរបស់ខ្លួន។
អ្នកថតរូប Le Bich
នេះគឺជារូបថតដំបូង ដែលត្រូវបានអ្នកនិពន្ធ Le Bich ឧទ្ទេសនាមដល់សាធារណជន។រូបថតនិមួយៗគឺជារឿងរ៉ាវផ្ទាល់ខ្លួន ប៉ុន្តែបង្ហាញនូវទស្សនៈល្អចំពោះប្រជាជន អំពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ជាពិសេសគឺភាពស្រស់ស្អាតរបស់ពលការីនីវៀតណាមនៅទូទាំងប្រទេស។
អ្នកនិពន្ធ Le Bich ប្រគល់Bich រូបថតចំនួន 40សន្លឹកជូនតំណាងសារមន្ទីរនារីវៀតណាម។
នៅក្នុងពិធីបើកពិព័រណ៍នេះ អ្នកនិពន្ធ Le Bich បានប្រគល់រូបថតចំនួន 40 សន្លឹកជូនសារមន្ទីរនារីវៀតណាម ដោយមានគោលបំណងថារូបថតទាំងនេះនឹងពង្រីកតម្លៃ ពោលគឺមិនត្រឹមតែត្រូវបានរក្សាទុកប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យមនុស្សគ្រប់រូបឲ្យគោរពពលករពិតប្រាកដទៀតផង។
"នេះគឺជាពិពណ៌ដែលពោរពេញទៅដោយអត្ថន័យ ជាមួយនឹងរូបថតស្រស់ស្អាតជាច្រើនសន្លឹក។ ក្នុងនាមជាមនុស្សម្នាក់ដែលឆ្លងកាត់ប្រទេសជាច្រើននៅលើពិភពលោកនេះខ្ញុំមានអារម្មណ៍ថារូបថតទាំងនេះគឺមានតម្លៃស្រស់ស្អាតអំពីលក្ខណៈវិចិត្រសិល្បៈ ព្រមទាំងបង្ហាញពីចរិយាមារយាទ បញ្ញា រាងកាយរបស់នារីវៀតណាម"ឯកអគ្គរដ្ឋទូត Pham Sanh Chau បានអះអាងយ៉ាងដូច្នេះ។
ពិព័រណ៍នេះនឹងបានតាំងបង្ហាញនៅសារមន្ទីរនារីវៀតណាមចាប់ពីថ្ងៃទី ៣០ សីហា ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៨ នៅសារមន្ទីរនារីវៀតណាម លេខ ៣៦ វិថី Ly Thuong Kiet ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។
សូមអញ្ជើញលោកអ្នកនាងអញ្ជើញទៅទស្សនាវណ្ណកម្មមួយចំនួន ដែលបានតាំងបង្ហាញនៅពិព័រណ៍នេះ។