ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម

(VOVWORLD) - ពិធីតាំងពិព័រណ៍សិល្បៈ «ពិភពលោកនៅទន្ទឹមគ្នា» បាននាំមកនូវជូនសាធារណជននូវទស្សនវិស័យថ្មីស្តីពីពិភពលោកស្អាតបរិសុទ្ធនៃយុវជនវ័យក្មេងដែលមានជំងឺអូទីសឹម។
ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 1

នៅព្រឹកថ្ងៃទី ២៨ ខែមីនា នៅវិទ្យាស្ថាន Goethe ទីក្រុងហាណូយ សហគ្រាសសង្គម Tohe បានរៀបចំឡើងពិព័រណ៍សិល្បៈមិនរកប្រាក់កំរៃមួយដែលមានឈ្មោះថា «ពិភពលោកនៅទន្ទឹមគ្នា» ដើម្បីគាំទ្រទិវាពិភពលោកនៃការយល់ដឹងអំពីជំងឺអូទីសឹម (ថ្ងៃទី២ខែមេសា)។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 2

ការតាំងពិព័រណ៍នេះចូលរួមចំណែកដល់សាធារណជនឱ្យយល់ដឹងច្បាស់អំពី ពិភពលោកស្អាតបរិសុទ្ធនៃយុវជនវ័យក្មេងមានរោគសញ្ញាជំងឺអូទីសឹមដែលកំពុងរស់នៅទន្ទឹមគ្នានឹងពិភពលោកជាមួយមនុស្សធម្មតា។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 3

ការតាំងពិព័រណ៍បង្ហាញវណ្ណកម្មចំនួន ៦ ឈុតរបស់វិចិត្រករវ័យក្មេងដែលមានរោគសញ្ញាជំងឺអូទីសឹមក្នុងថ្នាក់រៀនពិសេសរបស់ Tohe Fun រួមមាន Lee Nguyen Sae Hae – Pham Duc Viet – Pham Khoi Nguyen – Nguyen Nhat Tien – Van Minh Duc – Dinh Dang Long។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 4

វណ្ណកម្មទាំងអស់ត្រូវបានរៀបចំជាទម្រង់នៃសកម្មភាពច្រើនបន្តបន្ទាប់ដូចជា រូបភាព និងសម្លេងជាដើម ដោយនាំមកនូវបទពិសោធន៍ជាក់ស្តែងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទស្សនាផងដែរ។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 5

ទីកន្លែងដែលទាក់ទាញបំផុតសម្រាប់សាធារណៈជននោះគឺវណ្ណកម្ម «លំហូរ» របស់អ្នកនិពន្ធ Van Minh Duc ដែលជាទីប្រមូលផ្តុំរូបគំនូរចំនួន ១៦៨ ផ្ទាំង ដែលត្រូវបានលោក Duc ជ្រើសរើសក្នុងឃ្លាំងជាង ១០០០ ស្នាដៃរបស់ខ្លួន ដើម្បីដាក់បញ្ចូលគ្នាក្លាយទៅជា«លំហរ»ពោរពេញទៅដោយពណ៌ចម្រុះ។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 6

ការតាំងពិព័រណ៍នេះគឺជាឱកាសដើម្បីជួបជុំនិងជជែកគ្នាក្នុងការស្វែងយល់ រឿងរ៉ាវជាច្រើនទៀតរបស់អ្នកដែលមានជំងឺអូទីសឹម។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 7

បណ្តុំរូបភាពស្រស់តូចមួយ (flashcard) ដែលមានគំនូរគួរឱ្យអស់សំណើច និងសំណួរស្ទើរតែមិនត្រឹមត្រូវទាំងខ្លឹមសារនិងអត្ថន័យ បានឆ្លុះបញ្ចាំងពីកង្វះខាតក្នុងការរៀនសូត្រនិងជួបប្រាស្រ័យទាក់ទងគ្នារបស់អ្នកដែលមានជំងឺអូទីសឹម។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 8
ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 9

ភ្ញៀវទស្សនាក៏អាចចូលរួមអន្តរកម្មតបវិញដោយសរសេររឿង រឺក៏ទុកចោលក្តីសួរសុខទុក្ខផងដែរ។

ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 10
ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 11
ការតាំងពិព័រណ៍នេះក៏មានកន្លែងតាំងបង្ហាញដាច់ដោយឡែកមួយ ដោយមានវីឌីអូឃ្លីប និងរូបភាពពិតជាក់ស្តែងផ្សេងទៀត ដើម្បីឱ្យអ្នកទស្សនាអាចស្វែងយល់បន្ថែមអំពីពិភពមនុស្សដែលមានជំងឺអូទីសឹម។
ពិធីតាំងពិព័រណ៍ «ពិភពលោកនៅទន្ទឹមគ្នា» - ទស្សនវិស័យថ្មីស្តីពីកុមារអូទីសឹម - ảnh 12

ពីធីតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ៤ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ